ប្រុងប្រយ័ត្ន ទង្វើទាំង ៤ នេះ ព្រោះមានសមត្ថភាព​ខ្ពស់ អាចបំផ្លាញឆ្អឹងយ៉ាងស្ងៀមស្ងាត់

ប្រសិនបើអ្នកមានទម្លាប់មិនល្អដូចខាងក្រោមនេះ គួរតែបោះបង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីរក្សាសន្លាក់របស់អ្នកឱ្យមានសុខភាពល្អជារៀងរហូត៖

អង្គុយយូរ 

ទម្លាប់​អង្គុយ​យូរ​ដោយ​មិន​ធ្វើ​ចលនា​នឹង​កាត់​បន្ថយ​ចរាចរ​ឈាម​ទៅ​ត្រគាក ជើង ជាពិសេស​នៅក្នុង​ទីតាំង​អង្គុយ​ផ្ងារ សរសៃប្រសាទ​ត្រូវ​បាន​បង្ហាប់ ដែល​បណ្តាល​ឱ្យ​មានការ​រឹង​នៅ​សន្លាក់​ជង្គង់ និង​ស្ពឹក​ជើង​។ ទន្ទឹមនឹងនេះ ការធ្វើការជាមួយកុំព្យូទ័រឥតឈប់ឈរ ធ្វើឱ្យសន្លាក់ដៃ ម្រាមដៃ សរសៃចង សាច់ដុំអស់កម្លាំង ដោយសារប្រតិបត្តិការជាបន្តបន្ទាប់។

ពាក់ស្បែកជើងកែងខ្ពស់ៗ

ការពាក់ស្បែកជើងកែងខ្ពស់ធ្វើឱ្យសាច់ដុំចង្កេះ សាច់ដុំកំភួនជើង និងសរសៃពួរកែងជើងត្រូវលាតសន្ធឹងខ្លាំង ដូច្នេះវាងាយនឹងឈឺខ្នង ឈឺកំភួនជើង និងអស់កម្លាំងជង្គង់។ ប្រសិនបើសាច់ដុំហត់នឿយច្រើនម៉ោង ពួកគេនឹងមិនអាចរក្សារចនាសម្ព័ន្ធឆ្អឹងខ្នង សន្លាក់ជង្គង់ និងកជើង ដែលអាចបណ្តាលឱ្យដួលបានយ៉ាងងាយ។

ជក់បារី ប្រើសារធាតុរំញោច

មានមនុស្សតិចណាស់ដែលដឹងថា បរិមាណជាតិនីកូទីនក្នុងបារី កាត់បន្ថយការបង្កើតឆ្អឹង ធ្វើឱ្យបាត់បង់ឆ្អឹង និងជំងឺពុកឆ្អឹង។ មិនត្រឹមតែប៉ុណ្ណឹងទេ ជាតិអាល់កុលក៏បង្កើនការឆ្លើយតបរលាកនៅក្នុងឆ្អឹងខ្ចីរួមគ្នា បង្កើនបរិមាណអាស៊ីតខ្លាញ់ដែលបង្កគ្រោះថ្នាក់នៅក្នុងខ្លួន។ អ្នកជក់បារីយូរ មានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺរលាកសន្លាក់ឆ្អឹង។

លេបថ្នាំបំបាត់ការឈឺចាប់

នៅពេលដែលអ្នកប្រើប្រាស់វាយូរ ក៏បណ្តាលឱ្យមានផលរំខានជាច្រើនដូចជា៖ ឈឺក្រពះ ពុកឆ្អឹង ហើមជើង ឡើងទម្ងន់ជាដើម ដូច្នេះហើយអ្នកមិនគួរប្រើប្រាស់ថ្នាំទាំងនេះឡើយ ព្រោះងាយ​បង្ក​ជា​ជំងឺ​ពុក​ឆ្អឹង ឆ្អឹង​ផុយ​មិន​ល្អ​សម្រាប់​សុខភាពនៅថ្ងៃអនាគត់។

ប្រភព៖ បរទេស