បើតាមការណែនាំរបស់អ្នកជំនាញបានឲ្យដឹងថា មានផ្នែក ២ លើរាងកាយស្រ្តី រៀងរាល់ពេលងូតទឹក ប្រសិនអ្នកយកចិត្តទុកដាក់សម្អាត និងម៉ាស្សាវាថ្នមៗ នោះនឹងអាចជួយឲ្យចរន្តដំណើរការល្អ ពោលជាការជះឥទ្ធិពលវិជ្ជមានសម្រាប់សុខភាព៖
១) ក្បាលពោះ
ផ្នែកក្បាលពោះ ប្រហែលជាកន្លែងដែលមនុស្សជាច្រើនមិនសូវយកចិត្តទុកដាក់សម្អាតពេកនោះទេ ពេលងូតទឹក។ ផ្ទុយទៅវិញ នេះជាការរំលងចំណុចល្អមួយហើយ ព្រោះវាចាំបាច់ណាស់ដែលអ្នកគួរសម្អាត ដោយវាអាចជួយជំរុញដល់ការរំលាយអាហារឲ្យដំណើរការល្អ ក៏ដូចជាជួយឲ្យឈាមរត់ជុំវិញតំបន់ក្រពះ មានភាពល្អប្រសើរឡើង។
ការលាងសម្អាត ម៉ាស្សាថ្នមៗប៉ុន្មានវិនាទី ក៏វាកាន់តែល្អសម្រាប់ស្រ្តីដែលត្រៀមមករដូវ ព្រោះវាអាចជួយបំបាត់ការឈឺចាប់បានមួយផ្នែកធំ និងការពារហានិភ័យនៃជំងឺរោគស្រ្តីបានថែមទៀតផង។
២) ម្រាមជើង
ពេលងូតទឹកផ្កាឈូក មនុស្សជាច្រើនមើលរំលងនៅការសម្អាតត្រង់ផ្នែកម្រាមជើងនេះឯង។ តាមពិតវាជាចំណុចរសើបជួយឲ្យឈាមរត់ស្រួល ដែលមនុស្សជាច្រើនមិនធ្លាប់បានដឹង។
វាល្អទាំងអាចកម្ចាត់បាក់តេរី មានប្រសិទ្ធភាពជំរុញចរាចរឈាមក្នុងរាងកាយ ធ្វើឲ្យអារម្មណ៍ធូរស្រាល ធ្វើឲ្យស្បូនមានសុខភាពល្អ និងការពារពីជំងឺផ្សេងៗ។ ជាពិសេសស្រ្តីមួយចំនួនដែលឧស្សាហ៍អង្គុយយូរ ឧស្សាហ៍ពាក់ស្បែកជើងកែង គឺចាំបាច់គួរតែសម្អាតផ្នែកម្រាមជើងនេះឲ្យបានដិតដល់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក