សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមានហ្គេមទាយគួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ដោយយោងតាមគោលការណ៍ចិត្តវិទ្យា ងាយស្រួលតេស្តប៉ុន្តែអាចទស្សន៍ទាយបានត្រឹមត្រូវណាស់ ។
សាកព្យាយាមជ្រើសរើសកែវភ្នែកមួយដែលអ្នកចូលចិត្ត បន្ទាប់មកសូមមើលថាអ្នកជាមនុស្សបែបណា? តើមិត្តប្រុសប្រភេទណាដែលអ្នកស័ក្តិសមនឹងអ្នក?
កែវភ្នែកទី ១
អ្នកជាមនុស្សមានមោទនភាពខ្ពស់លើខ្លួនឯង ធ្វើអ្វីមួយតែងតែមានសង្ឃឹមជានិច្ច មិនដែលប្រើពាក្យថាចុះចាញ់ ឬបាក់ទឹកចិត្តឡើយ ។
បើមើលពីសំបកក្រៅអ្នកដូចជាមនុស្សរឹងមាំ មិនងាយចុះចាញ់មែន តែតាមពិតក្នុងជម្រៅចិត្តអ្នកគឺឯកោ ហើយមានអ្នកយល់ចិត្តតិចណាស់ ។
ដៃគូដ៏ស័ក្តិសម៖ ត្រូវតែមានភាពជាអ្នកដឹកនាំ និងត្រូវតែមានភាពផ្ដាច់ការបន្តិចដែរ ព្រោះមិនដូច្នោះទេច្បាស់ជាមិនអាចឈ្នះចិត្តអ្នកបានទេ ។
កែវភ្នែកទី ២
អ្នកជាមនុស្សឆ្លាត ធ្វើអ្វីមួយតែងតែមានការតាំងចិត្ត និងមានការទទួលខុសត្រូវខ្ពស់ ថែមមិនចូលចិត្តអួតអាងទៀតផង ។
បើនៅជុំអ្នកដទៃអ្នកមានទំនោរស្ងប់ស្ងាត់ មិនចូលចិត្តនិយាយច្រើនផ្តេសផ្តាសទេ អ្នកក្រៅមិនដឹងគិតថាអ្នកឫកចូលក្បែរមិនបាន តែតាមពិតអ្នកមែនជាមនុស្សបែបនោះទេ ចិត្តអ្នកទូលាយណាស់ ។
ដៃគូដ៏ស័ក្តិសម៖ គេត្រូវតែជាមនុស្សដែលធ្វើឲ្យអ្នកនៅក្បែរហើយសប្បាយចិត្ត និងមានសុវត្ថិភាព អ្នកសុបិនចង់ជួបស្នេហាពិត និងរ៉ូមែនទិក អ្នកមិនចូលចិត្តមនុស្សណាដែលសោះកក្រោះ ឬសោះអង្គើយទេ ។
កែវភ្នែកទី ៣
អ្នកជាមនុស្សមានពិភពផ្ទាល់ខ្លួនខ្ពស់ ចូលចិត្តលាក់ខ្លួន មិនសូវចេះមាត់កទេ ថែមជាមនុស្សចូលចិត្តធ្វើអ្វីតាមតែចិត្តខ្លួនឯង តែក៏ចេះស្តាប់ហេតុផលអ្នកដទៃដែរ ។
ចំណុចពិសេសរបស់អ្នកគឺចេះយកចិត្តទុកដាក់ចំពោះអ្នកដទៃ តែច្រើនតែត្រូវគេលួចចាក់ពីក្រោយខ្នងរហូត ម្ល៉ោះហើយវាធ្វើឲ្យអ្នកឆ្អែតចិត្តសឹងតែលែងចង់ជួបនរណាទៅហើយ ។
ដៃគូដ៏ស័ក្តិសម៖ គេត្រូវតែជាមនុស្សចិត្តត្រជាក់ មិនឆេវឆាវ ចេះអត់ធ្មត់ និងចេះអត់ឱន ព្រោះអ្នកជាមនុស្សពិបាកយល់ចិត្ត ម្តងល្អម្តងអាក្រក់មិនចេះអត់ធ្មត់ ថែមទាំងមិនងាយទុកចិត្ដអ្នកដទៃទៀតផង ។
កែវភ្នែកទី ៤
អ្នកជាមនុស្សរួសរាយរាក់ទាក់ ពូកែរាប់ញាតិ និងចេះយល់ចិត្តអ្នកដទៃ នរណាក៏ដោយឲ្យតែបាននៅក្បែរអ្នកដឹងតែមានអារម្មណ៍កក់ក្តៅ ។
ត្បិតមានមនុស្សជាច្រើនចូលចិត្តមែន តែពេលខ្លះអ្នកបែរជាមានអារម្មណ៍ឯកោ បែរជាមានអារម្មណ៍ខ្វះអ្នកយល់ចិត្តទៅវិញ ។
ដៃគូដ៏ស័ក្តិសម៖ ត្រូវតែជាមនុស្សស្មោះមួយនិងមួយ ពូកែយកចិត្តនឹងចេះផ្អែមល្ហែម ទើបមិនធ្វើឲ្យអ្នកមានអារម្មណ៍ឯកោ ។
កែវភ្នែកទី ៥
អ្នកជាមនុស្សសកម្មណាស់ ធ្វើអ្វីមួយតែងតែរំពឹងឲ្យលទ្ធផលចេញមកល្អឥតខ្ចោះ តែពេលខ្លះក៏ខ្ជិលសម្បើមដែរ ។
អ្នកខ្លាចថាអ្នកផ្សេងនឹងមាក់ងាយបើអ្នកពឹងផ្អែកលើគេ ម្ល៉ោះហើយទើបអ្នកត្រូវតែធ្វើខ្លួនឲ្យរឹងប៉ឹងគ្រប់ពេល ។
ដៃគូដ៏ស័ក្តិសម៖ គេត្រូវតែជាមនុស្សចេះអភិវឌ្ឍខ្លួនឯង មិនចាំបាច់មានលុយហូរហៀរទេ ឲ្យតែគេជាមនុស្សល្អ និងចេះតស៊ូអត់ធ្មត់គឺគ្រប់គ្រាន់ហើយ ។
កែវភ្នែកទី ៦
អ្នកជាមនុស្សមិនខ្វល់នឹងភ្នែកអ្នកដទៃទេ នរណារកអីបានជារឿងរបស់គេ អ្នករកអីបានជារឿងរបស់អ្នក ព្រោះអ្នកជឿថាមនុស្សកើតមកមានសំណាងផ្សេងៗគ្នា ។
ត្បិតមើលពីសំបកក្រៅអ្នកដូចជារឹងប៉ឹង មិនចេះចុះចាញ់ តែតាមពិតក្នុងជម្រៅចិត្តអ្នកក៏ចេះឯកោ ហេលហាលខ្វះទីពឹងដែរ ពេលខ្លះអ្នកក៏ចង់មានមនុស្សម្នាក់ដែលអ្នកអាចផ្អែកស្មារបានដែរ ។
ដៃគូដ៏ស័ក្តិសម៖ គាត់ត្រូវតែជាអ្នកដែលចេះយល់ចិត្តគ្នាទៅវិញទៅមក ហើយគួរតែជាមនុស្សចេះដឹង និងមានហេតុផល ៕
ប្រភព៖ Knongsrok