នាពេលថ្មីៗកន្លងទៅនេះតន្ត្រីករមួយរូបនៅក្នុងផលិតកម្មបារមី លោក វណ្ណថាន បានបង្ហាញខ្លួនជាលើកដំបូងជាមួយនិងសិល្បៈករផ្សេងទៀតក្នុងកម្មវិធី ASEAN MUSIC SHOWCASE ដោយលោក វណ្ណថាន ជាអ្នកលេងផ្ទាល់នូវឧបករណ៍ភ្លេងខ្មែរ។
ក្នុងនោះផងដែរយើងក៏បានសង្កេតឃើញថាក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់លោក វណ្ណថាន ក្នុងSHOW មួយនេះគឺលោកបាននាំមកនូវឧបករណ៍ថ្មីម៉្យាងដែលផលិតថ្មីដោយលោកផ្ទាល់គឺ ឧបករណ៍ស្គរទឹក។
សម្លេងឧបករណ៍ស្គរទឹករបស់លោក វណ្ណថាន បានបន្លឺសម្លេងឡើងយ៉ាងពិរោះរងំ ស្តាប់ភ្លាមជ្រាបចូលដល់បេះដូងតែម្តង។
អាចថាជាមោទកភាពមួយដែរ ដែលកូនខ្មែរមួយរូបនេះមានគំនិតឆ្នៃប្រឌិតនិងផលិតថ្មីឡើងនូវឧបករណ៍ភ្លេង ព្រមទាំងយកមកលេងបានយ៉ាងល្អក្នុង ASEAN MUSIC SHOWCASE សម្រាប់បង្ហាញទៅពិភពលោក។
ជាចុងក្រោយយើងសង្ឃឹមយ៉ាងមុតមាំថាកូនខ្មែរគ្រប់រូបនឹងចូលចិត្តនិងជួយគាំទ្រនូវវិស័យសិល្បៈខ្មែរឲ្យកាន់តែរីកសុះសាយបន្ថែមទៀត។
កុំឲ្យខាតពេលយូរមកស្តាប់សម្លេងស្គរទឹករបស់លោក វណ្ណថាន ទាំងអស់គ្នា៖
អត្ថបទ៖ Mr Fun
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក