៣) ច្រមុះស្រួច ត្រចៀកក្រាស់
តាមក្បួនគេនិយាយថា ច្រមុះនិងត្រចៀក គឺជាអត្តសញ្ញាណឆ្លុះបញ្ចាំងពីជោគវាសនារបស់មនុស្សម្នាក់ៗ។ ប្រសិនស្រ្តីនោះមានច្រមុះត្រង់ខ្ពស់ស្រួច និងត្រចៀកក្រាស់ មានន័យថា អាចមានសំណាងសម្បូរបែប។
ពួកគេប្រហែលជាមិនបានកើតក្នុងគ្រួសារអ្នកមានទេ តែអាចនឹងក្លាយជាស្រ្តីអ្នកមាន ជាស្រ្តីថ្លៃថ្នូរទៅពេលអនាគត។ នាងតែងតែព្យាយាមមិនចុះចាញ់ ទោះជួបបញ្ហាបែបណាក៏ដោយ ហើយចុងក្រោយជាការពិត នាងអាចយកឈ្នះបានគ្រប់យ៉ាងទាំងអស់។
តាមដំណាលមនុស្សស្រី ក្រោយអាយុ ៣០ ឆ្នាំ រមែងអាចបង្កើតគ្រួសារដ៏ល្អឥតខ្ចោះ ហើយមានឱកាសអាចបង្កើតប្រាក់ចំណូលបានច្រើនថែមទៀតផង។
២) រោមចិញ្ចើមក្រាស់និងពណ៌ងងឹត
ស្រ្តីដែលមានរោមចិញ្ចើមក្រាស់ និងពណ៌ខ្មៅងងឹត គឺដូចសល់ពរពីជាតិមុន និយាយទៅមនុស្សនេះ មិនចេះខ្វល់រឿងលុយកាក់នោះទេ ពោលគឺមានចាយពេញដៃ មិនខ្វះឡើយរឿងទ្រព្យ។ តែយ៉ាងណាសម្រាប់ស្រ្តីខ្លះ ជីវិតរបស់ពួកនាង គឺត្រូវការពេលវេលាបន្តិចដែរ ហើយដល់ពេលបានសំណាង គឺសំណាងធំ ល្មមឲ្យគ្រប់គ្នាគេច្រណែន។
យ៉ាងណាជោគជ័យនេះ ក៏អរគុណដល់ការខិតខំប្រឹងប្រែង និងការចេះយកឱកាសរបស់ពួកនាងផងដែរ ព្រោះមិនមែនអង្គុយចាំលុយធ្លាក់ពីលើមេឃទេ ជារួមមនុស្សនេះពូកែខាងស្រវាឱកាស នៅមិនចេះស្ងៀមឡើយ បើទោះបីមានលុយក្នុងដៃហើយក៏ដោយ។ ក្រោយអាយុ ៣០ ឆ្នាំ ស្រ្តីនេះរមែងមានផ្ទះ មានឡានជារបស់ខ្លួនឯង ហើយអាចមានស្វាមីល្អ ដែលជួយឲ្យជីវិតកាន់តែចម្រុងចម្រើន។
១) មនុស្សស្រីដែលស្មោះត្រង់
ពាក្យថា ស្មោះត្រង់មួយម៉ាត់ គឺសំដៅទៅស្រ្តីដែលមានចរិតលក្ខណៈបែបនេះតាំងពីដើមមក មិនមែនទើបតែផ្លាស់ប្តូរពេលនេះទេ។ ជាញឹកញាប់នាងច្រើនជាមនុស្សសុភាពរាបសា ហើយពោរពេញដោយការគោរពស្រលាញ់ពីកូនចៅ។
យ៉ាងណានាងត្រូវការពេលវេលាយូរបន្តិច ដោយអាចថា ចូលដល់អាយុ ៥០ ឆ្នាំ ទើបមានជីវិតពេញលេញ និងមានការផ្លាស់ប្តូរវិជ្ជមានដ៏ធំមួយកើតឡើង។ ទៅមើលជីវិតអាពាហ៍ពិពាហ៍របស់មនុស្សស្រីប្រភេទទី ៣ ក៏មិនសូវមានរឿងចម្រូងចម្រាស ហើយជួបតែសុភមង្គលក្នុងក្រុមគ្រួសារ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក