ខាងក្រោមនេះជាទម្លាប់មិនល្អ ចំនួន ៤ អំឡុងពេលស្លៀកខោទ្រនាប់តែងតែធ្វើឱ្យតំបន់ឯកជនរបស់ស្រ្តីទាំងអស់ទទួលរងការខូចខាតច្រើន ពិសេសប្រមូលផ្តុំដោយបាក់តេរី ងាយជ្រាបចូល និងបង្កជាជំងឺរោគស្រ្តី។
មិនផ្លាស់ប្តូរខោទ្រនាប់ពីរដងក្នុងមួយថ្ងៃ
ខោទ្រនាប់ ជាសម្លៀកបំពាក់ដែលអ្នកត្រូវផ្លាស់ប្តូរជាប្រចាំរៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកមិនរក្សាទម្លាប់ផ្លាស់ប្តូរជាប្រចាំទេ វានឹងធ្វើឱ្យខោទ្រនាប់ងាយលេចចេញបាក់តេរីជាច្រើន ហើយបាក់តេរីនឹងមានឱកាសចូលទៅក្នុងទ្វារមាស។ លទ្ធផលធ្វើឲ្យអ្នកឆ្លងមេរោគតាមផ្លូវបង្ហូរនោម និងជំងឺរលាកផ្សេងៗទៀត។
ស្លៀកខោទ្រនាប់តឹងពេក
ការជ្រើសរើសខោទ្រនាប់មិនត្រូវតឹងពេកទេ គួរជ្រើសរើសខោដែលត្រូវនឹងទំហំគូទទើបជាការល្អ។ ប្រសិនបើខោក្នុងមានភាពតឹងណែនជាប់ទៅនឹងរាងកាយខ្លាំង នោះមិនអាចឲ្យខ្យល់ចេញចូលក្នុងតំបន់សំងាត់បានទេ រហូតធ្វើឱ្យងាយស្រួលក្នុងការបញ្ចេញញើសច្រើន និងផលិតបាក់តេរី។ បន្ទាប់មកបាក់តេរីនឹងឆ្លងទៅតំបន់ឯកជន ហើយងាយបង្កការឆ្លង ដែលបង្កើនហានិភ័យនៃជំងឺរោគស្ត្រី។
បោកខោអាវទ្រនាប់ជាមួយខោអាវដទៃ
ជាធម្មតានៅក្នុងម៉ាស៊ីនបោកគក់មានបាក់តេរីកកកុញរួចទៅហើយ ប្រសិនបើអ្នកមិនសម្អាតឱ្យបានទៀងទាត់។ ដោយសារខណៈពេលដែលអ្នក ដាក់សម្លៀកបំពាក់ ស្រោមជើង និងខោអាវទ្រនាប់ជាមួយគ្នា នឹងបង្កើនហានិភ័យនៃការចម្លងរោគ។ ជាពិសេស បាក់តេរីនៅលើស្រោមជើងមានច្រើនណាស់ ពេលអ្នកសម្អាតវាជាមួយនឹងខោទ្រនាប់ បាក់តេរីនឹងតោងជាប់។ ដូច្នេះ យកល្អគួរតែចាប់ផ្តើមបោកខោអាវទ្រនាប់ដាច់ដោយឡែក ហើយហាលថ្ងៃក្រោយបោកគក់ដើម្បីកម្ចាត់បាក់តេរីទាំងអស់។
ស្លៀកខោទ្រនាប់ខុសប្រភេទ
យោងតាមអ្នកជំនាញ ខោទ្រនាប់ដែលល្អបំផុតគួរតែត្រូវបានផលិតចេញពីកប្បាស ជាពិសេសគឺសរសៃកប្បាសធម្មជាតិ ១០០%។ ដោយសារសសៃកប្បាស មិនត្រឹមតែមានសុវត្ថិភាពសម្រាប់ស្បែករបស់ស្ត្រីប៉ុណ្ណោះទេ ក៏មានសមត្ថភាពបង្កើតភាពទន់ និងត្រជាក់ផងដែរ។ យ៉ាងណាមិញ ប្រសិនបើអ្នកជ្រើសរើសខោអាវទ្រនាប់ដែលធ្វើពីក្រណាត់នីឡុង ធន់នឹងទឹក វាមានសមត្ថភាពខ្ពស់ណាស់ក្នុងការធ្វើឱ្យមានភាពតឹងណែន និងសំណើម ប្រមូលផ្តុំដោយបាក់តេរី ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់ឯកជនរបស់អ្នក។
ប្រភព៖ បរទេស