មនុស្សគ្រប់គ្នាសុទ្ធតែមានមន្តស្នេហ៍ផ្ទាល់ខ្លួនមិនជាន់គ្នាជាមួយអ្នកដទៃ ហើយយើងគ្រប់គ្នាត្រូវតែប្រើប្រាស់ភាពទាក់ទាញខ្លួនឯង ឱ្យកាន់តែមានភាពងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃ ម្ល៉ោះហើយការធ្វើតេស្តនេះអាចវាស់វែងបានថា តើអ្នកមានមន្តស្នេហ៍កម្រិតណា?
វិធីធ្វើតេស្ដ
១. ចូលក្រឡេកមើលរូបភាពខាងលើមួយភ្លែត ហើយចងចាំរូបភាពដែលអ្នកឃើញមុនគេបង្អស់ ។
២. រំកិលចុះក្រោមទៅអានចម្លើយរបស់អ្នក ។
១. ឃើញសត្វចាប
ភាពទាក់ទាញរបស់អ្នកចេញមកពីភាពស្មោះត្រង់ ដោយសារតែពេលដែលអ្នកចូលចិត្តនរណាម្នាក់អ្នកតែងតែចង់ផ្តល់ដំបូន្មាន និងការយកចិត្តទុកដាក់ចំពោះគេ ថ្វីត្បិតដំបូងឡើយភាគីម្ខាងទៀតមិនស៊ាំនឹងពាក្យសម្តីត្រង់ទៅត្រង់មករបស់អ្នកមែន ប៉ុន្តែនៅពេលវេលាកន្លងផុតទៅវាក្លាយជាគេចង់ឮសំឡេងអ្នកគ្រប់ពេល ពេលខ្លះសឹងតែមិនអាចបាត់មុខបានទៀតផង។
ម្ល៉ោះហើយបើពេលនេះ នៅមានមនុស្សមិនចូលចិត្តអ្នក ចូលកុំអស់សង្ឃឹមព្រោះសេចក្តីល្អស្ថិតនៅក្នុងខ្លួនអ្នក គ្មាននរណាម្នាក់អាចបេះវាចេញពីអ្នកបានទេ ។
២. ឃើញមុខមនុស្សស្រី
អ្នកជាមនុស្សគិតរហ័ស ចរិតល្អ កំប្លែង និងសុទិដ្ឋិនិយម ព្រមទាំងមានប្រាជ្ញាឈ្លាសវៃ ភ្លឺស្វាងជាមនុស្សប្រសព្វនិយាយ ទោះទៅដល់ណាក៏មានអ្នកចូលចិត្តដែរ ។
អ្វីដែលសំខាន់គឺអ្នកជាមនុស្សស្លូតបូត ជាមនុស្សមិនចង់ឲ្យនរណាម្នាក់លំបាកដោយសារខ្លួន ទើបមិនចម្លែកទេដែលគ្រប់គ្នាស្រឡាញ់និងចូលចិត្តអ្នក ។
រីឯដុងដ៏អស្ចារ្យរបស់អ្នកគឺការស្រមើលស្រមៃនិងគំនិតច្នៃប្រឌិត ជាអ្វីដែលមនុស្សធម្មតាមិនអាចធ្វើបាន ខួរក្បាលរបស់អ្នកពោរពេញដោយគំនិតថ្មីៗនេះជាចំណុចខ្លាំងរបស់អ្នក ។
៣. ឃើញសត្វសេះ
ជំនាញទំនាក់ទំនងគឺជាដុងដ៏អស្ចារ្យដែលទេវតាប្រទានឲ្យអ្នក ដូច្នេះមិនថាអ្នកស្ថិតក្នុងស្ថានភាពបែបណា ក៏អ្នកនឹងមិនមានអារម្មណ៍ស្ទាក់ស្ទើរដែរ លើសពីនេះបើទោះបីជាអ្នកមានចរិតរឹងរូសបន្តិចក៏ពិតមែន តែវាក៏មិនប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកទេ ។
ចំណែកភាពលេចធ្លោរបស់អ្នកគឺជំនឿចិត្តលើខ្លួនឯង មានភាពជាអ្នកដឹកនាំបូករួមទាំងដុងពីធម្មជាតិវាកាន់តែធ្វើឲ្យអ្នកមានភាពទាក់ទាញនៅលើផ្នែកទំនាក់ទំនងនេះ ៕
ប្រភព៖ Knongsrok