ក្នុងនាមជាប្រពន្ធម្នាក់បន្ទាប់ពីធ្វើការងាររកប្រាក់នៅខាងក្រៅក៏ត្រូវប្រតិត្តិបត្តិតួនាទីជាភរិយាល្អ ដែលចេះមើលថែគ្រួសារទាំងមូល មើលថែកូនៗ និងស្វាមីឲ្យបានល្អផងដែរ។ ដូច្នោះ ប្រពន្ធដែលមានប្រាជ្ញាគួរចាំថា ទង្វើអាក្រក់មួយចំនួនខាងក្រោម ដែលធ្វើដាក់ស្វាមីនឹងអាចធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍បែកបាក់នៅថ្ងៃណាមួយមិនខានឡើយ។
កុហកប្តី
ភាពស្មោះត្រង់តែងតែត្រូវបានគេកោតសរសើរក្នុងទំនាក់ទំនង ជាពិសេសអាពាហ៍ពិពាហ៍។ ភាគច្រើនគ្រប់ស្ត្រីទាំងអស់តែងតែសុំប្តីឱ្យមានភាពស្មោះត្រង់ជាមួយនាងជារៀងរហូត។ ដូច្នេះក្នុងនាមជាប្រពន្ធមួយរូប មិនគួរបង្ហញភាពឆោតល្ងង់កុហកប្តីឡើយ។
មើលងាយប្តី
ទង្វើនេះត្រូវបានគេហាមឃាត់ខ្លាំងក្នុងជីវិតប្តីប្រពន្ធ។ ម្យ៉ាងវិញទៀត ក្នុងនាមជាភរិយាល្អម្នាក់ បើទោះជាប្តីមិនបានឲ្យលុយច្រើនដូចប្តីដទៃក៏មិនគួរនិយាយរិះគន់គាត់ដែរ។ អ្នកគួរតែលើកសរសើរ អំពីការខិតខំប្រឹងប្រែងធ្វើការ នឹងស៊ូលះបង់ដើម្បីគ្រួសារទាំងមូល សូមកុំប្រៀបធៀបនិងនិយាយពាក្យមើលងាយរហូតធ្វើឲ្យគាត់មានអារម្មណ៍ឈឺចាប់។ ជាពិសេស នៅពេលដែលប្តីមិនត្រូវបានគោរព មិនត្រូវបានទទួលស្គាល់ថា ជាអ្នករកស៊ីចិញ្ចឹមក្នុងគ្រួសារ មិនយូរមិនឆាប់នឹងបែកគ្នាជាក់ជាមិនខាន។
ស្អប់ខ្ពើមគ្រួសារប្តី
គ្រួសារគឺជាផ្នែកមួយនៃសាច់ឈាមរបស់ស្វាមី ជាកន្លែងដែលកើតនិងធំធាត់ជាមួយគ្នា។ ដូច្នេះប្រពន្ធត្រូវតែចេះស្រឡាញ់គ្រួសារខាងប្តីជានិច្ច។ ការបង្ហាញការមិនគោរព ការមើលងាយ ឬស្អប់ខ្ពើមគ្រួសាររបស់ប្តី នឹងធ្វើឱ្យខ្លួនកាន់តែឃ្លាតឆ្ងាយពីដៃគូ ដូចនេះហើយអាពាហ៍ពិពាហ៍នឹងមានការឈ្លោះប្រកែកគ្នាច្រើន មិនមានស្ថិតស្ថេរឡើយ។
និយាយអាក្រក់ពីប្តី
ប្រពន្ធដែលមានប្រាជ្ញាគួរចាំថា ទាំងនេះជាការហាមប្រាមដ៏អស្ចារ្យក្នុងអាពាហ៍ពិពាហ៍។ ការនិយាយអាក្រក់ពីប្តីមិនធ្វើឱ្យទំនាក់ទំនងប្តីប្រពន្ធល្អប្រសើរទេ តែធ្វើឱ្យរឿងកាន់តែធ្ងន់ធ្ងរ ។ ការនិយាយអាក្រក់ពីប្តីប្រាប់អ្នកដទៃ នាំឲ្យជីវិតអាពាហ៍ពិពាហ៍ធ្លាក់ចុះ។ ជំនួសឱ្យការជេរប្រមាថប្តី ស្ត្រីឆ្លាតត្រូវតែរំលឹកគាត់ឱ្យបានល្អ នៅពេលគាត់ធ្វើខុស ហើយលើកទឹកចិត្តគាត់ឱ្យកែលម្អខ្លួនឯង។
ប្រភព៖ បរទេស