ការងូតទឹកជាសកម្មភាពដែលមនុស្សគ្រប់គ្នាធ្វើជារៀងរាល់ថ្ងៃ។ ប៉ុន្តែក៏មិនគួរគិតថា ការងូតទឹកគ្រាន់តែសម្អាតភាពកខ្វក់ ញើសចេញពីរាងកាយប៉ុណ្ណោះទេ ការងូតទឹកក៏មានសមត្ថភាជួយឱ្យអ្នកមានសុខភាពល្អ អារម្មណ៍ស្រស់ស្រាយផងដែរ។
ជាពិសេសសម្រាប់នារីៗ ពេលងូតទឹកគួរយកចិត្តទុកដាក់ ២ ចំណុចខាងក្រោម ដែលជាកន្លែងជួយជំរុញចលនាឈាមរត់ ការពារការឈឺចាប់ពេលមករដូវ និងជួយឱ្យរាងកាយមានសុខភាពល្អ ជៀសឆ្ងាយពីជំងឺរោគស្ត្រី។
ពោះ
ក្បាលពោះប្រហែលជាកន្លែងដែលមនុស្សជាច្រើនមិនសូវយកចិត្តទុកដាក់ឡើយពេលងូតទឹក ប៉ុន្តែប្រសិនបើអ្នកសម្អាតតំបន់នេះដោយប្រុងប្រយ័ត្ន អាចជំរុញការរំលាយអាហារនៅក្នុងពោះ និងជួយឱ្យឈាមរត់ក្នុងតំបន់ក្រពះកាន់តែប្រសើរឡើង ហើយក៏មានឥទ្ធិពលលើការឈឺចាប់ពេលមករដូវដែលមនុស្សស្រីប្រឈមមុខជារៀងរាល់ខែផងដែរ។
មិនត្រឹមតែមានការសម្អាតតំបន់ពោះឱ្យបានហ្មត់ចត់ កន្លែងនេះក៏នឹងត្រូវបានម៉ាស្សាផងដែរ ទើបមានប្រសិទ្ធភាពធ្វើឱ្យស្បូនមានភាពកក់ក្តៅ កាត់បន្ថយរោគសញ្ញានៃការឈឺចុកចាប់ពេលមករដូវ និងការពារហានិភ័យនៃជំងឺរោគស្ត្រី។
ម្រាមជើង
នេះជាកន្លែងមួយដែលអ្នកទាំងអស់គ្នាតែងនាំគ្នាមើលរំលងអំឡុងពេលងូតទឺក។ ប្រសិនបើអ្នកសម្អាតតំបន់ម្រាមជើងឱ្យបានហ្មត់ចត់ ប្រៀបដូចអ្នកបានសម្អាតបាក់តេរីនៅលើជើងយ៉ាងល្អ និងមានប្រសិទ្ធភាពជំរុញចរាចរឈាមក្នុងរាងកាយខាងក្រោម។
ការងូតទឹកមិនត្រឹមតែជាទម្លាប់ក្នុងការលាងជម្រះភាពកខ្វក់ចេញពីរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយយើងឱ្យជៀសឆ្ងាយពីជំងឺផ្សេងៗផងដែរ។ ដូច្នេះហើយ បើយើងយកចិត្តទុកដាក់សម្អាតពោះ និងម្រាមជើងឱ្យបានច្រើនពេលងូតទឹកនឹងមានប្រសិទ្ធភាពជំរុញចលនាឈាមរត់ក្នុងរាងកាយ ធ្វើឱ្យស្បូនមានភាពកក់ក្តៅ កាត់បន្ថយការឈឺចាប់ពេលមករដូវ និងការពារជំងឺផ្សេងៗ។ សម្រាប់ស្ត្រីមួយចំនួនដែលតែងតែអង្គុយយូរ និងអ្នកដែលឧស្សាហ៍ពាក់ស្បែកជើងកែងជើងខ្ពស់ នេះក៏ជាវិធីដ៏ល្អសម្រាប់សម្រាកកាយុមួយចំណែកផងដែរ។
ប្រភព៖ បរទេស