១៥ កន្លែងសំរាប់ដំណើរទេសចរណ៍ ដែលនឹងធ្វើឲ្យអ្នកខកចិត្ត នៅពេលបានទៅដល់ផ្ទាល់!!
មានកន្លែងដែលគួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលជាកន្លែងដែលអ្នកទេសចរណ៍នៅទូទាំងពិភពលោក ចង់ទៅទស្សានា។ ប៉ុន្តែពេលខ្លះអ្នកនឹងគិតចង់ទៅទស្សនាដោយផ្ទាល់ ដោយឃើញកន្លែងនោះពិតជាស្រស់ស្អាតគួរឲ្យចង់ទៅទស្សនា តាមរយៈប្រព័ន្ធផ្សព្ចផ្សាយ ឬតាមបណ្តាញអ៊ីនធើណេត។
ជាលទ្ធផលការរំពឹងទុកដ៏អស្ចារ្យរបស់អ្នក អាចក្លាយទៅជាការខកចិត្ត ជាក់ជាមិនខាន ដោយសារកន្លែងទាំងនោះអាចខុសគ្នាទាំងស្រុងអំពីអ្វីដែលអ្នកបានឃើញ ប្រព័ន្ធផ្សព្ចផ្សាយ ឬតាមបណ្តាញអ៊ីនធើណេត។
ខាងក្រោមនេះគឺជាកន្លែងខ្លះៗ ដែលមិនដូចការរំពឹងទុកនៅពេលអ្នកទៅដល់៖
១. រូបសំណាក Manneken Pis ក្នុងទីក្រុង Brussels ប្រទេសប៊ែលស្សុិច
២. ឆ្នេរសមុទ្រនៅ រដ្ឋ Goa ក្នុងប្រទេសឥណ្ឌា
៣. សួនកំសាន្ត Disneyland ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង
៤. វិមាន Piazzale Michelangelo នៅពេលថ្ងៃលិច ក្នុងទីក្រុងហ្វ្លលេនស៍ ប្រទេសអ៊ីតាលី
៥. Hollywood ក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិច
៦. ឆ្នេរសមុទ្រនៅសាធារណរដ្ឋ ឌីមីនីកេន
៧. អាងងូតទឹក Szechenyi Thermal នៅទីក្រុងប៊ូដាពែស ប្រទេសហុងគ្រី
៨. វិមានមហោស្រពនិងមហាសន្និបាត - កន្លែងសម្រាប់មហោស្រពភាពយន្ត
៩. រូបចម្លាក់ "I amsterdam" នៅទីក្រុង Amsterdam ប្រទេសហូឡង់
១០. រូបសំណាករបស់ព្រះគ្រីស្ទនៅទីក្រុងរីអូឌឺជេនេរ៉ូ ប្រទេសប្រេស៊ីល
១១. កន្លែងមើលទេសភាព SkyWalk នៅប្រទេសអូទ្រីស
១២. សេតវិមាននៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិច
១៣. ប្រសាទពីរ៉ាមីត ក្នុងប្រទេសអេហ្ស៊ីប
១៤. អណ្តាតថ្ម Trolltunga (អណ្តាតរបស់ Troll) ក្នុងប្រទេស ន័រវែស
១៥. ឆ្នេរ Copacabana នៅទីក្រុង រីអូឌឺជេនេរ៉ូ ប្រទេសប្រេស៊ីល
ប្រែសំរួលដោយ៖ សុខ សុវណ្ណសាល