ចង់ឲ្យជីវិតរបស់យើងដំណើរការទៅបានដោយរលូន និងជួបសំណាងហូរហៀរក្នុងជីវិត ម្ចាស់ផ្ទះទាំងឡាយ គួរមានទម្លាប់ដាក់របស់ ៣ នៅមាត់ទ្វារចូល៖
៣) រុក្ខជាតិបៃតង
អ្នកអាចរៀបចំជារុក្ខជាតិបៃតង ឬដើមឈើពណ៌បៃតង ដាក់នៅក្នុងថូ ហើយតាំងនៅមាត់ទ្វារចេញចូលផ្ទះរបស់អ្នក។ តាមក្បួនវាអាចទាក់ទាញសំណាង ហើយយកល្អគួរជ្រើសរើសដាក់ដើមឬស្សី គេហៅថា ដើមលាភ ដោយក្បួនអ្នកមានភាគច្រើនមិនគួររំលងទេ បើបានដាំឬស្សីនៅបរិវេណផ្ទះទៀតគឺកាន់តែល្អ។
២) របស់នាំលាភ
អ្នកគួរតែដាក់របស់នាំលាភនៅមាត់ទ្វារចេញចូលផ្ទះ ដោយដូចជារូបសំណាកសត្វអ្វីមួយ ឬទេវតារីករាយ ដើម្បីហៅទ្រព្យ ហៅសុភមង្គលចូលមកក្នុងផ្ទះ។
១) ព្យួរផ្ទាំងគំនូរហុងស៊ុយ
ផ្ទាំងគំនូរគឺសំខាន់ខ្លាំងណាស់ តែក៏ទាមទារឲ្យមានជ្រើសរើសដោយត្រឹមត្រូវផងដែរ។ នៅមាត់ទ្វារចេញចូលផ្ទះ អ្នកអាចព្យួរមួយផ្ទាំងធំជាប់ជញ្ជាំង តែគួរយកប្រភេទរូបភាពភ្នំ ដើមឈើ សមុទ្រ ព្រោះជារូបភាពទាក់ទាញថាមពលហុងស៊ុយល្អបំផុត។
ជាការណែនាំម្ចាស់ផ្ទះគួរជៀសវាងទុករបស់ងងឹត កខ្វក់ និងគ្រឿងសម្ភារៈចាស់ៗនៅច្រកចូលផ្ទះ ព្រោះវាអាចបន្សាបថាមពលល្អ នាំឲ្យកើតមានវិញ្ញាណអាក្រក់ អាចឆ្លងជាលំហូរចូលមកក្នុងផ្ទះបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក