នៅពេលរៀបចំផ្កាតុបតែងលើអាសនៈ វាក៏ជារឿងដែលគួរតែយល់ដឹងឲ្យបានច្បាស់ផងដែរ ថាប្រភេទផ្កាណាគេណែនាំឲ្យប្រើប្រាស់ ហើយផ្កាណាដែលគួរតែជៀសវាង។ ក្នុងអត្ថបទនេះ Knongsrok សូមចែករំលែកនូវក្បួនហុងស៊ុយ ផ្កា ៣ ប្រភេទបង្ហាញផ្លូវទៅរកលាភ ហើយផ្កា ១ ប្រភេទអាចនាំឲ្យគ្រួសារបែកបាក់៖
៤) ផ្កា Gerbera
ប្រភេទផ្កានេះគេឲ្យឈ្មោះ Gerbera ហើយដូចបង្ហាញក្នុងរូប ដោយតាមក្បួន វាតំណាងឲ្យលាភ សំណាង ចូលដល់ក្រុមគ្រួសារ។ លើសពីនេះវាក៏ផ្សារភ្ជាប់ទៅក្នុងអត្ថន័យ ជួយឲ្យសមាជិកគ្រួសារមានសុខភាពល្អ អាយុយឺនយូរផងដែរ។
ផ្កាប្រភេទនេះ មានជម្រើសច្រើនពណ៌ ហើយម្ចាស់ផ្ទះ អាចជ្រើសបានដោយសេរី មិនប្រកាន់ពណ៌ល្អអាក្រក់ឡើយ។
៣) ផ្កា Gladiolus
វាតំណាងឲ្យភាពបរិសុទ្ធ និងភាពឆើតឆាយ ដូច្នេះហើយគេក៏និយមជ្រើសរើសផ្កានេះ មកដាក់តាំងលើអាសនៈនៅថ្ងៃបុណ្យទានណាមួយផងដែរ។ ប្រភេទផ្កានេះ ក៏បែកមែក ដែលបង្កើនភាពស្រស់ស្អាតម្យ៉ាង តែគេណែនាំមិនឲ្យយកផ្កាមានពន្លកច្រើនពេកទេ ហើយត្រូវជ្រើសរើសយកពណ៌ស្រស់ ដែលគ្មានដង្កូវស៊ី។
២) ផ្កា Chrysanthemum ពណ៌លឿង
ប្រភេទផ្កានេះ មានជម្រើសពណ៌ច្រើន តែគេណែនាំឲ្យជ្រើសយកពណ៌លឿង សម្រាប់ដាក់ដង្វាយនៅថ្ងៃបុណ្យទាន ឬថ្ងៃសីលជាដើម។ វាតំណាងឲ្យអាយុវែង សុភមង្គល វិបុលសុខដល់សមាជិកក្នុងផ្ទះរបស់អ្នក។
១) ផ្កាលីលី
គ្រួសារមួយចំនួន មានទម្លាប់យកផ្កាលីលីទៅថ្វាយដល់ដូនតាដែលបានចែកឋានទៅ ដោយនេះជាទម្លាប់មិនល្អឡើយ។ តាមជំនឿផ្កាលីលីដែលមានភាពស្រស់ស្អាត ពណ៌ស្រស់ មើលពីសំបកក្រៅវាល្អហើយ តែយ៉ាងណាវាផ្សារភ្ជាប់ទៅអត្ថន័យនៃការបែកបាក់ ដែលអាចនាំឲ្យប៉ះពាល់ដល់អនាគតនៃក្រុមគ្រួសារ។ សូម្បីតែថ្វាយព្រះ ក៏គេហាមផ្តាច់មិនឲ្យយកផ្កាលីលីទៅប្រើប្រាស់នោះដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក