កាលពីបុរាណ ផ្កាប្រភេទនេះទោះបីជារីកក្នុងរយៈពេលខ្លី តែត្រូវបានមហាជនស្រលាញ់ចូលចិត្តណាស់ ថែមទាំងត្រូវបានគេតំណាងឱ្យ ទ្រព្យសម្បត្តិ កិត្តិយស និងសុភមង្គល ដូច្នេះប្រសិនជាអ្នកចង់ដឹងពីវាសនារបស់អ្នកនាពេលខាងមុខដ៏ខ្លី តោះមកសាកល្បងលេងហ្គេមទស្សន៍ទាយមួយនេះសិន។
ជ្រើសរើស ផ្កា ១ ដែលអ្នកពេញចិត្តដំបូងគេជាមុនសិន ។
បន្ទាប់ពីជ្រើសរើសរួច តោះមកអានពីវាសនា និងអនាគត ដែលទាក់ទងនឹងទ្រព្យសម្បត្តិ កិត្តិយស និងសុភមង្គល របស់អ្នកដូចខាងក្រោម ៖
# ផ្កាទី ១
-ត្រូវបំបាត់ភាពភ័យខ្លាចរបស់អ្នកចេញឱ្យអស់ នោះរឿងរីករាយ និងជោគជ័យនឹងចូលមកដល់ក្នុងជីវិតអ្នកនាពេលខាងមុខឆាប់ៗនេះ
-ពេលវេលាដែលបញ្ឈប់នូវជំហានដែលហានិភ័យដោយសារតែភាពមានះខ្លួនឯង តែត្រូវត្រលប់មកស្តាប់យោបល់មនុស្សជុំវិញខ្លួនជាពិសេសគំនិតល្អៗរបស់មនុស្សដែលមានបទពិសោធន៍
-នៅក្នុងកាលៈទេសៈនេះអ្នកប្រហែលជាមានការគិត និងវិនិច្ឆ័យខុស
-ត្រូវងាកមកចាប់អារម្មណ៍ និងគិតមុនគូរនូវប្រាក់ដែលអ្នករកបាន ចៀសវាងការចាយវាយផ្តេសផ្តាសមិនចំគោលដៅ
-ឈ់គិតខ្វល់ច្រើនថាគួរតែផ្លាស់ប្តូរជីវិតខ្លួនឯងបែបណា ត្រូវគិតសន្សឹមៗ ហើយឈប់ខ្វល់ច្រើននោះរឿងស្នេហាល្អៗនឹងចូលមកដល់ដោយមិនដឹងខ្លួន
-ជាចុងក្រោយ ចូររីករាយ និងពេញចិត្តនូវអ្វីដែលអ្នកមាននៅក្នុងជីវិតនៅពេលនេះ ។
# ផ្កាទី២
-វាជាពេលវេលាដែលអ្នកត្រូវពិសោធន៍ខ្លួនឯង ហើយតាំងចិត្តឱ្យរឹងមាំក្លាហាន និងជម្នះក្នុងពេលមានឧបសគ្គ
-អ្នកជាមនុស្សពូកែ និងរឹងមាំ ដូច្នេះទោះបីជាអ្នកមិនជឿលើសំណាង ហើយគិតថាអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពលំបាកក្តី នៅទីបំផុតអ្នកនៅតែអាចធ្វើគ្រប់យ៉ាង និងសម្រេចការងារបានគ្រប់រឿងដោយរលូន
-ស្ថានភាពការងាររបស់អ្នកស្ថិតនៅក្នុងភាពល្អប្រសើរណាស់នៅពេលនេះ ទោះបីជាអ្នកមានអារម្មណ៍ថាពិបាក និងមានឧបសគ្គខ្លះៗក៏ដោយ
-ទោះមានបញ្ហា ឬមានរឿងកើតឡើងយ៉ាងណាក៏ដោយ ត្រូវចាំថាកុំឈប់ឱ្យសោះ ត្រូវជឿជាក់ និងធ្វើវាបន្តទៅទៀត ព្រោះអ្នកជាមនុស្សពូកែ មានសមត្ថភាព និងអាចសម្រេចកិច្ចការបាន
-កុំភ័យព្រួយបារម្ភអី ត្រូវរឹងមាំ តស៊ូ រឿងល្អៗបានកំពុងតែកើតឡើងហើយ ជាពិសេសរឿងលុយកាក់នឹងបន្តហូរចូលឥតឈប់
# ផ្កាទី៣
- ភាពជោគជ័យ និងសុភមង្គលនៅជាមួយអ្នកហើយដោយមិនបាច់ប្រឹងប្រសិនជាអ្នកចំណាយពេលគិតឱ្យបានម៉ត់ចត់ និងឈ្លាសវៃ។ ដូច្នេះមុនធ្វើអ្វី ឬធ្វើការសម្រេចចិត្តអ្វីមួយសូមគិតមុនគូរឱ្យបានម៉ត់ចត់សិន
-ពេលវេលាដើរយ៉ាងលឿន ឯបច្ចេកវិទ្យាកាន់តែទំនើប ដូច្នេះត្រូវតែរៀនបើកភ្នែកមើលពិភពលោកខ្លះកុំគិតគំនិតចាស់គំរិលពេកអី ពិសេសរៀនពីអ្វីថ្មីៗនោះវានឹងអាចជួយអ្នកដោះស្រាយបញ្ហា និងធ្វើឱ្យការងាររបស់អ្នករលូនទៅមុខ
-ព្យាយាមកាត់បន្ថយការចំណាយផ្តេសផ្តាសរបស់អ្នក ត្រូវគិតគូពីខ្ទង់ចំណូល និងចំណាយឱ្យបានត្រឹមត្រូវ
-ចំពោះរឿងស្នេហា ប្រសិនជាចង់ឱ្យស្នេហាកាន់តែរឹងមាំ ត្រូវតែហ៊ានបញ្ចេញពីអារម្មណ៍ពិត និងបញ្ចេញសកម្មភាពពិត កុំចូលចិត្តលាក់អារម្មណ៍ពេក។ បន្ថែមពីនេះកុំចូលចិត្តរករឿង និងធ្វើរឿងឱ្យដៃគូអ្នកអន់ចិត្ត ឬខឹងឱ្យសោះ ព្រោះវាប្រហែលជាធ្វើឱ្យដៃគូអ្នកមិនពេញចិត្តក៏ថាបាន ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក