សម្រាប់មនុស្សស្រីប្រហែលជាមិនបានដឹងនោះទេ ថាផ្នែករាងកាយណាខ្លះ លើដងខ្លួន ដែលខាងបុរសភាគច្រើនគេចាប់អារម្មណ៍មកលើយើងបំផុត? ក្នុងអត្ថបទនេះ យើងផ្អែកតាមចំណូលចិត្តរបស់មនុស្សប្រុសទូទៅ ដែលរមែងចាប់អារម្មណ៍លើផ្នែកទាំង ៥ នេះខ្លាំងបំផុត លើដងខ្លួនមនុស្សស្រី៖
៥) ដើមទ្រូង
ផ្នែកដើមទ្រូង វាមិនសំខាន់ធំតូចនោះទេ តែរបៀបដែលបង្ហាញចេញមក វាស៊ីសងលើការស្លៀកពាក់របស់អ្នក។ ស្រ្តីខ្លះទំហំទ្រូងពួកគេ តូចតែរបៀបស្លៀកពាក់គេចេញមក គឺមើលទៅស៊ិចស៊ីទាក់ភ្នែកបុរសខ្លាំង ហើយខ្លះបើទំហំទ្រូងធំ បើមិនចេះស្លៀកពាក់ឲ្យត្រឹមត្រូវ គឺពិបាកមើលដែរ។
៤) បបូរមាត់
មនុស្សប្រុសចាប់អារម្មណ៍ត្រង់ផ្នែកបបូរមាត់របស់មនុស្សស្រីខ្លាំងណាស់ ដោយបុរសភាគច្រើន ចូលចិត្តនារីមានបបូរមាត់ស្តើង ក្រហម មិនឡើងខ្មៅ។ ដូច្នេះនារីៗគួរតែដឹង ហើយផ្នែកបបូរមាត់ ត្រូវតែយកចិត្តទុកដាក់ថែរក្សាឲ្យបានល្អ កុំបណ្តោយខ្លួនដល់ប្រេះ ឬឡើងខ្មៅខ្លាំងពេកអី។
៣) ភ្នែក
ជួបគ្នាដំបូង ជឿថាបុរសភាគច្រើន សម្លឹងទៅក្រសែភ្នែកនារីម្នាក់នោះមុនគេបង្អស់។ តាមរយៈក្រសែភ្នែកនេះសោត ជួនខ្លះអាចបង្ហាញពីអារម្មណ៍របស់អ្នកផ្ទាល់ក៏មាន។ ដូច្នេះហើយសោភ័ណភាពខាងក្រៅ ដូចជាផ្នែកត្របកភ្នែក រោមភ្នែក និងចិញ្ចើម ក៏ជាអ្វីដែលមនុស្សស្រីភាគច្រើនត្រូវយកចិត្តទុកដាក់ដូចគ្នា។
២) ស្មារលោង
បុរសៗស្រលាញ់មនុស្សស្រីដែលមានស្មារលោង ស្មាបើកធំ ហើយបើឃើញនាងពាក់អាវវាលខ្នង ឬបញ្ចេញស្មាខាងលើផង គឺកាន់តែមានអារម្មណ៍នៅមិនសុខ។ ផ្នែកស្មានេះ បើគ្មានមុន ស្បែកបង្ហាញចេញមករលោងល្អ នោះក៏រាប់ថាជាចំណុចទាក់ទាញបុរសបំផុតដែរ។
១) ត្រគាក
ត្រគាកវាមានការប្រែប្រួលទៅតាមវ័យ ឬពេលមានកូន និងក្រោយសម្រាលកូន។ ដូច្នេះបុរសមួយចំនួន តែងតែឧស្សាហ៍មើលទៅត្រគាករបស់មនុស្សស្រី ដើម្បីដឹងថា អ្នកនៅទំនេរឬអត់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក