ម៉េចបានចូលចិត្តលាក់បញ្ហាតែម្នាក់ឯងម៉េះ? មានរឿងអី ម៉េចមិននិយាយប្រាប់ឱ្យអ្នកក្បែរខ្លួនបានដឹងផងទៅ? មានអីម៉េចមិនប្រាប់ឱ្យគេជួយ?

មនុស្សមួយចំនួន តែងតែសួរ និងបន្ទោសខ្ញុំថា ៖ ម៉េចបានចូលចិត្តលាក់បញ្ហាតែម្នាក់ឯងម៉េះ? មានរឿងអី ម៉េចមិននិយាយប្រាប់ឱ្យអ្នកក្បែរខ្លួនបានដឹងផងទៅ? មានអីម៉េចមិនប្រាប់ឱ្យគេជួយ?

ខ្ញុំចង់ប្រាប់ថា គ្មាននរណាម្នាក់ ចង់លាក់បញ្ហាទុកតែម្នាក់ឯងទេ ក៏គ្មានអ្នកណា ដែលថាមិនចង់ឱ្យអ្នកក្បែរខ្លួនបានដឹង និងជួយដែរ ... លាក់បញ្ហាតែម្នាក់ឯង ដឹងទេថា វាពិបាកប៉ុនណា? ឱបទុក្ខលំបាកតែម្នាក់ឯង ដឹងអត់ ថាវាឈឺចាប់ប៉ុនណា? គ្មានអ្នកណាចង់ឡើយ ... តែអ្នកទាំងអស់គ្នាដឹងអត់ ថាទម្រាំតែខ្ញុំឈានមកដល់ចំណុចមួយ ដែលតែងតែលាក់ទុកគ្រប់យ៉ាងតែម្នាក់បែបនេះ ក្លាយជាមនុស្សស្ងៀមស្ងាត់គ្រប់រឿងបែបនេះ ខ្ញុំបានឆ្លងកាត់អ្វីខ្លះ?

Image_2021 10 30_221315

កាលមុន ខ្ញុំមានបញ្ហា ខ្ញុំធ្លាប់និយាយប្រាប់មនុស្សក្បែរខ្លួន តែពួកគេបានត្រឹមតែសើចចំអក ក៌មានមនុស្សខ្លះទៀត ស្ដាប់ហើយ គេធ្វើមិនដឹងមិនឮ ហើយក៏មានអ្នកខ្លះទៀត ស្ដាប់ហើយ គេបានត្រឹមតែអាណិតអាសូរ ត្អូញត្អែរដាក់ខ្ញុំវិញ ... ក៏មានអ្នកខ្លះ ស្ដាប់ហើយ បែរជាបន្ទោស ជាន់ពន្លិចខ្ញុំថែម ... ហើយក្នុងចំណោមអ្នកទាំងនោះ ក៏មានមនុស្សបំផុត ដែលស្ដាប់បញ្ហាខ្ញុំហើយ គេរឹតតែកើតទុក្ខទ្វេដង ព្រោះគិតបញ្ហាជំនួសខ្ញុំផង ហើយត្រូវគិតបញ្ហារបស់ខ្លួនគេផង ឃើញគេបែបហ្នឹង ខ្ញុំរឹតតែមិនស្រណុកក្នុងចិត្ត ហេតុអ្វី ខ្ញុំធ្វើឱ្យមនុស្សដែលស្រឡាញ់ បារម្ភពីខ្ញុំ ត្រូវមកលំបាកដោយសារតែខ្ញុំដែរបែបហ្នឹង?

1e0b0f101e21a2b5a6d7805a990654b6

មែនហើយ ដោយសារតែបែបហ្នឹងហើយ ទើបខ្ញុំចេះតែព្យាយាមលាក់បញ្ហាតែម្នាក់ឯង ខ្ញុំមិនចង់ឱ្យអ្នកណាដឹង មិនចង់ឱ្យអ្នកណាមើលគិតថាខ្ញុំទន់ជ្រាយ មិនចង់ឱ្យគេមើលងាយ សើចចំអកខ្ញុំ រឹតទេមិនចង់ឱ្យមនុស្សដែលស្រឡាញ់ខ្ញុំពិតប្រាកដ ត្រូវមកហត់ លំបាកព្រោះតែខ្លួនខ្ញុំដែរ។

មនុស្សដែលទទួលស្ដាប់រឿងយើងមានច្រើនប្រភេទណាស់ មនុស្សខ្លះ ស្ដាប់ហើយ យកទៅនិយាយដើមបន្ត ក៏មានមនុស្សខ្លះ ស្ដាប់ហើយ ធ្វើមិនដឹងមិនឮ មនុស្សខ្លះ គេក៏កិនចង់ស្ដាប់ទេ ពករោះគេខ្លាចយើងទៅពឹងគេ ទៅសុំជំនួយពីគេ ហើយមនុស្សដែលស្រឡាញ់យើងខ្លាំង គេនឹងត្រឮវមករងទុក្ខលំបាកជាមួយយើង បើបែបហ្នឹង តើយើងគប្បីដែរទេ?

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: