ផ្ញើ​ជូន​អ្នក​ខ្ជិល អ្នក​សន្សំសំចៃ​ជ្រុល! អាហារ​ពេល​ព្រឹក ៤ ដូច​កំពុង​សន្សំ​រោគ​ក្នុង​រាងកាយ

អាហារ​ពេល​ព្រឹក​គឺ​ជា​របប​អាហារ​ដ៏​សំខាន់ វា​ដើរ​តួ​កំណត់​ថាមពល​រាងកាយ​យើង​ពេញ​មួយ​ថ្ងៃ។ ទោះ​ជា​រវល់​មមាញឹក​យ៉ាង​ណា ក៏​អ្នក​គួរ​តែ​ជៀស​ឲ្យ​បាន​នូវ​ប្រភេទ​អាហារ​ទាំង ៤ ខាង​ក្រោម៖

៤) អាហារ​ពេល​ព្រឹក​នៅ​តាម​ផ្លូវ

1

បើ​សម្រាប់​មនុស្ស​ធំ​មិន​សូវ​ជា​ប៉ះពាល់​ខ្លាំង​ទេ ព្រោះ​រាងកាយ​មាន​ភាព​សុាំ​ខ្លះ តែ​សម្រាប់​កុមាររ​ដែល​ស្ថិត​នៅ​ដំណាក់កាល​អភិវឌ្ឍ គឺ​ងាយ​នឹង​រង​ការ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ សម្រាប់​ការ​ទទួល​ទាន​អាហារ​តាម​ដង​ផ្លូវ​ជា​ប្រចាំ។

ភាគ​ច្រើន​នៃ​អាហារ​តាម​ដង​ផ្លូវ គឺ​គេ​តម្រូវ​សម្រាប់​អ្នក​ចង់​បាន​របស់​ទទួល​ទាន​ងាយៗ រហ័ស តែ​បើ​និយាយ​ពី​គុណភាព​អនាម័យ​គឺ​មិន​អាច​ធានា​បាន​ឡើយ។ ឧទាហរណ៍​ដូច​ប្រភេទ​នំ​ដូណាត់ អាហារ​ចៀន ទឹក​សណ្តែក​មួយ​ចំនួន​ គឺ​អ្នក​មិន​គួរ​ទទួល​ទាន​ឡើយ​នៅ​ពេល​ព្រឹក។ ប្រសិន​ទទួល​ទាន​ក៏​គួរ​ជ្រើសរើស​ទីតាំង​មួយ ដែល​ច្បាស់លាស់​ថា​មាន​អនាម័យ។

៣) អាហារ​ដែល​សល់​ពី​ថ្ងៃ​ម្សិលមិញ

Ice_screenshot_20211007 145938

អ្នក​ខ្លះ​នៅ​ព្រឹក​ថ្ងៃ​ថ្មី ខ្ជិល​ងើប​ចម្អិន​អាហារ ក៏​ពួក​គេ​ទៅ​យក​អាហារ​ដែល​សល់​ពី​យប់​មក​ចម្អិន ហើយ​ទទួល​ទាន​ម្តង​ទៀត​នៅ​ពេល​ព្រឹក។

យ៉ាង​ណា​របស់​ដែល​ទុក​ក្នុង​ទូ​ទឹកកក ឬ​របស់​ដែល​កម្តៅ​ច្រើន​លើក​ច្រើន​ពេក វា​ងាយ​នឹង​បង្ក​ជាតិ​ពុល​ច្រើន​ក្នុង​រាងកាយ ហើយ​អាហារូបត្ថម្ភ​សំខាន់ៗ​ដែល​រាងកាយ​ត្រូវ​ការ ក៏​ត្រូវ​បាត់បង់​ទៅ​តាម​នោះ​ផង​ដែរ។ សម្រាប់​មនុស្ស​មួយ​ចំនួន ដែល​ក្រពះ ពោះវៀន​ខ្សោយ​គឺ​ងាយ​នឹង​ទទួល​រង​ផល​អាក្រក់​ពី​​វា​ខ្លាំង​ណាស់។

២) សាច់​ក្រក សាច់​កែច្នៃ អាហារ​កំប៉ុង

3

ប្រភេទ​សាច់​ដែល​គេ​វេច​ខ្ចប់ ឬ​ឆ្លង​កាត់​ការ​កែច្នៃ ដូច​ជា​សាច់​ក្រក​ជា​ដើម​នេះ គឺ​ងាយ​នឹង​បង្ក​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ខ្ពស់ ប្រសិន​អ្នក​បន្ត​ទទួល​ទាន​រយៈ​ពេល​យូរ។ ជាង​នេះ​វា​ក៏​មិន​បាន​ផ្តល់​ប្រូតេអ៊ីន​គ្រប់គ្រាន់​សម្រាប់​រាងកាយ ដូច​ជា​អាហារ​សុខភាព​ដទៃ​ទៀត​មាន​ទឹក​ដោះ​គោ ស៊ុត និង​ឈីស​ជា​ដើម​នោះ​ដែរ។

១) មី​កញ្ចប់

4

អ្នក​ខ្លះ​មិន​ចង់​ចំណាយ​ច្រើន ហើយ​គិត​ថា​ទទួល​ទាន​ឲ្យ​តែ​បាន តែ​នេះ​ជា​ការ​យល់​ឃើញ​ខុស ព្រោះ​អាហារ​ពេល​ព្រឹក​សំខាន់​ខ្លាំង​ណាស់ នៅ​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​យើង​ម្នាក់ៗ។ ប្រភេទ​មី​កញ្ចប់​ក្តី មី​កំប៉ុង​ក្តី គឺ​រមែង​មាន​ជាតិ​ក្តៅ​ និង​ជាតិ​ខ្លាញ់​ខ្ពស់ ហើយ​មួយ​ថ្ងៃ​ជះ​ឥទ្ធិពល​អាក្រក់​បន្តិច យូរ​ទៅ​ដូច​សន្សំ​រោគ​ក្នុង​រាងកាយ។

និយាយ​ឲ្យ​ងាយ​ស្តាប់ វា​ពុំ​បាន​ផ្តល់​វីតាមីន ឬ​ជាតិ​សរសៃ ដែល​ជា​របស់​ចាំ​បាច់​សម្រាប់​ក្រពះ​នោះ​ទេ។ កុំ​ឲ្យ​វា​ហួស​ពេល​ទាន់ អ្នក​គួរ​តែ​ផ្លាស់ប្តូរ​របប​អាហារ​ពេល​ព្រឹក​ទាំង​នោះ​ចេញ ហើយ​ជ្រើសរើស​យក​ការ​ទទួល​ទាន​ស៊ុត គ្រាប់​ធញ្ញជាតិ​ឬ​បន្លែ ដែល​អាច​ផ្តល់​នូវ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ជំនួស​មក​វិញ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក