មនុស្សម្នាក់ៗសុទ្ធតែមានភាពខ្លាំង និងភាពខ្សោយរៀងៗខ្លួន ហើយប្រសិនជាអ្នកមានចំនុចខ្សោយអ្វី ឬខ្វះខាតអ្វីអ្នកត្រូវតែធ្វើការកែប្រែខ្លួនឯងឱ្យបានល្អជាងមុន ដើម្បីឱ្យជីវិតកាន់តែប្រសើរឡើងកាន់តែខ្លាំងទៀត។
ដូច្នេះមកលេងល្បែងចិត្តសាស្រ្តមួយ ដោយជ្រើសរើសរូបមួយដែលអ្នកពេញចិត្តជាងគេ។
ក្រោយរើសរួច ចូលមកអានចំណុចដែលអ្នកត្រូវការ និងកែប្រែឱ្យខាងល្អជាងមុនដូចខាងក្រោម ៖
១. ជំនឿចិត្ត
អ្នកជាមនុស្សដែលកើតមានល្អទាំងចិត្តគំនិត និងបេះដូង ពោលជាមនុស្សល្អដែលធ្វើឱ្យពិភពលោកស្រស់ស្អាត និងមានតែរឿងល្អៗ។ តែយ៉ាងណាមិញ មួយរយៈនេះអ្នកបានជួបបញ្ហាមួយចំនួន ដូចជាមានមនុស្សចាំចាប់កំហុស ចាក់រុក និងច្រណែនឈ្នានីសដែលធ្វើឱ្យជីវិតអ្នកជួបបញ្ហាជាច្រើន ហើយធ្វើឱ្យអ្នកខកចិត្ត និងអស់សង្ឃឹម។ តែអ្វីដែលអ្នកត្រូវមាននៅពេលនេះ គឺមានជំនឿចិត្តលើខ្លួនឯង កុំចុះចាញ់ និងទន់ខ្សោយនាំឱ្យមនុស្សអាក្រក់ឈ្លៀតឱកាសយកចំណេញពីអ្នកអី ត្រូវចាំថាឱ្យតែអ្នកកុំអស់សង្ឃឹម ហើយមានភាពជឿជាក់ខ្លួនឯង អ្នកនឹងអាចឆ្លងកាត់ការលំពាកបាន។
២. ស្នេហា
អ្នកកើតមកជាមនុស្សដែលពោរពេញដោយក្តីស្រលាញ់ និងចូលចិត្តគិតពីអារម្មណ៍អ្នកដទៃ ដែលធ្វើឱ្យពិភពលោកនេះពេញដោយភាពស្រស់ស្អាតព្រោះក្តីស្រលាញ់របស់អ្នក។ តែយ៉ាងណាមិញជារឿយៗអ្នកតែងតែមានអារម្មណ៍ថាខកចិត្ត និងអស់សង្ឃឹមនៅពេលដែលអ្នកមិនទទួលបានក្តីស្រលាញ់ និងការគិតគូពីអ្នកដទៃត្រលប់មកវិញដូចអ្នកធ្វើដើម្បីអ្នកដទៃ។ ត្រូវចាំថាមិនមែនសុទ្ធតែមានមនុស្សទាំងអស់យល់ពីការស្រលាញ់ដូចអ្នកនោះទេ ដូច្នេះកុំអស់សងឃឹម ហើយបន្តនូវក្តីស្រលាញ់របស់អ្នកទៀត ព្រោះទោះអ្នកខកស្នេហ៍ ឬខកបំណងនៅពេលនេះមិនមែនស្នេហាទាំងអស់សុទ្ធតែមិនសមបំណងទេ។
បើកចិត្តទទួលយកអ្នកដទៃដៃ និងរៀនបើកចិត្តទូលាយ យល់ពីអារម្មណ៍អ្នកដទៃ អ្នកនឹងទទួលបានសេចក្តីស្នេហាពិតមួយជាមិនខាន។
៣. រឹងមាំ
អ្វីដែលអ្នកត្រូវមាននៅពេលនេះ គឺត្រូវតែរឹងមាំកុំចុះញ៉ម និងអស់សង្ឃឹមនៅក្នុងជីវិត ត្រូវចាំថាបើអ្នករឹងមាំ ហើយមិនទន់ជ្រាយទេ គ្មានអ្វីដែលអាចសម្លាប់អ្នក និងធ្វើបាបអ្នកបាននោះទេ។ អត់ធ្មត់ រឹងមាំ មានភាពឯករាជ្យម្ចាស់ការ អ្វីៗនឹងប្រសើរឡើង៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក