តាំងពីយូរណាស់មកហើយ មនុស្សជាច្រើនគិតថា ការទទួលទានអាហារប្រៃលើសលប់ គឺអាចបំផ្លាញក្រលៀនរបស់អ្នកបាន ប៉ុន្តែពួកគេមិនបានដឹងនោះទេ ថាកត្តាសាមញ្ញ ២ ផ្សេងទៀត ក៏អាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នា។
យោងតាមវេជ្ជបណ្ឌិតជំនាញក្រៅស្រុក បានណែនាំឲ្យមនុស្សទូទៅ គួរជៀសទម្លាប់អាក្រក់ទាំង ២ ខាងក្រោម ព្រោះវាក៏អាចបំផ្លាញក្រលៀន ឬតម្រងនោមរបស់អ្នកបានដូចគ្នា៖
១) ការទទួលទានទឹកមិនគ្រប់គ្រាន់
ការខ្ជិលផឹកទឹក ផឹកទឹកមិនគ្រប់គ្រាន់ ជាពិសេសនៅរដូវរងា ក៏វាអាចបំផ្លាញតម្រងនោមរបស់អ្នកបានដែរ។ ជាទូទៅទឹកជួយតម្រងនោមច្រោះយកកាកសំណល់ចេញមកខាងក្រៅ ដូច្នេះបើរាងកាយខ្វះជាតិទឹក នោះតម្រងនោមក៏នឹងត្រូវធ្វើការខ្លាំង ដែលយូរទៅនាំឲ្យមុខងារសមត្ថភាពតម្រងនោមឬក្រលៀនមានការធ្លាក់ចុះ។
២) ការទទួលទានអាហារមានជាតិប្រូតេអ៊ីនច្រើនពេក
ការទទួលទានអាហារមានជាតិប្រូតេអ៊ីនគឺល្អហើយសម្រាប់សុខភាព តែយ៉ាងណា វាក៏អាចបំផ្លាញសុខភាពរបស់អ្នកបានដូចគ្នា។ តាមការពន្យល់ពីវេជ្ជបណ្ឌិតនៅក្រៅស្រុក និយាយ ការទទួលទានអាហារមានជាតិប្រូតេអ៊ីនច្រើនពេក គឺងាយនាំឲ្យអ្នកឡើងទម្ងន់ ដែលនេះក៏ជះឥទ្ធិពលអាក្រក់ ដល់តម្រងនោមរបស់អ្នកបានដូចគ្នា។
សរុបមកការទទួលទានផ្អែមពេក ប្រៃពេក ទទួលទានមិនទៀងទាត់ លើសទម្ងន់រាងកាយ ទាំងអស់នោះហើយសុទ្ធតែជាកត្តា ដែលអាចនាំឲ្យអ្នកប្រឈមការប៉ះពាល់ដល់សុខភាពតម្រងនោម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក