ក្បួនមើលខ្សែបាតដៃ គឺកើតចេញពីប្រទេសជប៉ុន ដែលគេជឿតៗគ្នាពីមួយចំនួនទៅមួយជំនាន់ ថាខ្សែបាតដៃ អាចមើលធ្លុះនូវជោគជតារាសីរបស់មនុស្សយើងម្នាក់ៗបាន។ យ៉ាងណាមានខ្សែបាតដៃមួយប្រភេទ ដែលមនុស្សកម្រនឹងមាន ហើយមានតែ ១០ ភាគរយទេនៃប្រជាជនទូទាំងសកលលោក ដែលអាចមាន។
នោះគឺខ្សែបាតដៃ ដែលជាបន្ទាត់ត្រង់ឲ្យឈ្មោះថា Masukake។ វាធម្មតាយើងលើកបាតដៃទាំងសងខាងមក គឺនឹងឃើញខ្សែបន្ទាត់ ២ រត់លើគ្នា ដោយមិនបានជាប់គ្នានោះទេ តែបើមនុស្សមានខ្សែបន្ទាត់នោះតែមួយជួរ ហើយជាប់គ្នា នោះរាប់ថាជាមនុស្សកម្រប្រភេទខាងលើហើយ។
តាមជំនឿជនជាតិជប៉ុន គេដំណាលមកថា មនុស្សដែលមានខ្សែបាតដៃប្រភេទ Masukake គឺជាមនុស្សដែលរមែងមានសមត្ថភាពនៃភាពជាអ្នកដឹកនាំ មានទេពកោសល្យពិតពីកំណើត មានភាពឈ្លាសវៃ ការគិតមុតស្រួច និងវិនិច្ឆ័យរឿងណាមួយដោយល្អិតល្អន់បំផុត។
តំណាលជនជាតិជប៉ុនក៏ជឿជាក់ដែរថា ខ្សែបាតដៃពិសេសនេះ ក៏ជួយឲ្យពួកគេ អាចមានភាពសម្បូរសប្បាយឆាប់ក្លាយជាអ្នកមានបានយ៉ាងងាយ បើពួកគេមានវានៅបាតដៃខាងឆ្វេង ហើយបើនៅខាងស្តាំក៏ល្អដែរ តែមានចំណុចលេចធ្លោបន្ថែមមួយ នោះគឺ ពូកែខាងសមត្ថភាពគ្រប់គ្រង នាំឲ្យមានមនុស្សគោរពឲ្យតម្លៃនៅជុំវិញខ្លួនតាមទិសទីជាប់ជានិច្ច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក