ក្នុងជីវិតជាមនុស្សស្រី មានអាហារពីរប្រភេទដែលមិនគួរទទួលទាន គឺអាហារសម្រាប់ភ្ញៀវ និងអាហារជូរផ្អូម។ អាហារជូរផ្អូមនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព។ ចំពោះអាហារសម្រាប់ភ្ញៀវបើសិនជាអ្នកទទួលទាន នោះអ្នកនឹងអាចត្រូវផ្លាស់ប្តូរគ្នាជាមួយនឹងអ្វីៗជាច្រើន។ យ៉ាងណាមិញ ក្នុងរឿងទាំង ៤ ខាងក្រោមនេះ មនុស្សស្រីមិនត្រូវទទួលយកឡើយទោះបីមានហេតុផលផ្សេងៗក៏ដោយ ព្រោះអ្នកអាចនឹងត្រូវប្តូរជាមួយនឹងរបស់ជាច្រើនជាងការទទួលបាន។
១. បុរសក្បត់ចិត្ត
ស្ត្រីមានឆ្លាតនឹងមិនល្ងង់ទេដែលនៅលង់ទៅនឹងបុរសអាក្រក់នៅក្បែរខ្លួន។ ព្រោះមានរឿងមួយចំនួនដែលកាន់តែព្យាយាមរក្សា ក៏កាន់តែមិនសប្បាយចិត្ត ឈឺចាប់ខ្លួនឯង។ ជីវិតអ្នកនៅតែមានជំរើសនៅចំពោះមុខអ្នក កុំល្ងង់ទៅត្រាំត្រែងជាមួយមនុស្សដែលមិនសក្តិសមនឹងអ្នក។
អ្នកដែលល្អចំពោះអ្នក គេគួរដឹងពីរបៀបគោរពស្រឡាញ់។ បើអ្នកណាដែលមិនល្អចំពោះអ្នកសូមប្រលែងគេវិញទៅចុះ។
២. ទំនាក់ទំនងមិនល្អ
វាក៏ល្អផងដែរក្នុងការបង្កើតមិត្តភ័ក្តិឱ្យបានច្រើន ប៉ុន្តែអ្នកត្រូវមើលថាតើបុគ្គលនោះពិតជាស្មោះត្រង់នឹងអ្នកឬក៏អត់។ ជាមួយនឹងទំនាក់ទំនងគេងចំណេញ អ្នកត្រូវតែដឹងពីរបៀបបដិសេធមិនចូលរួម។
ជីវិតមនុស្សស្រីមិនមែនគិតពីចំនួនមិត្តភ័ក្ដិទេ តែគឺអំពីគុណភាព។ ស្វែងរកអ្នកដែលជួយដោយអស់ពីចិត្ត ស្តាប់អ្នកពេលអ្នកមានបញ្ហា មិនភ្លេចការឱ្យតម្លៃគ្នាទៅវិញទៅមក។ ហើយអ្នកដែលចេះតែទាញយកប្រយោជន៍សម្រាប់តែខ្លួនឯង ទោះសូកលុយទៀតក៏អ្នកមិនល្ងង់ចូលជិតមិត្តប្រភេទបែបនេះដែរ។
៣. អំណោយថ្លៃ ៗ ជាមួយនឹងលក្ខខណ្ឌ
ជាមនុស្សស្រីវ័យឆ្លាតមុននឹងទទួលយកអំណោយពីអ្នកដ៏ទៃ នាងពិចារណាវាឱ្យបានល្អិតល្អន់។ ព្រោះក្នុងជីវិតនេះគ្មានអ្នកណាផ្តល់អ្វីឲ្យណាដោយគ្មានមូលហេតុឡើយ ភាគច្រើនណាស់គឺសុទ្ធតែមានលក្ខខណ្ឌជាប់ខ្លួន។ នៅពេលដែលអ្នកបានទទួលអំណោយពីអ្នកដ៏ទៃហើយ អ្នកប្រាកដជានឹងត្រូវគេពឹងពាក់ទៅលើអ្វីមួយជាមិនខាន។ ដូច្នេះវិធីដែលល្អបំផុតគឺនៅតែរកលុយចិញ្ចឹមខ្លួនឯង កុំពឹងលើនរណាម្នាក់។
៤. ទទួលទានអាហារផ្ទះអ្នកដទៃ
ក្នុងជីវិតមនុស្សស្រី មានបាយពីរប្រភេទដែលមិនគួរទទួលទាន គឺបាយសម្រាប់ភ្ញៀវ និងបាយជូរផ្អូម។ បាយជូរផ្អូមនឹងប៉ះពាល់ដល់សុខភាព។ ចំពោះអាហាររបស់ភ្ញៀវអ្នកនឹងត្រូវប្តូរវិញជាមួយអ្វីៗជាច្រើន។
ស្ត្រីមានប្រាជ្ញាគួរតែដឹងថា បាយផ្ទះស្រួលទទួលទាន មិនបាច់បង់ថ្លៃ។ ចំណែកអាហារដែលអ្នកដទៃអញ្ជើញ អ្នកនឹងត្រូវយកអ្វីមួយទៅប្តូរជាមិនខាន។ ដូច្នេះត្រូវប្រយ័ត្នកុំឲ្យអ្នកដទៃយកចំណេញបានងាយៗ។ ត្រូវដឹងពីរបៀបបដិសេធនៅពេលត្រឹមត្រូវណាមួយ នោះអ្នកនឹងទទួលបានការគោរពពីអ្នកដទៃ ធ្វើឱ្យអ្នកមានភាពទន់ភ្លន់ក្នុងជីវិត៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក