អាហារ ៥ ប្រភេទ ហាមដាច់ខាតញាំជាមួយទឹកដោះគោ ដោយសារអាចបង្កឲ្យរាគនិងគ្រួស​ក្នុង​តម្រងនោម​

អាហារូបត្ថម្ភក្នុងទឹកដោះគោមានខ្ពស់ណាស់ ហើយមនុស្សជាច្រើនតែងតែមានទម្លាប់ទទួលទានទឹកដោះគោជារៀងរាល់ថ្ងៃផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងអស់គ្នាក៏ត្រូវឈ្វេងយល់ឲ្យបានច្បាស់ ប្រសិនបើអ្នកផឹកទឹកដោះគោខុសវិធីក៏អាចនាំឱ្យកើតជំងឺគ្រោះថ្នាក់ជាច្រើនសម្រាប់រាងកាយ ជាពិសេសនៅពេលដែលយើងផ្សំទឹកដោះគោជាមួយនឹងអាហារខាងក្រោមនេះ។

សូកូឡា

មនុស្សជាច្រើនគិតថា ទឹកដោះគោសម្បូរប្រូតេអ៊ីន សូកូឡាសម្បូរថាមពល ដូច្នេះការទទួលទានវាក្នុងពេលតែមួយនឹងល្អសម្រាប់រាងកាយ។ ប៉ុន្តែ ខណៈពេលដែលអ្នកលាយទឹកដោះគោរាវ-សូកូឡា នឹងធ្វើឱ្យជាតិកាល់ស្យូមនៅក្នុងទឹកដោះគោ និងអាស៊ីត oxalic មានប្រតិកម្មគ្នាទៅវិញទៅមក បង្កើតជាសមាសធាតុកាល់ស្យូម oxalate ដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។ ការប្រើប្រាស់រយៈពេលយូរ បណ្តាលឱ្យកង្វះជាតិកាល់ស្យូម, រាគ, ការលូតលាស់យឺត, សក់ស្ងួត, ងាយប្រេះស្រាំ និងបង្កើនអត្រានៃក្រួសក្នុងតម្រងនោម។

ស៊ុត

អ្នកជំនាញបានចង្អុលបង្ហាញថា កុមារជាង ៩% ផឹកតែទឹកដោះគោ និងញ៉ាំស៊ុតនៅពេលព្រឹក ទើបធ្វើឲ្យពួកគេខ្វះសារធាតុចិញ្ចឹម។ ការផឹកទឹកដោះគោ បូករួមជាមួយស៊ុត សម្រាប់អាហារពេលព្រឹក អាចផ្តល់តែប្រូតេអ៊ីនច្រើន តែមិនមានថាមពលគ្រប់គ្រាន់នោះទេ។

ចេក

ផ្លែចេក ជាផ្លែឈើមួយប្រភេទដែលមនុស្សជាច្រើនចូលចិត្ត ព្រោះវាសម្បូរទៅដោយវីតាមីន B6 និងជាតិសរសៃផ្សេងទៀតល្អសម្រាប់រាងកាយ។ ប៉ុន្តែ ការផ្សំចេកជាមួយទឹកដោះគោពិតជា មិនល្អនោះទេ ព្រោះអាចបង្កឱ្យមានប្រតិកម្មមិនល្អដូចជា រាគ រំលាយអាហារមិនបានល្អ ​ធ្វើ​ឱ្យមានជំងឺ​ផ្តាសាយ និង​តឹង​ច្រមុះ​ជាដើម។

ទឹកក្រូច ឬទឹកក្រូចឆ្មា

មនុស្សមួយចំនួនណែនាំឱ្យបន្ថែមទឹកក្រូច ឬទឹកក្រូចឆ្មារបន្តិចទៅក្នុងទឹកដោះគោ ដើម្បីឲ្យមានជីវជាតិនិងរសឆ្ងាញ់ជាង។ សកម្មភាពទាំងនេះ ស្តាប់មើលទៅល្អណាស់ ប៉ុន្តែតាមពិត ទឹកក្រូច ឬក្រូចឆ្មាមានជាតិអាស៊ីតខ្លាំងណាស់ ដូច្នេះ ការជួបគ្នារវាងអាស៊ីតនឹងប្រូតេអ៊ីននៅក្នុងទឹកដោះគោ នឹងធ្វើឱ្យប្រូតេអ៊ីនប្រែទៅជា denature កាត់បន្ថយតម្លៃអាហារូបត្ថម្ភនៃប្រូតេអ៊ីន។

ស្ក

អ្នកមិនគួរបន្ថែមស្ករទៅក្នុងទឹកដោះគោទេ ជាពិសេសទឹកដោះគោក្តៅ។ ដោយសារការរួមបញ្ចូលគ្នានឹងធ្វើឱ្យ lysine ដែលមាននៅក្នុងទឹកដោះគោមានប្រតិកម្មជាមួយនឹងជាតិស្ករ បង្កើតជា fructose lysine ដែលមានជាតិពុលបង្កគ្រោះថ្នាក់ដល់រាងកាយ។

ប្រភព៖ បរទេស