វ័យ ២២ឆ្នាំ ដល់ ២៨ឆ្នាំ មិនមែនជាអាយុដែលល្អនោះឡើយ!

ក្នុងអំឡុងវ័យនេះ អ្នកត្រូវចាប់ផ្ដើមអាជីពក្នុងក្ដីស្រមៃ ហើយធ្វើឱ្យបានសម្រេច នូវអ្វីដែលខ្លួនត្រូវការ ... ដូច្នេះ អ្នកប្រាកដជាមិនមានពេលសប្បាយរីករាយ សើចអស់ពីចិត្ត ដូចកាលនៅក្មេង ឬវ័យកំពុងសិក្សារៀនសូត្រ ទៅដើរលេងកន្លែងណាក៏បាននោះឡើយ។

ខណៈពេលដែលអ្នកកំពុងតែខំប្រឹងធ្វើការ​ រកលុយយ៉ាងស្វិតស្វាញ សង្សារចាស់ ឬមិត្តភក្តិស្រករអ្នកក៏គេរៀបការ មានកូនអស់ហើយ តែអ្នកក៏ប្រែទៅជាចាស់ទុំជាងមុន ឆ្លាតពូកែជាងមុន និងទទួលបានបទពិសោធន៍ក្នុងជីវិតច្រើនជាងមុន។

62968019505702e8bbb35ab4af1b5b66

ធ្វើការងារនឿយហត់ តែក៏ត្រូវគិតពីសុខភាព ចង់ញុំាអីក៏មិនអាចញុំាបានតាមចិត្ត ព្រោះត្រូវគិតពីសុខភាព ជាពិសេសគឺ រក្សាទម្ងន់ កុំឱ្យស្គមពេក កុំឱ្យធាត់ពេក។ ខណៈពេលនេះ ក៏ត្រូវប្រឈមុខជាមួយនឹងអ៊ីអ្នកជិតខាង សួរនាំសំណួរដដែលៗដូចជា "រៀបការពេលណា? កាលបានការ? មានសង្សារនៅ? រាល់ថ្ងៃធ្វើការអី? ប្រាក់ខែប៉ុន្មាន? សល់អីខ្លះនៅ?"

02d81efa97bcea762d18534896ea0d62

រយៈពេលប៉ុន្មានឆ្នាំនេះ អ្វីដែលអ្នកត្រូវដឹងគឺ អ្នកត្រូវចាយពេលវេលាចោល ដើម្បីប្ដូរយកបទពិសោធន៍ក្នុងជីវិត ប្ដូរយកមេរៀននៃការរស់នៅដោយខ្លួនឯង ធ្វើការរកលុយ ចិញ្ចឹមខ្លួនឯង អ្វីដែលសំខាន់ មិនថាជួបបញ្ហាលំបាក ឧបសគ្គធំប៉ុនណាក៏ដោយ ក៏ត្រូវតែប្រឈមមុខ ហើយដោះស្រាយដោយខ្លួនឯង។ ហើយត្រូវចងចាំថា ដំណាក់កាលទាំងអស់នៅក្នុងជីវិតនេះ គឺមិនអាចទៅពឹងអ្នកណាបានឡើយ ក្រៅពីខ្លួនឯង ទោះបីពឹងគេមិនបាន គេមិនជួយ ក៏យើងគ្មានសិទ្ធិទៅខឹងនឹងគេដែរ គេជួយមិនបានអាចមានទុក្ខលំបាករបស់គេ បើគេមិនជួយយើង វាក៏ជាសិទ្ធិរបស់គេ។

202ad9ba543c2b8db31c3eabc0f8b960

ស្ថិតក្នុងវ័យនេះហើយ ទោះបីជាមនុស្សឆេវឆាវប៉ុនណាក៏ដោយ ក៏ត្រូវតែរៀនអត់ធ្មត់ សង្កត់ចិត្ត គ្រប់គ្រងគំនិតខ្លួនឯងឱ្យបានល្អ មើលថែរក្សាអារម្មណ៍ខ្លួនឯងឱ្យបានប្រសើរ កុំឡើងចុះខុសទំនង កុំឱ្យកំហឹង និងអារម្មណ៍ មកឃុំគ្រង បញ្ជាលើខួរក្បាល ត្រូវចាំថា ត្រូវចាំថា វ័យនេះ ត្រូវកាត់បន្ថយភាពឆេវឆាវ កុំចិត្តក្ដៅ កុំឆេះឆួលខ្លាំងពេក ហើយត្រូវបន្ថែមភាពអត់ធ្មត់ ត្រូវធ្វើមនុស្សធំ ចេះគិត មានហេតុផលឱ្យបានច្រើន៕

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: