អ្នក​កើត​ឆ្នាំ ៣ បើ​កើត​ចំ​ម៉ោង​មាស​ទាំង​នេះ​ទៀត តាម​ជើង​លេខ​ចាស់​ទៅ​នឹង​ក្លាយ​ជា​អ្នក​មាន

សម្រាប់​អ្នក​កើត​ឆ្នាំ​រោង រកា និង​កុរ ហើយ​កើត​ចំ​ពេលវេលា​ដូច​បង្ហាញ​ខាង​ក្រោម​ទៀត តាម​ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ ជីវិត​អ្នក​ទៅ​ថ្ងៃ​មុខ​នឹង​រស់​ស្រួល អាច​ក្លាយ​ជា​អ្នក​មាន​ មិន​ចាំ​បាច់​ខ្វល់​រឿង​ហូបចុក រឿង​ស្លៀកពាក់​មាន​មិន​ខ្វះ​នោះ​ទេ៖

អ្នក​កើត​ឆ្នាំ​រោង នៅ​ម៉ោង ៧ ដល់ ៨:៥៩ នាទី​ព្រឹក

Ice_screenshot_20210917 151452

សម្រាប់​បុគ្គល​ដែល​កើត​ឆ្នាំ​រោង ហើយ​ចំ​ម៉ោង​មាស​ខាង​លើ​នេះ ភាគ​ច្រើន​ជោគវាសនា​របស់​ពួក​គេ គឺ​តែងតែ​កើត​មក​ជា​មនុស្ស​ឈ្លាសវៃ មាន​អំណោយទាន​រូប​សម្រស់​ពី​ធម្មជាតិ ហើយ​គ្រប់​យ៉ាង​ក្នុង​ជីវិត គឺ​តែងតែ​សម្រេច​ទៅ​បាន​ដោយ​ពេញលេញ​បរិបូរណ៍។

ទន្ទឹម​នេះ​ផង​ដែរ ពួក​គេ​ក៏​ជា​មនុស្ស​ដែល​រមែង​ទទួល​បាន​ការ​គោរព​ស្រលាញ់​ពី​មនុស្ស​ជុំវិញ​ខ្លួន ហើយ​និយាយ​ពី​រឿង​លុយ​កាក់ ដូច​គេ​ជប់ ដោយ​ធ្លាក់​មក​ជា​បន្តបន្ទាប់​ចាយ​មិន​អស់​ត​កូន​ត​ចៅ​ច្រើន​ជំនាន់។

អ្នក​កើត​ឆ្នាំ​រកា នៅ​ម៉ោង ៣ ដល់​ម៉ោង ៤:៥៩ នាទី​ព្រឹក

Ice_screenshot_20210917 151442

នេះ​ជា​មនុស្ស​កើត​លើ​គំនរ​ទ្រព្យ ហើយ​ពួក​គេ​តែងតែ​មាន​រូបសម្បត្តិ​ល្អ ដូច​ទេវតា​រៀបចំ​ទុក។ ជាង​នេះ​បុគ្គលិកលក្ខណៈ​របស់​ពួក​គេ ក៏​តែងតែ​មាន​ភាព​ស្មោះត្រង់ ហើយ​ចេះ​បត់បែន​គ្រប់​ស្ថានភាព​ជីវិត។

នៅ​ដំណាក់​កាល​ដំបូង​នៃ​ជីវិត អាច​ថា​ជោគវាសនា​របស់​ពួក​គេ មិន​ទាន់​ជា​ភ្លឺ​ចិញ្ចាច​ពេក​ទេ តែ​ចាំ​មើល​ចូល​ដល់​ពាក់​កណ្តាល​អាយុ ឬ​រាង​ចំណាស់​បន្តិច គឺ​ចូល​ដល់​វ័យ​អាច​ក្លាយ​ជា​អ្នក​មាន​បាន ពោល​នាំ​ឲ្យ​ជីវិត​សឹង​តែ​ផ្លាស់ប្តូរ ១៨០ ដឺក្រេ។

អ្នក​កើត​ឆ្នាំ​កុរ នៅ​ម៉ោង ៧ ដល់​ម៉ោង ៨:៥៩ នាទី​ព្រឹក

Ice_screenshot_20210917 151445

សម្រាប់​មនុស្ស​នេះ​វិញ គឺ​តែងតែ​ជា​មនុស្ស​ឆ្លាត មាន​ប្រាជ្ញា មាន​ភាព​រឹងមាំ និង​តែងតែ​គិត​ឃើញ​ផ្លូវ​វិជ្ជមាន​ជានិច្ច​ក្នុង​ជីវិត។

ផ្អែក​តាម​ការ​ទស្សន៍ទាយ​នៅ​ពេលវេលា​ដែល​ពួក​គេ​កើត មនុស្ស​នេះ​ក៏​មិន​ចេះ​ខ្វាយ​លុយ​ចាយ​នោះ​ដែរ ហើយ​ក្នុង​អាជីព​ការងារ តែងតែ​ឆាប់​បាន​ឡើង​កាន់​តំណែង​ធំ ដោយ​នៅ​កន្លែង​តូច​មិន​យូរ​នោះ​ទេ។ ចំណែក​ឯ​ការ​រកស៊ី​វិញ ក្រៅ​ពី​ការ​ខិតខំ​ផ្ទាល់​ខ្លួន វា​គួបផ្សំ​សំណាង​ផង ដែល​អាច​យឹតយោង​ឲ្យ​អ្នក​កើត​ឆ្នាំ​កុរ ត្រូវ​ម៉ោង​ខាង​លើ ឆាប់​មាន​ឆាប់​បាន មាន​កិត្តិយស​លើក​មុខ​លើក​មាត់​ទាំង​គ្រួសារ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក