មធ្យោបាយធ្វើដំណើរទាំង ៧ កន្លែងទីតាំងអង្គុយ ដែលមានសុវត្ថិភាពបំផុត សម្រាប់អ្នក!

នៅរាល់ពេល ដែលធ្វើដំណើរម្តងៗ មនុស្សយើងតែងតែ គិតពីសុវត្ថិភាពជាចំបង។ ហេតុនេះទើបថ្ងៃនេះ យើងនឹងលើកឡើងនូវ ការជ្រើសរើស ទីតាំងឬកន្លែងអង្គុយ ដែលមានសុវត្ថិភាពបំផុត ទៅតាមប្រភេទមធ្យោបាយធ្វើដំណើរ វិញម្តង។

ចង់ដឹងថា កន្លែងអង្គុយត្រង់ណាដែលមានសុវត្ថិភាពបំផុត និងត្រង់ណាដែលមានគ្រោះថ្នាក់បំផុតនោះ សូមប្រិយមិត្តតាមដានអត្ថបទខាងក្រោមនេះទាំងអស់គ្នា ៖

១. ឡាន

កន្លែងអង្គុយដែលសុវត្ថិភាពបំផុត ៖ គឺកៅអី នៅពីក្រោយអ្នកបើកឡាន និងកៅអីនៅកណ្តាលបន្ទាប់ពីនោះ។

កន្លែងអង្គុយដែលគ្រោះថ្នាក់បំផុត ៖ គឺកៅងីចំហៀងជាប់នឹង អ្នកបើកឡាន ពីព្រោះនៅពេលអ្នកបើកបរព្យាយាមគេចពីឧបសគ្គ អ្នកអង្គុយជាប់នោះរងគ្រោះថ្នាក់ជាងគេបំផុត។

0a3afc4a5b5a424cb4eaf169372cd1342d65404b

២. ឡានប្រភេទដឹកអ្នកដំណើរ

កន្លែងអង្គុយដែលសុវត្ថិភាពបំផុត ៖ គឺកៅអីនៅពីក្រោយ បែរខ្នងដាក់អ្នកបើកបរ ដោយសារមានហានិភ័យប៉ះទង្គិចក្បាលទាបបំផុត។

កន្លែងអង្គុយដែលគ្រោះថ្នាក់បំផុត ៖ គឺកៅអីជាប់នឹងអ្នកបើកបរដដែល ដោយសារកៀកជាប់នឹងទ្វារបង្អួចពេក ដែលអាចបណ្តាលឲ្យមុតកញ្ចក់បានយ៉ាងងាយ។

0f57121110203367d2f1b557134d32f1c3c448b2

 

៣. ឡានក្រុង

កន្លែងអង្គុយដែលសុវត្ថិភាពបំផុត ៖ គឺកៅអីភាគច្រើន ដែលបែរទៅខាងមុខនៅកណ្តាលផ្ទៃខាងក្នុងរថយន្ត ដោយអ្នកអង្គុយទីតាំងនេះ មិនងាយរងគ្រោះថ្នាក់ឡើយ។

កន្លែងអង្គុយដែលគ្រោះថ្នាក់បំផុត ៖ គឺកៅអី ២ ជួរខាងមុខដោយសារតែផ្ទៃកញ្ចក់ខាងមុខធំ ដែលអាចបណ្តាលឲ្យងាយប៉ះទង្គិច។ រីឯកៅអីនៅជាប់តាមបង្អួចទា្វរ ក៏មានគ្រោះថ្នាក់ខ្លាំងដែរ ជាពិសេសអ្នកអង្គុយក្រោយបង្អស់។

8ee634d9541119a52bd221d9693e5e4311073ddb

 

៤. រថភ្លើង

កន្លែងអង្គុយដែលសុវត្ថិភាពបំផុត ៖ គឺកៅអីនៅចំកណ្តាលតួរថភ្លើង។ ប្រសិនបើអ្នកជ្រើសទូរថភ្លើងទី ៥ ឬ ទី ៦ ក៏ជាការប្រសើរ ពីព្រោះទូនៅចុង និងទូជិតក្បាលរថភ្លើង ងាយរងការបំផ្លាញជាងគេ។

កន្លែងអង្គុយដែលគ្រោះថ្នាក់បំផុត ៖ គឺកៅអីអង្គុយដែលបែរទៅទិសដៅធ្វើធ្វើដំណើរ (កៅអីបែរមុខ) ពីព្រោះនៅពេលជាន់ហ្រ្វាំង វាអាចបណ្តាលឲ្យអ្នកដួលបាន។

F2075cacf40391c394c760283b40d4023cd99cb5

 

៦. កប៉ាល់ ឬនាវា

កន្លែងអង្គុយដែលសុវត្ថិភាពបំផុត ៖ គឺកន្លែងអង្គុយដែល នៅជាន់ខាងលើ ជិតកន្លែងបញ្ជាកប៉ាល់ ពីព្រោះផ្នែកខាងលើនៃកប៉ាល់លិចក្រោយគេបង្អស់។

កន្លែងអង្គុយដែលគ្រោះថ្នាក់បំផុត ៖ គឺកន្លែងអង្គុយ នៅបាតកប៉ាល់ ពីព្រោះក្នុងករណីលិចនាវានោះ អ្នកមិនងាយរកផ្លូវចេញបានទេ។

F1015b1980884be5f569e51d3f162ca6abd87a99

 

៧. យន្តហោះ

អ្នកជំនាញ មិនអាចបញ្ជាក់ព្រមគ្នាបានទេថា កន្លែងដែលមានសុវត្ថិភាពបំផុតលើតួយន្តហោះ ស្ថិតនៅទីណា។ ប៉ុន្តែ អ្នកជំនាញភាគច្រើន បាននិយាយថា កៅអីអង្គុយដែលនៅខាងក្រោយ រងគ្រោះថ្នាក់តិចជាងគេ មិនដូចកៅអីខាងមុខឡើយ៕

D270bdcd0d6009616ea3fe8da56ed2f903c768c1

 

ប្រភព : khmeluck.com