មនុស្សស្រីជាទូទៅ តែងតែកំណត់ស្តង់ដារខ្លួនឯង ប្រាថ្នាចង់បាន ជើងវែង រាងស្លីម មាត់តូច... តែយ៉ាងណា មិនសុទ្ធតែផ្នែកខ្លះលើដងខ្លួន មើលទៅអាក្រក់ វាអាក្រក់តាមមាត់របស់អ្នកនោះទេ។ ដ្បិតបើសំបកក្រៅ មើលទៅដូចជាមិនស្អាត មិនលេចធ្លោ តែបើនិយាយពីក្បួនហុងស៊ុយវិញ គឺខ្ពស់ល្អណាស់។
ខាងក្រោមបង្ហាញពីផ្នែក ៤ លើរាងកាយ បើអ្នកមានទំហំអាក្រក់ ធំខ្លាំង គេពោលពាក្យមកថា មើលទៅអាក្រក់ កុំសេដអី ព្រោះវាជារបស់លើកយីអ៊ុនទៅវិញទេ៖
៤) ច្រមុះធំ
អ្នកមានច្រមុះធំ ជាមនុស្សដែលមានការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ ហើយរមែងជាមនុស្សមានភាពប៉ិនប្រសព្វក្នុងការបង្កើតទំនាក់ទំនង ជាហេតុនាំឲ្យពួកគេងាយជោគជ័យក្នុងជីវិតទៅពេលអនាគត។
តាមការទស្សន៍ទាយមនុស្សនេះ ក៏រមែងមានសុខភាពល្អ មិនងាយឈឺថ្កាត់អ្វីនោះដែរ ហើយជីវិតពេលទៅមុខ រមែងជួបភាពសម្បូរបែប និងវិបុលភាពច្រើន។
៣) គូទធំ
ស្រ្តីដែលមានគូទធំ តែងតែមានភាពទាក់ទាញ សម្រាប់ភ្នែកបុរសភាគច្រើន។ ដូច្នេះកុំមានភាពខ្មាសអៀន គិតថាអៀន ឬមើលទៅមិនស្អាតអ្វីនោះដែរ។
តាមជំនឿគេជឿថា មនុស្សដែលមានត្រគាកធំ គឺពូកែខាងសន្សំសំចៃលុយ ហើយពូកែទាំងរកលុយផងដែរ។ បើក្នុងក្រុមគ្រួសារ គឺអាចរកទ្រព្យជ្រោមជ្រែងឲ្យរស់ស្រួល ពោលមិនត្រឹមតែអាចជួយខ្លួនឯងបាននោះទេ។
២) មាត់ធំ
រមែងជាមនុស្សដែលមានសំណាងក្នុងជីវិត ហើយថែមទាំងអាចនាំសំណាងដល់កូន ដល់ប្តីទៀតផង ក្រោយរៀបអាពាហ៍ពិពាហ៍។ វាប្រដូចនឹងខ្លោងទ្វារនៃទ្រព្យ មាត់ធំ ទ្រព្យធំ សំណាងធំ តកូនតចៅ។
១) ថ្ងាសបើកទូលាយ
ស្រ្តីដែលមានថ្ងាសបើកធំទូលាយ តែងតែជាមនុស្សមានលំនឹងក្នុងជីវិត មិនងាយជឿពាក្យនរណាផ្តេសផ្តាសទេ ជាហេតុនាំឲ្យពួកគេ កម្រនឹងអាចនរណាបោកប្រាស់ ឬបញ្ឆោតបានណាស់។ ដល់វ័យកណ្តាល មនុស្សនេះ កាន់តែមានទ្រព្យកាន់ពេញដៃ ហើយជារបស់ខ្លួន មិនបានពឹងទ្រព្យម្តាយឪពុកឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក