ការឡើងទម្ងន់គឺរមែងធ្វើឲ្យមនុស្សម្នាក់ៗបាត់បង់ទំនុកចិត្តក្នុងការស្លៀកពាក់ ហើយក៏ពិបាកក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃមួយចំនួនផងដែរ។ តាមក្បួនស្រ្តីមួយចំនួននៅប្រទេសវៀតណាម កូរ៉េខាងត្បូង និងប្រទេសផ្សេងទៀតនៅអាស៊ី កំពុងពេញនិយមការទទួលទានផ្លែត្រសក់ តែលាយឲ្យត្រូវតាមក្បួន នោះអាចជះឥទ្ធិពលល្អច្រើនដល់ទម្ងន់រាងកាយ។
ជាធម្មតាត្រសក់សម្បូរទៅដោយជាតិទឹក កាឡូរីទាប មានសមាសធាតុសំខាន់ដូចជាសារធាតុរ៉ែនិងវីតាមីន B1, B2, B5, B6 និងវីតាមីន C ក៏ដូចជាអាស៊ីដហ្វូលិក ចាំបាច់សម្រាប់សុខភាពនិងមិនឡើងទម្ងន់នោះទេ។
លើសពីនេះវាក៏មានសារធាតុផ្សំដែលសម្បូរទៅដោយជាតិសំណើម និងសារធាតុប្រឆាំងអុកស៊ីតកម្ម តុល្យភាព pH ល្អសម្រាប់ស្បែក ហើយវាក៏ជួយបញ្ចេញជាតិពុលពីរាងកាយយ៉ាងល្អថែមទៀត។
ក្បួននៃការទទួលទាន គឺមាន ២ ដោយ ១) អ្នកទទួលទានភ្លាមៗពេលណាមានអារម្មណ៍ថាឃ្លាន ជំនួសការទទួលទានអាហារសម្រន់ ហើយវាក៏ជួយឲ្យយើងទទួលបានភាពឆ្អែតលឿនដែរ។ ២) យើងលាយវាជាមួយអាហារដែលមានជាតិប្រូតេអ៊ីន ដូចជាស៊ុត មាន់ ត្រី និងគ្រាប់ធញ្ញជាតិជាដើម។
អ្នកគួរសាកល្បងក្នុងរយៈពេល ៧ ថ្ងៃ ហើយកាត់បន្ថយអាហារមានជាតិខ្លាញ់ច្រើន នោះអ្នកនឹងទទួលបានលទ្ធផលភ្លាមៗ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក