ផ្ញើ​ទៅ​ប្រុសៗ! ប្រយ័ត្ន​អាយុ​ខ្លី​មិន​ដឹង​ខ្លួន បើ​នៅ​បន្ត​ទម្លាប់​អាក្រក់​ ៥ នេះ​រៀងរាល់​ព្រឹក

ការ​មាន​អាយុ​វែង និង​មាន​សុខភាព​ល្អ ជា​ក្តី​សុបិន​របស់​មនុស្ស​យើង​គ្រប់​រូប តែ​ទោះ​ជា​យ៉ាង​ណា សកម្មភាព​រាល់​ថ្ងៃ វា​បាន​ធ្វើ​ឲ្យ​យើង​មាន​ចន្លោះ​ប្រហោង ហើយ​ដូច​កំពុង​បន្ថយ​អាយុ​ខ្លួន​ឯង។ សម្រាប់​បុរស ខាង​ក្រោម​ Knongsrok ណែនាំ​ទម្លាប់​អាក្រក់ ៥ ដែល​ត្រូវ​ជៀសវាង បើ​មិន​ចង់​អាយុ​ខ្លី៖

៥) ការ​ជក់​បារី​នៅ​ពេល​ព្រឹក

6

សម្រាប់​អ្នក​ជក់​បារី ពួក​គេ​បើក​ភ្នែក​មិន​ទាន់​ទេ តែងតែ​ជក់​មួយ​ដើម​ពីរ​នៅ​ពេល​ព្រឹក ដើម្បី​ឲ្យ​បាត់​ងងុយ​គេង តែ​យ៉ាង​ណា​ទម្លាប់​នេះ​មិន​ល្អ​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ទៅ​ដល់​សួត ក្រោយ​ទទួល​រង​នូវ​ជាតិ​នីកូទីន​ច្រើន​ពេក។

៤) ការ​រំលង​អាហារ​ពេល​ព្រឹក

3

មនុស្ស​សម័យ​នេះ រវល់​នឹង​ការងារ​ពេក តែងតែ​រំលង​អាហារ​ពេល​ព្រឹក។ ខ្លះ​ទៀត​ដាច់​យប់ ក៏​គេង​យូរ ហើយ​ចាំ​ទទួល​ទាន​បាយ​ថ្ងៃ​សរុប។ យ៉ាង​ណា​តាម​ការ​ស្រាវជ្រាវ​អ្នក​ដែល​រំលង​អាហារ​ពេល​ព្រឹក រមែង​មាន​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង​ដល់​តៅ ២៧ ភាគរយ ជាង​អ្នក​ដែល​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ទៀងទាត់។

ក៏​ដោយសារ​បន្ទាប់​ភ្ញាក់​ពី​គេង ក្រពះ​ទទេ ហើយ​ការ​បញ្ចេញ​អាស៊ីដ​ក្រពះ​ក៏​ច្រើន​ឡើង​ដែរ។ ដូច្នេះ​បើ​គ្មាន​អាហារ​ចូល​ពោះ នោះ​ស្រទាប់​ការពារ​ក្រពះ នឹង​រក​ការ​ខូចខាត​ដល់​សារ​ការ​បញ្ចេញ​អាស៊ីដ​ច្រើន​ពេក។

៣) ការ​ងូត​ទឹក​ត្រជាក់

បុរស​ជា​ច្រើន​មាន​ទម្លាប់​ងូត​ទឹក​ត្រជាក់ ជា​ជាង​ងូត​ទឹក​ក្តៅ​នៅ​ពេល​ព្រឹក។ តាម​ពិត​ទៅ​នៅ​ពេល​ព្រឹក ការ​ជ្រាប​ទឹក​ត្រជាក់​ចូល​រាងកាយ គឺ​មិន​ល្អ​ទេ ព្រោះ​វា​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ដាច់​សរសៃឈាម​ខួរក្បាល​មួយ​រំពេច។ ជាង​នេះ​សាច់​ដុំ​ក៏​លាត​សន្ធឹង​មិន​បាន​ល្អ ហើយ​ប៉ះពាល់​ដល់​ឆ្អឹង​ខ្នង​តាំង​ពី​ក្មេង​វ័យ​ថែម​ទៀត។

២) ការ​ក្រោក​ភ្លាមៗ

2

នៅ​ពេល​បើក​ភ្នែក នៅ​ពេល​ព្រឹក សម្ពាធ​ឈាម​ក្នុង​រាងកាយ​កំពុង​មាន​ការ​កើន​ឡើង ដូច្នេះ​ការ​ដែល​ស្ទុះ​ក្រោក​ឡើង​ភ្លាមៗ វា​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ អាច​រំញោច​ឲ្យ​ដាច់​សរសៃឈាម ឬ​កក​ឈាម​បាន និង​ក្លាយ​ទៅ​ជា​ជំងឺ​បេះដូង​បាន។ យក​ល្អ​គួរ​ពត់​ខ្លួន ឬ​កម្រើក​រាងកាយ​ស្រាលៗ​បន្តិច​ម្តង មុន​ងើប​ចេញ​ពី​គ្រែ។

១) ប្រើ​កម្លាំង​ខ្លាំង​ក្នុង​ការ​បន្ទោបង់

5

ភ្ញាក់​ពី​គេង​នៅ​ពេល​ព្រឹក ការ​បន្ទោបង់ ឬ​ដំណើរ​ចលនា​ពោះវៀន គឺ​ជា​រឿង​ធម្មតា តែ​យ៉ាង​បើ​បន្ទោបង់​មិន​ចេញ​ទេ ក៏​អ្នក​មិន​គួរ​ព្យាយាម​ប្រើ​កម្លាំង​ក្នុង​ការ​បញ្ចេញ​ខ្លាំង​ពេក​ដែរ ព្រោះ​ដំណើរការ​នេះ វា​អាច​បណ្តាល​ឲ្យ​ខូច​ដល់​បេះដូង​និង​សរសៃឈាម​ខួរក្បាល៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក