ខាងក្រោមនេះជារឿងអាក្រក់មួយចំនួនដែលគ្រប់ស្រ្តីទាំងអស់ គួរតែបោះចោលភ្លាម ដើម្បីប្រែក្លាយខ្លួនឲ្យកាន់តែមានតម្លៃ អនាគតភ្លឺស្វាង៖
បោះបង់បញ្ហាពីអតីតកាល
ភាពសោកសៅ ជារឿងដែលមនុស្សម្នាក់ៗត្រូវឆ្លងកាត់ធំបំផុត ហើយបើមនុស្សស្រីនៅតែរស់នៅក្នុងភាពសោកសៅកាលពីអតីតកាល ថ្ងៃណាមួយវានឹងលេបត្របាក់ជីវិតអ្នកជារៀងរហូតមិនអាចត្រឡប់វិញឡើយ។ ដូច្នោះក្នុងនាមជាស្ត្រី អ្នកគួរតែរៀនលះបង់រាល់បញ្ហាអតីតកាល ចងចាំភាពរីករាយ ដើម្បីធ្វើឱ្យជីវិតរបស់អ្នកកាន់តែរីករាយ ជំនួសឱ្យការឈ្លក់វង្វេងនឹងអតីតកាល។ ចូរសម្លឹងទៅអនាគតដើម្បីមើលថា អាកប្បកិរិយារបស់មនុស្សជាអ្នកកំណត់ជីវិតមនុស្សគ្រប់គ្នា។
ដោះលែងទោស
ក្នុងនាមជាមនុស្សស្រី ត្រូវស្រឡាញ់ខ្លួនឯងជានិច្ច រក្សាទំនុកចិត្ត អ្នកអាចប្រហែលជាមិនល្អឥតខ្ចោះ អ្នកអាចនឹងមិនស្អាតអ្នកអាចមិនមានទេពកោសល្យ ប៉ុន្តែអ្នកគឺមានតែមួយគត់ ដូច្នេះ ត្រូវជឿជាក់លើខ្លួនឯង រៀនឡើងវិញឲ្យកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ។
សម្ពាធក្នុងជីវិត
ការរៀបការមិនមែនជារឿងសាមញ្ញទេ ដែលមនុស្សពីរនាក់ស្រលាញ់គ្នាចង់រៀបការហើយក៏ចង់រស់នៅឲ្យមានសុភមង្គល។ អាពាហ៍ពិពាហ៍ជាដំណើរការ នៃការចិញ្ចឹមបីបាច់ថែរក្សា និងផ្ដល់សេចក្ដីស្រឡាញ់រវាងគ្នាទៅវិញទៅមក។ ក្នុងនាមជាមនុស្សស្រី អ្នកគួរតែធ្វើជាមនុស្សខ្លាំងនៅពេលអ្នកចង់បាន សូមឲ្យវិវាទទាំងឡាយកន្លងផុតទៅ ជម្នះសំពាធឲ្យរួចផុតពីបន្ទុកទាំងអស់ ព្រោះកាលណាអ្នក កន់តែបារម្ភ អ្នកកាន់តែហត់នឿយ និងខកចិត្ត។
ដោះលែងបន្ទុកលុយកាក់
ជាការពិតណាស់ លុយមិនមែនជារបស់គ្រប់យ៉ាង មិនអាចទិញសុភមង្គលបាន ប៉ុន្តែបើគ្មានលុយ ជីវិតរបស់អ្នកក៏ជួបទុក្ខដែរ។ ដូច្នេះ ជំនួសឱ្យការបន្ទោសខ្លួនឯងគ្រប់ពេលវេលា ចូរយើងរួបរួមគ្នា ជាមួយស្វាមី ខិតខំធ្វើការជាមួយគ្នាដើម្បីរកប្រាក់។ កុំបន្ទោសប្តីថា មិនមែនជាអ្នកមាន ត្រូវជឿជាក់លើគាត់ជានិច្ច ប្រឹងប្រែងជានិច្ចដើម្បីអ្នក និងគ្រួសារ។
ប្រភព៖ បរទេស