បើកបៀស្នេហា៖ តើសកម្មភាពនិងពាក្យសម្តីរបស់ដៃគូដូចគ្នាឬអត់? ទំនាក់ទំនងនេះអាចនៅជឿបានទេ?

ថ្ងៃនេះយើងមកជ្រើសរើសសន្លឹកបៀមួយ ដើម្បីមើលថា តើសកម្មភាពនិងពាក្យសម្តីរបស់ដៃគូដូចគ្នាឬអត់? តោះទៅដោះស្រាយការសង្ស័យអំពីទំនាក់ទំនងមិនច្បាស់លាស់របស់អ្នក ។

Picsart_22 01 07_22 52 23 338

សន្លឹកបៀទី ១

សកម្មភាពនិងពាក្យសម្តីដូចគ្នា គេជាមនុស្សនិយាយត្រង់ ទំនាក់ទំនងនេះភាគច្រើនមានបញ្ហាបន្តិចដែរ តែត្រូវចាំថាត្បិតសកម្មភាពរបស់គេអាចទឹងមឹងធ្មឹងៗបន្តិចមែន រហូតពេលខ្លះវាធ្វើឱ្យអ្នកអស់កម្លាំងចិត្ត ម្ល៉ោះហើយអ្នកប្រហែលជាត្រូវចំណាយពេលយល់ពីគេឲ្យបានច្រើនជាងនេះ ។

សន្លឹកបៀទី ២

ចំពោះសកម្មភាពគេធ្វើដូចជាចង់នៅក្បែរអ្នក តែក្នុងចិត្តផ្តោតលើសុភមង្គលផ្ទាល់ខ្លួន បើត្រូវរួមទុក្ខជាមួយគ្នាអាចពិបាកបន្តិច និយាយឲ្យចំទៅគឺគេរៀបចំពេលវេលានៅជាមួយយើង តែក៏មានពេលគេនៅតែចង់នៅម្នាក់ឯងដែរ ។ ចំពោះពាក្យសម្តីនៅអាចជឿបាន ត្បិតគេមិនសូវជាចេះមើលថែនរណាម្នាក់មែន តែគេនៅតែមាន​អារម្មណ៍​ល្អ​ពេល​ដែល​នៅ​ជាមួយ​អ្នក ។

សន្លឹកបៀទី ៣

គេស្រឡាញ់អ្នកណាស់ តែចូលចិត្តធ្វើដូចលេងតិចពិតតិចរកច្បាស់លាស់មិនឃើញមិនព្រមនិយាយឱ្យច្បាស់ ធ្វើឲ្យអ្នកត្រូវមកអង្គុយខឹងពេលគេនិយាយលេងសើចច្រើន ម្ល៉ោះហើយចូលកុំខ្វល់អី ខ្វល់តែពីអារម្មណ៍ល្អដែលគេផ្តល់អោយទៅបានហើយ ចំពោះពាក្យសម្តីគេមិនកុហកទេ តែគេតែងតែមានហេតុផលច្រើនជាង ។

សន្លឹកបៀទី ៤

គេខ្វល់ពីអ្នកណាស់ ប៉ុន្តែ​គេមាន​ជំនួញ​ដែល​ត្រូវទទួលខុសត្រូវ តែជាមួយអ្នកគេនឹងបែងចែកច្បាស់លាស់ មិនធ្វើឱ្យអ្នកមិនសប្បាយចិត្តទេ ចំពោះពាក្យសម្តីអាចល្មមស្តាប់បាន តែកុំសង្កត់ធ្ងន់ពេកព្រោះ​គេប្រហែលជាគិតច្រើន ទើបមិនសូវចងចាំពាក្យដែលខ្លួនបាននិយាយប៉ុន្មានទេ ៕

ប្រភព៖ Tarot Sagi/Knongsrok