យោងតាមដំណាលពីបុរាណ សម្រាប់ម្ចាស់ប្រជ្រុយទាំង ៦ ទីតាំងខាងក្រោមនេះ គឺតែងតែអាចទទួលបានសំណាងច្រើនពេញមួយជីវិត៖
៦) ប្រជ្រុយនៅខាងក្រោយកញ្ចឹងក
ច្រើនតែជាមនុស្សមានទេពកោសល្យ និងឈ្លាសវៃ ហើយពួកគេក៏ច្រើនតែជាមនុស្សថ្លៃថ្នូរ មានសំណាងល្អក្នុងអាជីពការងារ និងការរកស៊ីនានា។ ពួកគេរមែងសម្រេចបានសមិទ្ធផលជោគជ័យតែងតែពីនៅក្មេងវ័យ ហើយប្រសិនមនុស្សនេះចេះចាប់យកឱកាស គឺងាយនឹងអាចក្លាយជាអ្នកមាន ដោយមិនចាំដល់អាយុចាស់ពេកឡើយ។
៥) ប្រជ្រុយលើចង្កា
ជានិមិត្តរូបនៃទ្រព្យ និងអាយុយឺនយូរ ហើយម្ចាស់ប្រជ្រុយនៃទីតាំងនេះ គឺត្រូវបានគេចាត់ទុកថាដូចជាទេវតាទ្រព្យមកប្រោស ជួយឲ្យធ្វើអ្វីក៏សម្រេចបានផលលឿន បើធ្វើការក៏ឡើងឋានៈលឿន បើរកស៊ីក៏កើបផលចំណេញលឿន មិនចាយពេលយូរពេកទេ។
៤) ប្រជ្រុយនៅលើបាតដៃ
និយាយពីជោគជតារាសីរបស់មនុស្ស អ្នកមានប្រជ្រុយលើបាតដៃ រមែងជាមនុស្សឈ្លាសវៃ ប្រយ័ត្នខ្ពស់ មានមហិច្ឆតាធំក្នុងជីវិតចេះគិតមុនគូរ មិនងាយធ្វើឲ្យជីវិតរបស់ពួកគេធ្លាក់ទៅក្នុងសភាពបរាជ័យបានឡើយ។
៣) ប្រជ្រុយលើត្រចៀក
ប្រសិននៅផ្នែកត្រចៀក ពួកគេមានប្រជ្រុយដែរនោះ ច្រើនតែជាមនុស្សឈ្លាសវៃ រហ័សរហួន អាចទទួលបានជោគជ័យនៅគ្រប់វិស័យ។
២) ប្រជ្រុយចំកណ្តាលថ្ងាស
តាមក្បួនហោរាសាស្រ្តចិន ប្រជ្រុយចំកណ្តាលថ្ងាស គឺជានិមិត្តរូបនៃសំណាង ហើយជួយឲ្យជីវិតភ្លឺចិញ្ចាច ដូចគេបើកផ្លូវឲ្យទៅកើបលាភ កើបប្រាក់ មានអំណាចក្នុងដៃ។ ជាទូទៅមនុស្សនេះ ច្រើនត្រូវបានអ្នកធំ អ្នកខ្ពស់ជាងខ្លួនចាំជួយស្រោចស្រង់ជានិច្ច។
១) ប្រជ្រុយលើបាតជើង
មនុស្សដែលមានប្រជ្រុយលើបាតជើង ច្រើនតែជាមនុស្សដែលពូកែខាងសិក្សា រៀនអ្វីឆាប់ចាប់បាន ឆាប់ចេះ នាំឲ្យពួកគេងាយនឹងសម្រេចបានជោគជ័យក្នុងអាជីពការងារណាមួយ។ មនុស្សនេះមានបុគ្គលិកលក្ខណៈ ហ៊ានគិតហ៊ានធ្វើ ជាហេតុនាំឲ្យឱកាសជោគជ័យរបស់ពួកគេ គឺងាយនឹងកើតឡើងឆាប់រហ័ស៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក