តាមក្បួនហុងស៊ុយ ការជ្រើសរើសទីតាំងដាក់នាឡិកាសម្រាប់មើលម៉ោង គឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះវាអាចប៉ះពាល់ដល់យីអ៊ុនត្រូវឡើងចុះរបស់អ្នកបាន។ ដូច្នេះហើយ អ្នកគួរតែជៀសវាងឲ្យបាននៅទីតាំងទាំង ៤ ខាងក្រោម៖
៤) ក្បាលគ្រែបន្ទប់គេង
នៅពេលគេង សំឡេងនាឡិកាអាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍ធុញថប់ក្នុងការគេង ពិបាកក្នុងការគេង ហើយជាញឹកញយក៏អាចធ្វើឲ្យមនុស្សមានអារម្មណ៍ភិតភ័យស្រឡាំងកាំងផងដែរ។ វាប្រៀបដូចជាទាញថាមពលអាក្រក់ចូលមកក្នុងផ្ទះ ដូច្នេះហើយទីតាំងលើក្បាលគ្រែ ឬជាប់ក្បាលគ្រែនេះ គឺត្រូវតែជៀសដាច់ខាត។
៣) ទល់មុខទ្វារធំចេញចូលផ្ទះ
កញ្ចក់របស់នាឡិកា ដូចជាកញ្ចក់នៅក្នុងហុងស៊ុយអ៊ីចឹងដែរ។ ដូច្នេះហើយអ្នកមិនគួរដាក់នៅមាត់ទ្វារចេញចូល ឬចំពីមុខទ្វារធំនោះទេ ព្រោះចំណាំងផ្លាតនៃកញ្ចក់ វាដូចធ្វើឲ្យថាមពលល្អដែលបម្រុងនឹងចូល ត្រូវផ្លាតចេញទៅវិញ រាំងស្ទះគ្រួសារមិនឲ្យជួបលាភសំណាងបាន។
២) ព្យួរនៅក្នុងបន្ទប់បរិភោគអាហារ
នៅទីតាំងផ្ទះបាយ ឬទីតាំងបន្ទប់ទទួលទានអាហារ មិនគួរមាននាឡិកាព្យួរនោះឡើយ ព្រោះវាដូចតំណាងឲ្យទ្រព្យសម្បត្តិរបស់អ្នក មានកំណត់ ហើយនឹងអស់ក្នុងពេលឆាប់ៗ។ លើសពីនេះក៏នាំឲ្យសមាជិកគ្រួសារ ទទួលទានអាហារមិនពេញមាត់ នាំឲ្យកើតជាជំងឺថែមទៀតផងដែរ។
១) ទីតាំងខ្ពស់ឬទាបពេក
ក្បួនហុងស៊ុយជឿថា ទីតាំងព្យួរនាឡិកាដែលខ្ពស់ពេក ឬទាបពេក ក៏ធ្វើឲ្យប៉ះពាល់ដល់ថាមពលក្នុងគ្រួសារផងដែរ ព្រោះវាធ្វើឲ្យថាមពលល្អ ក្លាយជាអតុល្យភាព ងាយបែកបាក់ ប្រេះស្រាំ ឆាប់ប៉ះទង្គិចពាក្យសម្តីគ្នាក្នុងគ្រួសារ។
ជារួមមកទីតាំងល្អបំផុតសម្រាប់ព្យួរនាឡិកា គឺគួរតែនៅក្នុងបន្ទប់ការិយាល័យ បន្ទប់ទទួលភ្ញៀវ ផ្លូវឡើងចុះជណ្តើរ ហើយត្រូវព្យួរបែរទៅទិសខាងត្បូង ឬទិសខាងកើតល្អបំផុត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក