គ្រប់​គ្នា​មើល​រំលង! នេះ​ទម្លាប់​សាមញ្ញ ៤ ល្អ​ទាំង​ចំពោះ​សុខភាព ល្អ​ទាំង​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់

ក្រៅ​ពី​ការ​កែសម្រួល​របប​អាហារ ការ​ធ្វើ​លំហាត់​ប្រាណ ក៏​នៅ​មាន​មធ្យោបាយ​ផ្សេង​ទៀត ដែល​ជួយ​ឲ្យ​អ្នក​សម្រក​ទម្ងន់​បាន​យ៉ាង​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធភាព។ ខាង​ក្រោម​យើង​បង្ហាញ ៤ វិធី​ដែល​អ្នក​គួរ​ដឹង៖

៤) ងូត​ទឹក​ក្តៅ

1

នេះ​គឺ​ជា​វិធី​ល្អ​មួយ ដើម្បី​បំបាត់​ភាព​តានតឹង តែ​វា​ក៏​ចូលរួម​ចំណែក​ដុត​កាឡូរី​រាងកាយ​បាន​មួយ​ផ្នែក​ផង​ដែរ។ យោង​តាម​ការ​ស្រាវជ្រាវ ការ​ងូត​ទឹក​ក្តៅ ឬ​ត្រាំ​ខ្លួន​ក្នុង​ទឹក​ក្តៅ​រយៈ​ពេល ១ ម៉ោង​ អាច​ជួយ​ដុត​បំផ្លាញ ១៣០ កាឡូរី នេះ​ជា​យុទ្ធសាស្រ្ត​ដ៏​ល្អ​មួយ​ក្នុង​ការ​សម្រក​ទម្ងន់។

៣) ធ្វើ​ការងារ​ផ្ទះ

2

ការ​ធ្វើ​ការងារ​ផ្ទះ ក៏​អាច​សម្រក​ទម្ងន់​របស់​អ្នក​បាន​ដែរ ដោយ​ការ​ចំណាយ​ពេល​លាង​ចាន ១ ម៉ោង អាច​ដុត​បំផ្លាញ ១០០ កាឡូរី ឬ​ការ​ជូត​បន្ទប់​ទឹក​រយៈ​ពេល ៣៥ នាទី វា​ស្មើ​នឹង​ការ​ដុត​កាឡូរី​ប្រហែល​នឹង​ការ​ដើរ​លើ​ម៉ាស៊ីន​ហាត់ប្រាណ ៣៥ នាទី​ផង​ដែរ។

២) ផឹក​តែ​បៃតង

3

ផឹក​តែ​បៃតង​ ដែល​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ដុត​បំផ្លាញ​កាឡូរី​យ៉ាង​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ផង។ តាម​ទម្លាប់​ គេ​ណែនាំ​ឲ្យ​ទទួល​ទាន​តែ​បៃតង ៣-៥ ពែង​ក្នុង​មួយ​ថ្ងៃ ដោយ​វា​មាន​ប្រសិទ្ធភាព​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​ជួយ​ឲ្យ​រាងកាយ​បំបែក​ជាតិ​ខ្លាញ់​កាន់​តែ​ងាយ។

១) ការ​ថយ​ចុះ​កម្តៅ

4

ការ​ស្ថិត​ក្នុង​បន្ទប់​ត្រជាក់ គឺ​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន។ នោះ​គឺ​ត្រង់​ថា បន្ទប់​ត្រជាក់ អាច​នាំ​ឲ្យ​រាងកាយ​មាន​ប្រតិកម្ម​ក្នុង​ការ​ដុត​កាឡូរី ដែល​វា​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​សម្រក​ទម្ងន់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក