ឪពុកម្ដាយ! អាចជាមនុស្សឆ្លាតបំផុត ចំពោះអ្នកដទៃ តែបែរក្លាយជាមនុស្សល្ងង់រាល់ថ្ងៃ ដើម្បីតែកូនៗ

ឪពុកម្ដាយ ជាមនុស្សល្ងង់បំផុតនៅលើពិភពលោកនេះ!

- មានរបស់ឆ្ងាញ់ៗញុំា តែមិនញុំា ទោះឃ្លានចង់ញុំាយ៉ាងណា ក៏នៅតែទុកឱ្យកូនបានញុំាឆ្ងាញ់ៗ!

- រកលុយបានច្រើន តែបែរជាមកនទិញរបស់ដែលខ្លួនឯងស្រឡាញ់ មិនហ៊ានយកទៅបំពេញក្ដីសុខឱ្យខ្លួនឯង ព្រោះទុកលុយឱ្យកូនរៀនសូត្រ សាលាថ្លៃៗ ល្អៗ តាំងពីថ្នាក់បឋមរហូតដល់បញ្ចប់ការសិក្សា​ ចុងក្រោយ នៅទុកលុយទុកជាទ្រព្យ មរតកឱ្យកូនទៀត!

- មានសមត្ថភាពអាចទិញឡានថ្លៃៗ ទំនើបៗ របស់ប្រេនៗប្រើ តែមិនទិញប្រើខ្លួនឯងទេ សុខចិត្តទិញឱ្យកូន ដល់ពេលខ្លួនឯង នៅតែប្រើរបស់ចាស់ៗដដែល!

BO0c2SwsxLN1WH1Q

- ខ្លួនឯងគេងបែបណា កន្លែងណាក៏បានដែរ តែចំពោះកូនវិញ ត្រូវតែមានផ្ទះធំស្គឹមស្គៃ កន្លែងគេងស្អាតៗ បន្ទប់គេងត្រូវតែមានម៉ាស៊ីនត្រជាក់ ខ្លាចកូនក្ដៅ!

- ខំប្រឹងធ្វើការ រកលុយពេញមួយជីវិត មិនហ៊ានសម្រាក ឈឺក៏មិនព្រមឈប់ ខំរកលុយ រកទ្រព្យ ទិញដី ទិញផ្ទះ​ដើ​ម្បីតែចែកឱ្យកូនៗ ពេលខ្លួនស្លាប់ទៅ!

​- ខ្លួនចាស់ណាស់ហើយ នៅតែមិនព្រមឈប់គិតទៀត នៅតែគិតខ្វាយខ្វល់ បារម្ភពីកូនទាំងយប់ទាំងថ្ងៃ តែកូនៗ មិនដឹងថា គិត នឹករឭកដល់ឪពុកម្ដាយនោះឡើយ!

នេះហើយ ឪពុកម្ដាយ អ្នកមានគុណ គ្រប់យ៉ាងដើម្បីតែកូន មិនដែលខ្វល់ពីខ្លួនឯងនោះឡើយ ...!!!

អត្ថបទ ៖ pHknongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: