អ្នកឯកទេសអាហារូបត្ថម្ភបានណែនាំនូវភេសជ្ជៈ ៤ ប្រភេទខាងក្រោម ដែលអ្នកគួរតែទទួលទានរៀងរាល់ព្រឹក ព្រោះវាអាចជួយឲ្យស្រកទម្ងន់យ៉ាងឆាប់រហ័ស៖
៤) តែបៃតង
តែបៃតងមានប្រសិទ្ធភាពក្នុងការពន្លឿនការរំលាយអាហារ និងបង្កើនថាមពលរាងកាយ។ ដូច្នេះហើយ បន្ទាប់ពីទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើន អ្នកគួរតែឆ្លៀតទទួលទានតែបៃតងមួយពែងរៀងរាល់ព្រឹក ដើម្បីលាងជាតិខ្លាញ់ពីរាងកាយ។
តែបៃតងមានផ្ទុកសារធាតុ Catechins ដែលមានឥទ្ធិពលក្នុងការរំលាយខ្លាញ់ កាត់បន្ថយកម្រិតខ្លាញ់លើសក្នុងឈាម ក្នុងថ្លើម បានយ៉ាងល្អផងដែរ។ ជាទូទៅការទទួលទានតែបៃតងមួយពែងរៀងរាល់ព្រឹក ដូចអាចជួយរាងកាយដុតបាន ១០០ កាឡូរី។
៣) កាហ្វេខ្មៅ
កាហ្វេខ្មៅមានផ្ទុកជាតិកាហ្វេអ៊ីន ដែលនឹងជួយឲ្យអាស៊ីដខ្លាញ់ក្នុងឈាមបម្លែងទៅជាថាមពល។ បើអ្នកចង់សម្រកទម្ងន់លឿនជាងនេះ អ្នកគួរតែផឹកកាហ្វេខ្មៅ គ្មានជាតិស្ករ គ្មានទឹកដោះគោ។
ក្នុង ១០០ ក្រាមនៃកាហ្វេខ្មៅ មានត្រឹមតែ ២,៥៥ កាឡូរីប៉ុណ្ណោះ តែវាអាចចូលទៅដុតខ្លាញ់ក្នុងរាងកាយបានយ៉ាងឆាប់រហ័ស។
២) ទឹកខ្មេះប៉ោម
អ្នកអាចសាកល្បងលាយទឹកខ្មេះប៉ោម ១-២ ស្លាបព្រាបាយ ទៅក្នុងទឹកក្ដៅឧណ្ហ៍ៗ ១ ពែង ហើយលើកផឹកជារៀងរាល់ថ្ងៃ។ ចំណាំ កុំទទួលទានវាច្រើនពេក ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងធ្វើឲ្យខូចធ្មេញ។
ទឹកខ្មេះប៉ោម វាមានសារធាតុសកម្ម ដែលជួយបង្កើនការរំលាយអាហារ និងទប់ស្កាត់ចំណង់អាហារមិនឲ្យយើងឃ្លានច្រើន។ ដូច្នេះវាអាចកាត់បន្ថយអត្រានៃអាហារចេញពីក្រពះ អាចធ្វើឲ្យយើងឆ្អែតបានយូរ។
១) តែខ្មៅ
ដូចតែបៃតងដែរ តែខ្មៅមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ជាពិសេសសារធាតុ Polyphenols ដែលជួយកាត់បន្ថយហានិភ័យនៃការធាត់។ វាអាចជួយឲ្យរាងកាយកាត់បន្ថយការស្រូបយកជាតិខ្លាញ់ និងជាតិស្ករបានយ៉ាងល្អ ដូច្នេះក៏មិនរាងកាយកើនឡើងកាឡូរីខ្ពស់ផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក