ប្រយ័ត្ន​ពុក​ឆ្អឹង ផុយ​ឆ្អឹង​អត់​ដឹង​ខ្លួន ដោយសារ​ការ​ទទួល​ទាន​អាហារ ៤ នេះ​ញឹកញាប់

កាល់ស្យូម​ជា​សារធាតុ​មិន​អាច​ខ្វះ​បាន សម្រាប់​ជួយ​ឲ្យ​អ្នក​មាន​ឆ្អឹង​និង​សន្លាក់​រឹងមាំ ហើយ​វា​ក៏​ជួយ​ឲ្យ​សាច់ដុំ និង​សរសៃប្រសាទ​ធ្វើ​ការ​យ៉ាង​រលូន​ផង​ដែរ។ ហេតុ​នេះ​ហើយ​អ្នក​ត្រូវ​ទទួល​ទាន​អាហារ​ឬ​ភេសជ្ជៈ ដែល​មាន​តួនាទី​មក​បំពេញ​ជាតិ​កាល់ស្យូម​ជា​ប្រចាំ យ៉ាង​ណា​មិញ​របស់​ទាំង ៤ ខាង​ក្រោម វា​បែរ​ជា​ផ្ទុយ​ស្រឡះ ហើយ​រារាំង​ដល់​ដំណើរការ​ស្រូប​យក​ជាតិ​កាល់ស្យូម បង្ក​ជា​គ្រោះថ្នាក់​ដល់​ឆ្អឹង​ដោយ​មិន​ដឹង​ខ្លួន៖

៤) អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់

Ice_screenshot_20211103 145457

អាហារ​ដែល​យើង​ទទួល​ទាន​រាល់​ថ្ងៃ គួរ​គិត​ឲ្យ​បាន​ល្អិតល្អន់ ជា​ពិសេស​អាហារ​ដែល​មាន​បរិមាណ​អំបិល​ច្រើន ដែល​វា​នឹង​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​កាល់ស្យូម​ពី​រាងកាយ​លឿន​ជាង​មុន ដោយ​វា​បញ្ចេញ​ទៅ​តាម​រយៈ​តម្រង​នោម។

យោង​តាម​ការ​ណែនាំ​របស់​អង្គការ WHO បាន​ឲ្យ​ដឹង​ថា មនុស្ស​ពេញ​វ័យ​មិន​គួរ​ទទួល​ទាន​អាហារ​មាន​ជាតិ​អំបិល​ច្រើន​ពេក​ទេ ពោល​គឺ​ត្រឹម​តែ ៥ ក្រាម/ថ្ងៃ គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​រាងកាយ។ ទោះ​ជា​យ៉ាង​ណា​បរិមាណ​ដែល​មនុស្ស​ភាគ​ច្រើន​ទទួល​ទាន​បច្ចុប្បន្ន គឺ​លើស ២ ដង​នៃ​ការ​ណែនាំ​ហើយ។

៣) ភេសជ្ជៈ​មាន​ជាតិ​កាបូន

Ice_screenshot_20211103 145447

ភេសជ្ជៈ​មាន​ជាតិ​កាបូន ការ​ដែល​អ្នក​ទទួល​ទាន​ច្រើន​ពេក ក៏​នាំ​ឲ្យ​បង្កើន​ហានិភ័យ​នៃ​ការ​បាក់​ឆ្អឹង​ផង​ដែរ ហើយ​ជាតិ​កាល់ស្យូម​ក៏​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ឆាប់​រហ័ស។

២) កាហ្វេ

កាហ្វេ​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ច្រើន ដែល​ជួយ​ឲ្យ​យើង​មាន​ការ​ផ្តោត​អារម្មណ៍​និង​បំពេញ​ថាមពល​ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​ផ្សេងៗ។ យ៉ាង​ណា​វា​ក៏​ពន្លឿន​ដល់​ការ​បាត់បង់​ជាតិ​កាល់ស្យូម​ ដែល​ល្អ​សម្រាប់​ឆ្អឹង​ផង​ដែរ។

ការ​ទទួល​ទាន​កាហ្វេ​ច្រើន​ពេក វា​ធ្វើ​ឲ្យ​មាន​ការ​កកស្ទះ​សរសៃឈាម ហើយ​ពេល​សរសៃឈាម​រួម​តូច បរិមាណ​ទឹក​នោម​ក្នុង​រាងកាយ​ក៏​កើន​ឡើង រួច​ជាតិ​កាល់ស្យូម​ក៏​មាន​បញ្ចុះ​មក​តាម​នោះ​ច្រើន​ដែរ។

១) សាច់​ដែល​មាន​ជាតិ​ខ្លាញ់

Ice_screenshot_20211103 145441

សាច់​ដែល​មាន​ជាតិ​ខ្លាញ់ ដូច​ជា​ផ្នែក​ស្បែក​ទាំង​សាច់​ជ្រូក សាច់​មាន់ សាច់​ទា ត្រង់​ផ្នែក​នោះ គឺ​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ហើយ​កាល់ស្យូម​ទាប។ លើស​ពី​នេះ​ស្រទាប់​ខ្លាញ់​ក្រោម​ស្បែក ក៏​ផ្ទុក​នូវ​កូលេស្តេរ៉ុល​និង​អាស៊ីដ​ខ្លាញ់​ច្រើន​ផង​ដែរ។ ប្រសិន​ទទួល​ទាន​វា​ច្រើន​ពេក​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ស្រូប​យក​ជាតិ​កាល់ស្យូម ហើយ​ក៏​បង្ក​ទៅ​ជា​ជំងឺ​សរសៃ​ឈាម​បេះដូង​ថែម​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

-->