អាចសាកល្បងបាន ត្រឹមតែការទម្លាក់ខ្ទឹមស ចូលទៅក្នុងបង្គន់នៅពេលយប់ នោះអ្នកនឹងឃើញរឿងភ្ញាក់ផ្អើលនៅព្រឹកបន្ទាប់។
ការបោះខ្ទឹមសចូលទៅបង្គន់៖
ជាធម្មតាអ្នកតែងតែប្រើប្រាស់ទឹកសាប៊ូ ឬសារធាតុគីមីមួយចំនួន ដើម្បីសម្អាត និងសម្លាប់មេរោគក្នុងបង្គន់ តែយ៉ាងណាជំនួសមកការប្រើប្រាស់ខ្ទឹមស ១ កំពឹស វាក៏អាចជួយដោះស្រាយបញ្ហានោះបានដូចគ្នា។
ក៏ដោយសារតែខ្ទឹមស មានផ្ទុកសារធាតុ Allicin ជាក្លិនក្រអូប និងជាអង់ទីប៊ីយ៉ូទីកធម្មជាតិ។ វាមិនត្រឹមតែអាចកម្ចាត់បាក់តេរី កម្ចាត់ក្លិនមិនល្អប៉ុណ្ណោះទេ ទៀតសោតក៏អាចទាំងសម្លាប់ផ្សិតដែលជាប់នៅចានបង្គន់ថែមទៀតផងដែរ។ ដូច្នេះការបោះខ្ទឹមស ចូលចានបង្គន់មុនពេលចូលគេង រួចទុកចោលមួយយប់ គឺជាវិធីសាស្ត្រដែលអ្នកគួរតែអនុវត្ត។
វិធីនោះគឺងាយទេ ត្រឹមតែបកសំបកខ្ទឹមស មួយកំពឹស រួចបោះវាចោលក្នុងបង្គន់ មិនបាច់ចុចទឹកទេ។ ចូរអនុវត្តបែបនេះ ២-៣ ដងក្នុងមួយសប្តាហ៍ ធានាចានបង្គន់នឹងគ្មានបាក់តេរី និងជាប់ផ្សិតនោះឡើយ។
អ្វីដែលគួរដឹងបន្ថែម៖
មូលហេតុដែលយើងឲ្យទម្លាប់ដាក់វាចោលនៅពេលយប់ ព្រោះខ្ទឹមស វាត្រូវការពេលវេលាយូរគួរសម ដើម្បីបញ្ចេញប្រសិទ្ធភាព ដូច្នេះពេលយប់ បង្គន់ក៏នឹងគ្មានមនុស្សប្រើប្រាស់នោះទេ។ តែចំណាំ វាអាចកម្ចាត់ត្រឹមក្លិន ត្រឹមបាក់តេរីផ្សេងៗ តែស្នាមប្រឡាក់ជាប់ផ្ទៃ ឬចានបង្គន់ ក៏នៅទាមទារឲ្យអ្នកសម្អាតដោយការដុសសម្អាតជាធម្មតា។ យើងសង្ឃឹមថា ការចែករំលែកនៃគន្លឹះដ៏តូចមួយនេះ អាចចូលរួមជួយឲ្យអ្នកទទួលបានជីវិតកាន់តែមានផាសុកភាពនិងងាយស្រួល៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក