ការជួបជុំជាមួយមនុស្សសំខាន់ ជានិយមន័យដែលធ្វើឲ្យកម្មវិធីសាមញ្ញធម្មតាកាន់តែអស្ចារ្យ!

នៅក្នុងឱកាសពិសេសៗ ដូចជា ថ្ងៃបុណ្យគ្រីស្មាស់ និងឆ្លងឆ្នាំ ច្បាស់ណាស់វាជាពេលវេលាដ៏សំខាន់ដែលត្រូវ ប្រារព្ធកម្មវិធីល្អពិសេសអស្ចារ្យឥតខ្ចោះដើម្បីអបអរសារទរនូវភាពរីករាយ ។

តើអ្វីជាការប្រារព្ធកម្មវិធីដ៏ល្អឥតខ្ចោះ? តើវាជាការរៀបចំកម្មវិធីធំដុំ ហ៊ឹកហាក់ ប្រើលុយចំណាយលើកម្មវិធីច្រើន និងការជួបជុំមនុស្សអ៊ូអរមែនទេ? ទេ...មិនថាកម្មវិធីធំប៉ុនណា ពិសេសបែបណា តែអ្វីដែលសំខាន់ តើអ្នកណាទៅដែលអ្នកចង់ឆ្លងកាត់ពេលវេលាពិសេសជាមួយនោះ ? ការពិត មនុស្សសំខាន់ ដូចជាមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ទៅវិញទេ ដែលធ្វើឱ្យការប្រារព្ធកម្មវិធីកាន់តែរីករាយ និងពិសេសអស្ចារ្យ ទោះបីត្រឹមតែជាកម្មវិធីជួបជុំធម្មតា ឬសាមញ្ញក៏ដោយ។

Photo_2021 12 29_11 31 24

ដើម្បីលើកកម្ពស់ធ្វើឱ្យរដូវកាលពិធីបុណ្យទាំងនេះកាន់តែពិសេសអស្ចារ្យ និងធ្វើការអបអរពេលវេលាដែលអ្នកអាចជម្នះឆ្លងកាត់ការលំបាករយៈពេល១ឆ្នាំ ស្រាបៀរ Heineken® ដែលជាស្រាបៀរលេខ១លំដាប់ថ្នាក់ និងជាស្រាបៀរលំដាប់ខ្ពស់រយៈពេលជាង ១៥០ឆ្នាំមកហើយ នឹងធ្វើឱ្យការជួបជុំក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់អ្នកកាន់តែទទួលបានភាពរីករាយ រស់រវើក និងល្អឥតខ្ចោះទ្វេរដង តាមរយៈភាពត្រជាក់ ស្រស់ស្រាយ ទាំងគុណភាព និងរសជាតិគ្រាន់តែវិនាទីដំបូងនៃការបើកគំរបកំប៉ុងភ្លាមៗ ហើយកម្មវិធីដែលធម្មតាៗមិនល្អឥតខ្ចោះ នឹងកាន់តែល្អឥតខ្ចោះតាមរយៈស្រាបៀរ Heineken® ។

បន្ថែមពីរសជាតិដែលមិនអាចបំភ្លេចបាន ក្រុមហ៊ុនស្រាបៀរ Heineken® ក៏បានចូលរួមចំណែកកបើកដំណើរការយុទ្ធនាការណ៍អបអរកម្មវិធីពិសេសជាសកលនេះ ដោយបានចេញផ្សាយនូវវីដេអូពាណិជ្ជកម្មលើទូរទស្សន៍មួយ ដែលនាំអារម្មណ៍លោកអ្នកឆ្ពោះទៅរកការប្រារព្ធពិធីបុណ្យដ៏អស្ចារ្យមួយ។

ហើយសម្រាប់នៅក្នុងខែធ្នូនេះ ក្រុមហ៊ុនស្រាបៀរ Heineken® នឹងបំភ្លឺនូវដើមណូអែលរបស់ខ្លួនដែលមានកម្ពស់ ២០ហ្វីត ម្ដងទៀត នៅផ្សារទំនើប អ៉ីអន ម៉ល ១ & ២។ អ្នកនឹងឃើញដបស្រា Heineken® ចំនួន 1,500ដប ដែលនឹងត្រូវរៀបចំយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើតជាដើមឈើនីមួយៗ ជាមួយនឹងរូបផ្កាយក្រហមនៅផ្នែកកំពូលផងដែរ ដែលមានសម្រាប់តែនៅក្នុងខែធ្នូនេះតែប៉ុណ្ណោះ។

បន្ថែមពីនោះ លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ « វាជាឆ្នាំដ៏លំបាកមួយ ហើយឥឡូវនេះ ទីបំផុតយើងអាចអបអរជាមួយគ្នាម្តងទៀតបានយើងមានសេចក្តីរំភើបរីករាយជាក្រៃលែង ក្នុងការផ្ដល់ជូនដល់អតិថិជនរបស់យើងជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ ដែលមានតែស្រាបៀរ Heineken® ប៉ុណ្ណោះដែលអាចផ្តល់ជូនបាន  » ។

សម្រាប់ព័ត៌មានបន្ថែមអំពីយុទ្ធនាការណ៍របស់ក្រុមហ៊ុនស្រាបៀរ Heineken® ដើម្បីអបអរពិធីបុណ្យដ៏រីករាយ នៅក្នុងប្រទេសកម្ពុជា សូមតាមដានបណ្ដាញសង្គមដូចខាងក្រោម៖

Facebook: https://www.facebook.com/HEINEKENCambodia/

Instagram: https://instagram.com/heineken_kh

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: