គ្រោះ​នៅ​នឹង​មុខ ត្រូវ​តែ​ប្រយ័ត្ន បើ​សុខៗ​រាងកាយ​អ្នក​ឲ្យ​ប្រផ្នូល​ចំៗ​ទាំង ៤ នេះ

ខាង​ក្រោម​ជា​សញ្ញា​ទាំង ៤ ដែល​អាច​បង្ហាញ​ថា នៅ​ពេល​ខាង​មុខ ជីវិត​អ្នក​អាច​នឹង​ជួប​គ្រោះ ឬ​ប្រឈម​ការ​ខាតបង់​ណា​មួយ ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់៖

៤) ជ្រុះ​រោម​ចិញ្ចើម

1

ចិញ្ចើម​តំណាង​ឲ្យ​សំណាង ហើយ​ប្រសិន​សុខៗ​មាន​ការ​ខូច​ទ្រង់ទ្រាយ ជ្រុះ​រោម​ចិញ្ចើម​ច្រើន នោះ​វា​ជា​ប្រផ្នូល​បង្ហាញ​ថា ជីវិត​ខាង​មុខ​គឺ​ច្របូកច្របល់ ដែល​អ្នក​អាច​មាន​ទំនាក់ទំនង​មិន​ល្អ​ជាមួយ​សមាជិក​សាច់ញាតិ។

៣) គម្លាត​រវាង​ម្រាម​ដៃ​ធំ​ពេក

2

នៅ​ពេល​ដែល​គម្លាត​ឬ​ចន្លោះ​រវាង​ម្រាម​ដៃ​ពី​មួយ​ទៅ​មួយ ឃើញ​ចន្លោះ​ធំ​ពេក នោះ​បង្ហាញ​ថា ជា​មនុស្ស​ដែល​មាន​លុយ​ហើយ​មិន​សូវ​ចេះ​ថែ​រក្សា ពោល​គឺ​តែងតែ​ងាយ​នឹង​បាត់បង់ និង​ជាប់​បំណូល​គេ។

២) ញាក់​មាត់

យើង​ធ្លាប់​តែ​លឺ​ប្រផ្នូល​ញាក់​ភ្នែក តែ​មនុស្ស​ដែល​សុខៗ​ញាក់​មាត់​ឥត​ឈប់ វា​ក៏​ហាក់​ដូច​ជា​បង្ហាញ​ពី​អាជីព​ការងារ ការ​រកស៊ី​របស់​អ្នក ដូច​ជា​មិន​អាច​ដំណើរការ​រលូន​ទៅ​ពេល​ខាង​មុខ ហើយ​ងាយ​នឹង​ធ្លាក់​ចុះ​ទៅ​ក្នុង​ស្ថានភាព​លំបាក។

១) ភ្លៅ​មិន​ពេញ

4

សាច់​ភ្លៅ​ស្រក​ខ្លាំង​ពេក មិន​ពេញ ច្រើន​តែ​ជា​មនុស្ស​ដែល​កៀក​នឹង​ធ្លាក់​ទៅ​ក្នុង​ជីវភាព​លំបាក ផ្លូវ​ខាង​មុខ​ពិបាក​រក​ចំណូល​ណាស់ ដូច្នេះ​ហើយ​គួរ​ចេះ​រក្សា​ទុក​ដាក់​ឲ្យ​បាន​ល្អ។ សូម្បី​តែ​អ្នក​មាន​ទេពកោសល្យ​ប៉ុណ្ណា​ក៏​ដោយ ប្រសិន​មាន​ភ្លៅ​តូច ក៏​មិន​ងាយ​នឹង​ក្លាយ​ជា​អ្នក​មាន​បាន​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក