ការចិញ្ចឹមកូនគឺមិនងាយស្រួលនោះទេ។ កុមារនឹងរងរបួសដោយជៀសមិនរួច ព្រោះវាជាផ្នែកមួយនៃការចម្រើនវ័យធំឡើង។ ទោះជាយ៉ាងណាក៏ដោយ នោះមិនមែនមានន័យថា យើងមិនគួរប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីការពារកូនៗពីគ្រោះថ្នាក់ ដែលយើងអាចការពារបាននោះទេ។ ជាសំណាងល្អ អ្នកជំនាញតែងតែចែករំលែកគន្លឹះដែលអាចជួយអ្នកអនុវត្តច្បាប់សុវត្ថិភាពជាមូលដ្ឋាន សម្រាប់កូនៗរបស់អ្នកឱ្យគោរពតាម។
ដោយសារមូលហេតុនេះហើយ ដូច្នេះ Knongsrok សូមធ្វើការចែករំលែកដំបូន្មានមួយចំនួនដែលនឹងអាចជួយឱ្យកូនៗ មានសុវត្ថិភាពដល់កម្រិតខ្ពស់។
1. ថតរូបកូនរបស់អ្នក មុនពេលធ្វើដំណើរទៅកាន់កន្លែងដែលមានមនុស្សច្រើន
ការទៅសួនកម្សាន្ត ឬកន្លែងចូលរួមទ្រង់ទ្រាយធំផ្សេងទៀត គឺជាសុបិនអាក្រក់សម្រាប់មាតាបិតាជាច្រើន ដោយសារកូនរបស់ពួកគេអាចវង្វេងបានយ៉ាងងាយនៅកន្លែងបែបនេះ។ ហើយទោះបីជាគ្មាននរណាម្នាក់ សង្ឃឹមថាវាកើតឡើងក៏ដោយ តែរឿងស្មានមិនដល់អាចនឹងកើតឡើងបើសិនយើងមិនមានវិធីសាស្រ្តដើម្បីការពារជាមុន។ អ្នកអាចធ្វើវាបានដោយថតរូបកូនរបស់អ្នក មុនពេលចេញដំណើរ។ វិធីនោះ ក្នុងករណីដែលកូនវង្វេង អ្នកនឹងមានរូបភាពពិតប្រាកដនៃរូបរាងរបស់កូនអ្នក និងអ្វីដែលពួកគេស្លៀកពាក់នៅថ្ងៃនោះ។ ការបង្ហាញរូបភាពនេះដល់អាជ្ញាធរនឹងធ្វើឱ្យដំណើរស្វែងរកកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន។
2. ឱ្យគ្រាប់ធញ្ញជាតិមួយចំនួនតូច ប្រសិនបើកូនរបស់អ្នកញ៉ាំវាជាលើកដំបូង
ប្រតិកម្មអាឡែហ្ស៊ីរបស់គ្រាប់ផ្លែបានក្លាយជារឿងធម្មតាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ហើយកុមារជាច្រើនបានទទួលរងពីប្រតិកម្មនេះ។ អាស្រ័យហេតុនេះ ពេលដែលផ្តល់សណ្តែកដីដល់កូនរបស់អ្នក ឬគ្រាប់ធញ្ញជាតិណាមួយផ្សេងទៀតជាលើកដំបូង សូមឱ្យពួកគេនូវចំនួនតិចតួចញ៉ាំសិនបានហើយ។ សង្កេតមើលប្រតិកម្មរបស់កុមារបន្ទាប់ពីញ៉ាំវារួចហើយ។ ប្រសិនបើរោគសញ្ញាអាឡែហ្ស៊ីមិនកើតឡើងទេ អ្នកអាចបង្កើនបរិមាណបន្តិចម្តងៗ។ ការញ៉ាំតែចំនួនតិចតួចនៅលើកដំបូងអាចជា គន្លឹះសង្គ្រោះជីវិតសម្រាប់អ្នកដែលមិនដឹងខ្លួនថាមានអាឡែហ្ស៊ីអាហារ។
3. សូមសរសើរមួកសុវត្ថិភាពដែលកូនពាក់ ដូច្នេះអ្នកលើកទឹកចិត្តពួកគេឱ្យពាក់វា នៅពេលអនាគត
ក្មេងៗចូលចិត្តបង្ហាញភាពក្លាហានរបស់ពួកគេ ហើយអាចមានគ្រោះថ្នាក់ដោយចៃដន្យបំផុត នៅពេលពួកគេលេងជាមួយមិត្តភក្ដិ។ ជារឿយៗ កុមារអាចជួបប្រទះការធ្វេសប្រហែសចំពោះការពាក់មួកសុវត្ថិភាព នៅពេលជិះកង់ ឬធ្វើសកម្មភាពរាងកាយដែលមានហានិភ័យផ្សេងទៀត។ ដើម្បីបង្កើនទំនុកចិត្តដល់កុមារ សូមប្រាប់ពួកគេជានិច្ចថា មួកសុវត្ថិភាពរបស់ពួកគេឡូយប៉ុណ្ណា ពេលអ្នកឃើញពួកគេពាក់វា។ ការសរសើរពីមនុស្សពេញវ័យនឹងលើកទឹកចិត្តពួកគេឱ្យបន្តការប្រុងប្រយ័ត្នជាមូលដ្ឋាននាពេលអនាគត។
4. ការពារពីកូនតូចរបស់អ្នក ទូដាក់សម្ភារៈប្រើតែខ្សែចងសក់
ដើម្បីការពារកូនតូចរបស់អ្នក ពេលដែលកូនរបស់អ្នកនឹងព្យាយាមបើកថតតុ ឬទូដាក់ឥវ៉ាន់ អ្នកអាចការពារវាបានដោយប្រើតែខ្សែចងសក់។ គ្រាន់តែបង្វិលវា ហើយរុំវាជុំវិញបង្កាន់ដៃទូឱ្យតឹងតាមដែលអ្នកអាចធ្វើបាន។ វានឹងរារាំងកូនរបស់អ្នកពីការបើកថតទូ ឬថតតុនៅក្នុងបន្ទប់។
5. ធ្វើឱ្យកូនរបស់អ្នកមានអារម្មណ៍ថាពួកគេកំពុងមានសេរីភាព
គ្មាននរណាម្នាក់ចូលចិត្តការគ្រប់គ្រងឡើយ ជាពិសេសកុមារដែលខិតខំស្វែងយល់ពិភពខាងក្រៅ។ ប្រសិនបើអ្នកបញ្ជាកូនរបស់អ្នកឱ្យស្ថិតនៅកន្លែងដែលអ្នកអាចឃើញពួកគេ ពួកគេនឹងមានអារម្មណ៍ថាមានការរឹតបន្តឹង គ្មានសេរីភាព ហើយប្រហែលជាធ្វើផ្ទុយពីនេះ។ ផ្ទុយទៅវិញ វាជាវិធីកាន់តែមានប្រសិទ្ធភាពក្នុងការប្រាប់ពួកគេថា “កូនលេងកន្លែងដែលកូនអាចឃើញម៉ាក់”។ វិធីនេះ កូនរបស់អ្នកនឹងមិនចាត់ទុកជាការស្ថិតក្រោមសំពាធការគ្រប់គ្រង ឬគ្មានសេរីភាពនោះទេ។ វានឹងធ្វើឱ្យពួកគេមានអារម្មណ៍ថាដូចជាពួកគេជាអ្នកដែលកំពុងគ្រប់គ្រងលើស្ថានភាព និងមានអារម្មណ៍ថាមានសេរីភាព។
6. បង្រៀនកូនរបស់អ្នកពីរបៀប ធ្វើឥរិយាបទក្នុងគ្រាអាសន្ន ជាជាងគ្រាន់តែនិយាយអំពីការការពារភ្លើង
ការនិយាយអំពីសុវត្ថិភាពអគ្គីភ័យ ពិតជាអាចកាត់បន្ថយឱកាសដែលកូនរបស់អ្នកបង្កជាអណ្តាតភ្លើង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើកុមារដឹងថាខ្លួនឯងនៅកណ្តាលភ្លើងឆេះ នោះទ្រឹស្តីស្តីពីការការពារភ្លើងនឹងមិនអាចជួយបានច្រើននោះទេ។ ជំនួសឱ្យការនិយាយតែអំពីការប្រុងប្រយ័ត្ន ចូរបង្រៀនកូនរបស់អ្នកអំពីគន្លឹះសុវត្ថិភាព ដែលអាចជួយពួកគេឱ្យរួចផុតពីភ្លើងឆេះ។ ព្យាយាមបង្រៀនសេណារីយ៉ូផ្សេងៗជាមួយកូនរបស់អ្នក ដូច្នេះអ្នកអាចប្រាកដថាពួកគេដឹងពីអ្វីដែលត្រូវធ្វើក្នុងពេលមានអាសន្ន។
7. ធ្វើការសាកល្បងខ្ទាស់ ដើម្បីធ្វើឱ្យប្រាកដថាខ្សែក្រវ៉ាត់តឹងគ្រប់គ្រាន់
ដើម្បីប្រាកដថាខ្សែក្រវ៉ាត់លើកៅអីរថយន្តរបស់កុមារតឹងគ្រប់គ្រាន់ សូមធ្វើការសាកល្បងខ្ទាស់។ បន្ទាប់ពីអ្នកកែសម្រួលខ្សែក្រវ៉ាត់ហើយ សូមព្យាយាមខ្ទាស់ខ្សែនៅស្មារបស់កុមារ។ ប្រសិនបើមិនទាន់តឹងគ្រប់គ្រាន់ នោះមានន័យថាវារលុងពេក ហើយអ្នកត្រូវរឹតបន្តឹងខ្សែបន្ថែម ដើម្បីឱ្យកូនរបស់អ្នកមានសុវត្ថិភាព។
8. ប្រាប់កូនរបស់អ្នកឱ្យចូលទៅជិតមនុស្សដែលមានរទេះរុញ ប្រសិនបើពួកគេវង្វេង
ជាធម្មតា មាតាបិតាបង្រៀនកុមារឲ្យចូលទៅជិតសមាជិកបុគ្គលិក ឬអាជ្ញាធរ ក្នុងករណីដែលពួកគេវង្វេង។ ទោះយ៉ាងណាក៏ដោយ ពេលខ្លះ វាអាចជារឿងពិបាកសម្រាប់ក្មេងតូចក្នុងការកំណត់ថាអ្នកណាជាតួអង្គអាជ្ញាធរ។ ផ្ទុយទៅវិញ បង្រៀនពួកគេឱ្យចូលទៅជិតនរណាម្នាក់ដែលមានរទេះរុញ។ មិនត្រឹមតែដោយសារតែរទេះរុញងាយស្រួលកត់សម្គាល់ប៉ុណ្ណោះទេ ប៉ុន្តែមនុស្សដែលមានកូនតូចៗជាទូទៅមានភាពជឿជាក់ និងយកចិត្តទុកដាក់ចំពោះកុមារដទៃទៀត។
តើអ្នកមានគន្លឹះមានប្រយោជន៍អ្វីផ្សេងទៀតដែលអាចធានាសុវត្ថិភាពរបស់កុមារដែរឬទេ? សូមចែករំលែកនៅក្នុងមតិយោបល់។