[រឿងខ្លីនៃទំនាក់ទំនង]
នៅក្នុងឆ្នាំ ១៩៩៩ Mr. Pitt បានលង់ស្រឡាញ់មនុស្សស្រីម្នាក់មានឈ្មោះថា Jennifer ក្រោយមក ពួកគេក៏បានចាប់ផ្ដើមទំនាក់ទំនងជាមួយគ្នា ហើយក៏បានក្លាយជា គូស្នេហ៍គំរូ និងល្អបំផុត នៅក្នុងវិសយ ហូលីវូដ។ អ្នកទាំងពីរក៏បានភ្ជាប់ពាក្យ និងរៀបការក្លាយជាប្ដីប្រពន្ធនឹងគ្នា។
រហូតដល់ឆ្នាំ ២០០៤ Brad Pitt បានថតរឿងមួយដែលមានចំណងជើងថា 'Mr & mrs smith' ជាមួយ Angelina Jolie ។ នៅក្នុងខណៈពេលនោះដែរ អ្នកទាំងពីរក៏បានចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នា ទាំងដែល Brad Pitt មិនទាន់ដាច់ស្រេចជាមួយនឹង Jennifer នោះឡើយ។ បន្ទាប់ពីមានបញ្ហានេះហើយ Jennifer និង Brad Pitt ក៏បានចែកផ្លូវគ្នា។ ក្រោយមក គាត់ក៏បានមករួមរស់ជាមួយនឹង Angelina Jolie ជាផ្លូវការ។
អ្នកទាំងពីរក៏បានរៀបការ សាងគ្រួសារ រួមរស់ជាមួយគ្នា ហើយក៏បានឆ្លងកាត់នូវរឿងរ៉ាវជាច្រើនរួមគ្នាផងដែរ។ ប៉ុន្តែដានចាស់ក៏បានរើឡើងសាជាថ្មី ដោយប៉ុន្មានឆ្នាំក្រោយមក Brad Pitt ក៏បានលួចលាក់ និងក្បត់ចិត្ត Angelina Jolie ទៅទាក់ទងនឹងស្រីម្នាក់ផ្សេងទៀត ដែលមានឈ្មោះថា Marion Cotillard រហូតដល់ផ្ដាច់ទំនាក់ទំនងជាមួយនឹង Angelina Jolie តែមិនយូរប៉ុន្មាន Brad Pitt និងអ្នកថ្មី ក៏បែកបាក់គ្នាទៀត។
រឿងនេះធ្វើឱ្យខ្ញុំយល់ច្បាស់ ហើយក៏ជឿថា អ្វីៗកើតឡើងជុំវិញខ្លួនយើង ៖
- អ្នកមិនគួរសាងសុភមង្គលរបស់អ្នក លើភាពសោកសៅរបស់នរណាម្នាក់ឡើយ។
ព្រោះថ្ងៃណាមួយ នឹងមានមនុស្សម្នាក់ផ្សេងទៀត នឹងចូលមកយកសុភមង្គលនេះចេញពីអ្នកវិញម្ដង។ ព្រោះការពិតទៅ វាមិនមែនជារបស់អ្នកតាំងពីដើមមកម្ល៉េះ។
- អ្នកមិនគួរជឿលើនរណាម្នាក់ ដែលនិយាយរឿងស្នេហាជាមួយអ្នក ប្រាប់ថា គេស្រឡាញ់អ្នក នៅពេលពួកគេនៅជាមួយនឹងនរណាម្នាក់ផ្សេងនោះឡើយ។ ព្រោះមនុស្សដែលស្រឡាញ់យើងពិត គេច្បាស់ជាមិនមានការពាក់ព័ន្ធនឹងអ្នកណាទេ។ ហើយមនុស្សដែលល្អ ស្មោះត្រង់ពិតមែន គេក៏មិនក្បត់ចិត្តដៃគូគេ ហើយមកស្ម័គ្រស្មោះនឹងយើងនោះដែរ៕
ប្រែសម្រួល ៖ ក្នុងចិត្ត