ឆុតមែន! អណ្តាតភ្លើងមួយ អាចដឹងពីភាពខ្លាំងមួយនៅក្នុងខ្លួនរបស់អ្នក

 

មនុស្សម្នាក់ៗមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន ហើយក៏មានចំណូចខ្លាំងមួយជារបស់ខ្លួនឯងដែរ ដែលអ្នកប្រហែលជាមិនបានដឹងខ្លួនផងក៏មិនដឹង។ ដូច្នេះប្រសិនជាអ្នកចង់ដឹងថាក្នុងខ្លួនអ្នក មានភាពខ្លាំងប៉ុណ្ណា ឬមានអ្វីខ្លះមកជ្រើសអណ្តាតភ្លើងមួយ អាចដឹងពីភាពខ្លាំងមួយរបស់ខ្លួនឯងបាន។

១២

បន្ទាប់ពីជ្រើសរួច តោះ មកអានចម្លើយខាងក្រោមនេះ ៖

១. អ្នកជាមនុស្សស្មោះត្រង់ខ្លាំង តែពេលមានមនុស្សណាម្នាក់សរសើរអ្នក អ្នកបែរជាមិនសូវខ្វល់ ឬជឿគេឡើយ ព្រោះអ្នកយល់ថាខ្លួនឯងនៅមិនទាន់ល្អគ្រប់គ្រាន់នោះទេ។ ភាពខ្លាំងរបស់អ្នក គឺអ្នកជាមនុស្សដែលស្រលាញ់ខ្លួនឯង និងពេញចិត្តនូវអ្វីដែលខ្លួនមាន។

២. អ្នកជាមនុស្សដែលមានគំនិតច្នៃប្រិតដ្ឋខ្ពស់ និងចូលចិត្តចង់ដឹងចង់ឭអ្វីថ្មីៗនៅក្នុងពិភពលោក។ ដូច្នេះហើយបានជាអ្នកជាមនុស្សដែលចូលចិត្តដើរលេង ចូលចិត្តផ្សងព្រេង  និងចង់មើលឃើញអ្វីថ្មីៗដើម្បីស្វែងយល់បន្ថែមពីសង្គមទៀត។ ស្វែងរកមនុស្សដែលយល់ច្បាស់ពីអ្នក និងអាចចែករំលែកភាពរីករាយជាមួយគ្នា។

៣. អ្នកជាមនុស្សដែលមានឧត្តមគតិ មានចិត្តចង់ឱ្យពិភពលោកនេះមានតែភាពរីករាយ និងមានភាពល្អប្រសើរ ជាពិសេសអ្នកជាមនុស្សដែលចូលចិត្តជួយអ្នកដែលទន់ខ្សោយផងដែរ។ ដូច្នេះហើយឱ្យតែមានអ្នកដែលនៅជិតអ្នក ពួកគេតែងតែមានភាពរីករាយ និងកក់ក្តៅនៅក្នុងចិត្តជានិច្ច។

៤. អ្នកជាមនុស្សដែលចូលចិត្តផ្តល់ក្តីស្រលាញ់ដល់អ្នកដទៃ ហើយក៏ជាមនុស្សដែលទាមទារ ការស្រលាញ់ និងការយកចិត្តទុកដាក់ពីអ្នកដទៃខ្លាំងដូចគ្នា ។ ដូច្នេះហើយបានជាអ្នកជាមនុស្សដែលត្រូវបានគ្រប់គ្នាចូលចិត្ត និងមានភាពលេចធ្លោខ្លាំងព្រោះតែភាពរួសរាយ និងការផ្តល់ក្តីស្រលាញ់របស់អ្នកចំពោះមនុស្សគ្រប់គ្នា។

យ៉ាងណាមិញ នេះក៏ជាចំណុចអវិជ្ជមានរបស់អ្នកដែរ ព្រោះតែអ្នកជាមនុស្សដែលចូលចិត្តគិតពីអ្នកដទៃ នៅពេលដែលអ្នកមិនបានទទួលបានអ្វីដែលរំពឹងចង់បានអ្នកនឹងខូចចិត្តខកបំណង រហូតក្លាយជាដំបៅដ៏ជ្រៅនៅក្នុងចិត្តអ្នកដែរ។

៥. អ្នកជាមនុស្សដែលឆ្លាតវៃ និងចរិតឯករាជ្យ និងមានការច្នៃប្រតិដ្ឋខ្ពស់ តែអ្នកដទៃបែរជាមើលមកអ្នកថាជាមនុស្សឆ្មើងឆ្មៃ និងមិនសូវខ្វល់ពីអ្នកដទៃទៅវិញ។ ភាពស្ងៀមស្ងាត់របស់អ្នក បានធ្វើឱ្យអ្នកដទៃមិនអាចនឹកស្មាន ឬមើលដឹងនោះទេថាអ្នកកំពុងតែគិតអ្វី  តែនៅពេលដែលអ្នកធ្វើអ្វីមួយហើយ អ្នកដទៃនឹងភ្ញាក់ផ្អើល និងកោតសរសើរអ្នកជាខ្លាំង។

៦. អ្នកជាមនុស្សដែលជឿលើតុល្យភាពនៅក្នុងជីវិត នោះគឺភាពស្មើគ្នានៅក្នុងសង្គម និងជីវិត។ អ្នកមិនចូលចិត្តឱ្យគេខ្សែលើ ហើយអ្នកក៏មិនខ្សែលើ ឬកេងប្រវញ្ចអ្នកណានោះដែរ។ អ្វីៗនៅក្នុងជីវិតអ្នក អ្នកចង់គ្រប់គ្រងវាដោយផ្ទាល់ ដោយភាពម្ចាស់ការលើខ្លួនឯង និងចង់ឱ្យខ្លួនឯងមានជីវិតដ៏រីករាយមួយផងដែរ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក