ប្រភេទបន្លែខាងក្រោមនេះ ពិតជាពេញនិយមខ្លាំងនៅប្រទេសជប៉ុន មិនថាតែការកែច្នៃឬការទទួលទានផ្ទាល់ គឺពាំនាំនូវប្រយោជន៍ជាច្រើនរាប់មិនអស់។ នោះគឺទំពាំងស្រស់ ហើយខាងក្រោមយើងនឹងរៀបរាប់ពីប្រយោជន៍របស់វា៖
៥) ជួយស្រ្តីស្រកទម្ងន់
ទំពាំងឫស្សី ឬ ទំពាំងស្រស់ មានផ្ទុកនូវជាតិសរសៃច្រើន និងកាឡូរីទាប សក្តិសមសម្រាប់ស្រ្តីដែលចង់សម្រកទម្ងន់។ ការទទួលទានវា ក៏ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយការឃ្លានអាហារថែមទៀតផង។
៤) ការពារជំងឺបេះដូង កាត់បន្ថយសម្ពាធឈាម
ការទទួលទានប្រភេទទំពាំងឫស្សីស្រស់នៅពេលព្រឹក អាចជួយឲ្យរាងកាយទទួលបានជាតិប៉ូតាស្យូមប្រហែល ១៨ ភាគរយ វាដើរតួក្នុងការលើកកម្ពស់សុខភាពបេះដូង ហើយលើសពីនេះ បរិមាណសរសៃនៅក្នុងពន្លកបន្លែនោះ ក៏ជួយកាត់បន្ថយសម្ពាធឈាម និងបញ្ចុះកូឡេស្តេរ៉ុលបានយ៉ាងល្អផងដែរ។
៣) ប្រឆាំងជំងឺមហារីក
វាក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចបន្សាបរ៉ាឌីកាលសេរី និងការពារការបំផ្លាញនូវកោសិកា។ វាក៏កាត់បន្ថយការរលាក ការពាររាងកាយពីជំងឺរ៉ាំរ៉ៃ ជាពិសេសការពារជំងឺបេះដូង និងប្រភេទមហារីកមួយចំនួន។
២) ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធរំលាយអាហារ
ដោយសារជាតិសរសៃដែលមានក្នុងនោះ វាមិនត្រឹមជួយដល់ការសម្រកទម្ងន់ទេ ទៀតសោតក៏ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អផងដែរ។ ក្នុងករណីខ្លះ វាជួយដោះស្រាយបញ្ហាច្រាលអាស៊ីតក្រពះ រលាកពោះវៀនធំ និងដំបៅក្រពះ។
១) ពង្រឹងប្រព័ន្ធភាពសុាំ
វាក៏មានវីតាមីន និងសារធាតុរ៉ែជាច្រើនដែលចាំបាច់សម្រាប់ដំណើរការរបស់រាងកាយ។ ជាពិសេសវាក៏ជួយបង្កើនភាពសុាំ ដោយសារមានវត្តមានវីតាមីនសំខាន់ៗដូចជា វីតាមីន A, C, E និង B៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក