មនុស្សម្នាក់ៗតែងតែមានចរិតលក្ខណៈខុសៗគ្នា ហើយក៏មានភាពខ្លាំងសម្រាប់ខ្លួនឯងដែរ ដោយគ្មានអ្នកណាម្នាក់ដែលដូចគ្នានោះទេ។ អ្នកខ្លះដឹងពីអត្ថចរិតររបស់ខ្លួន ឯអ្នកខ្លះទៀតមិនបានដឹងទេ ដូច្នេះប្រសិនជាមនុស្សម្នាក់ៗដឹងពីអត្តចរិតរបស់ខ្លួន ហើយកែប្រែចំនុចមិនល្អ ទៅជាចំណុចល្អវិញនោះ នោះជីវិតនឹងកាន់តែល្អប្រសើរឡើង។
ដូច្នេះប្រសិនជាអ្នកចង់ទាយមើលថាអ្នកមានអត្ថចរិត និងភាពខ្លាំងយ៉ាងណា ចូរសង្កេតមើលរូបបង្អួចខាងក្រោមនេះ រួចជ្រើសរូបមួយណាដែលអ្នកពេញចិត្តជាមុនសិន។
ក្រោយជ្រើសរួចចូលអានចម្លើយខាងក្រោម ៖
១. បង្អួចទី ១
អ្នកជាមនុស្សក្លាហាន ស្វាហាប់ មានជំនឿលើខ្លួនឯង និងហ៊ានប្រថុយ ហើយអ្នកតែងតែចង់មានអ្វីដែលជារបស់ខ្លួនឯងផ្ទាល់ទាំងការងារ និងអាជីវកម្មរបស់ខ្លួនមួយ។ អ្នកជាមនុស្សដែលមានមហិច្ឆតាចង់បានប្រាក់ចំណេញ និងមានការរីកចម្រើនខ្លាំង ហើយក៏ជាមនុស្សដែលមានទស្សនវិស័យវែងឆ្ងាយ និងពូកែជួយផ្តល់យោបល់ល្អៗដល់មនុស្សជុំវិញ។
យ៉ាងណាមិញ ចរិតរបស់អ្នកមិនសូវជារួសរាយ និងពូកែចូលចំណោមមនុស្សម្នានោះទេ ដែលធ្វើឱ្យអ្នកមិនសូវជាស្និទ្ធស្នាលនឹងមនុស្សក្នុងសង្គមប៉ុន្មាននោះទេ។ មនុស្សជាច្រើនមើលមកអ្នកថាជាមនុស្សមានមហិច្ឆតា និងគិតតែខ្លួនឯង ការពិតអ្នកជាមនុស្សងាយមានអារម្មណ៍រំជើបរំជួលណាស់ ហើយក៏ជាមនុស្សដែលទុកចិត្តបំផុតគឺមនុស្សជាទីស្រលាញ់។
២. បង្អួចទី ២
អ្នកជាមនុស្សឆ្លាតវៃ រួសរាយ ចិត្តធម៌ ចិត្តល្អ យកចិត្តទុកដាក់នឹងអ្នកដទៃ និងជាមនុស្សដែលស្រលាញ់ក្រុមគ្រួសារខ្លាំងបំផុត ដែលជាហេតុធ្វើឱ្យអ្នកជាមនុស្សដែលត្រូវបានមនុស្សគ្រប់គ្នាចូលចិត្តស្រលាញ់រាប់អាន។ សម្រាប់ជីវិតអ្នកគ្មានអ្វីដែលរីករាយជាសេចក្តីស្ងប់សុខ សន្តិភាព និងចង់ឱ្យមនុស្សគ្រប់គ្នារីករាយទេ ដែលជាហេតុធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថារីករាយរាយពេលនៅជាមួយអ្នក ពិសេសនៅពេលដែលអ្នកមានគ្រួសារអ្នកក៏ជាម្តាយ ឬឪពុកល្អផងដែរ។
៣. បង្អួចទី ៣
អ្នកជាមនុស្សឆ្លាតវៃ ស្រលាញ់សេរីភាព និងជាមនុស្សឯករាជ្យម្ចាស់ការលើខ្លួនឯង ហើយមិនចូលចិត្តឱ្យនរណាមកគាបសង្កត់អ្នកនោះឡើយ។ អ្នកជាមនុស្សសាមញ្ញ តែពូកែវិភាគ មានផ្នត់គំនិតមិនធម្មតា និងសាកសមធ្វើជាអ្នកដឹកនាំ ហើយអ្នកមិនងាយទុកចិត្តនរណាងាយៗនោះឡើយ។ តែមនុស្សដែលអ្នកទុកចិត្តបំផុតគឺជាមនុស្សដែលអ្នកស្រលាញ់។
៤. បង្អួចទី ៤
អ្នកជាមនុស្សសម្បូរមនោសញ្ចេតនា រវើរវាយ និងគិតច្រើន ហើយអារម្មណ៍របស់អ្នកងាយរងប៉ះពាល់ណាស់ តែជាហេតុធ្វើឱ្យរឿងខ្លះធ្វើឱ្យអ្នកពិបាកសម្រេចិត្ត ឬចិត្តមិនដាច់ជាដើម។ តែយ៉ាងណាអ្នកជាមនុស្សដែលឆ្លាត និងមានគំនិតច្នៃប្រតិដ្ឋខ្ពស់ ហើយយ៉ាងណាចំពោះអារម្មណ៍របស់អ្នកវិញត្រូវតែប្រយ័ត្នឱ្យខ្ពស់ និងតាំងចិត្តឱ្យមាំ ព្រោះអ្នកដទៃមានឥទ្ធិពលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកណាស់ ដូច្នេះកុំគិតច្រើន ឬខ្វល់ពីសម្តីអ្នកដទៃហួសហេតុពេកអី។
៥. បង្អួចទី ៥
អ្នកជាមនុស្សរីករាយ និងមានគំនិតវិជ្ជមាន ហើយមើលទៅពិភពលោកក្នុងផ្លូវល្អជានិច្ច ដែលជាហេតុធ្វើឱ្យអ្នកជាមនុស្សដែលត្រូវបានគេស្រលាញ់រាប់អានច្រើនព្រោះនៅជាមួយអ្នកពួកគេមានអារម្មណ៍ថារីករាយ និងស្រស់ថ្លាខ្លាំង។ អ្នកមិនងាយបង្ហាញភាពអវិជ្ជមាន ឬចំនុចដែលអ្នកមិនសប្បាយចិត្តឡើយ ទោះបីជាអ្នកស្ថិតនៅក្នុងស្ថានភាពអាក្រក់ក៏ដោយ។
អ្នកជាមនុស្សដែលស្អប់មនុស្សអាក្រក់ កុហក បោកប្រាស់ ខ្ជិលច្រអូស និងមានគំនិតអវិជ្ជមាន ដែលជាហេតុធ្វើឱ្យអ្នកមិនសូវរវល់ ឬរាប់អានមនុស្សទាំងអស់នោះទេ។ យ៉ាងណាដោយសារតែអ្នកមិនសូវគិត ឬខ្វល់ច្រើន ជូនកាលអ្នកប្រហែសភ្លេចអ្វីដែលអ្នកត្រូវធ្វើក៏មាន ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក