ជ្រើសរើស​សត្វ​ចចក​មួយ ដើម្បី​ទម្លាយ​នូវ​ភាព​ខ្លាំង​ពី​ធម្មជាតិ​របស់​អ្នក?

មនុស្ស​យើង​ម្នាក់ៗ​ជា​ការ​ពិត តែងតែ​មាន​អំណោយផល​ពី​ធម្មជាតិ​លើ​ចំណុច​ណា​មួយ​ផ្សេងៗ​គ្នា។ យ៉ាង​ណា​ពេល​ខ្លះ យើង​ក៏​មិន​បាន​ចាប់​អារម្មណ៍​នូវ​ចំណុច​ទាំង​អស់​ហ្នឹង​ដោយ​ខ្លួន​ឯង​ដែរ ដល់​តែ​គេ​និយាយ​ទើប​យើង​នឹក​គិត ហើយ​មើល​ឃើញ​ថា​វា​អ៊ីចឹង​មែន។

តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​ក្នុង​អត្ថបទ​នេះ Knongsrok សូម​ឲ្យ​អ្នក​អាន​ជ្រើសរើស​នូវ​រូបភាព​ចចក​មួយ ក្នុង​ចំណោម​សត្វ​ចចក​ក៏​ដូច​ជា​ឆ្កែ​ព្រៃ ៣ ក្បាល​ ហើយ​ចម្លើយ​នឹង​​បង្ហាញ​ដូច​ខាង​ក្រោម៖

រូបភាព​ទី ១

1

ការ​ជ្រើសរើស​របស់​អ្នក​បង្ហាញ​មក​ថា អ្នក​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត។ អ្នក​តែងតែ​បំផុស​មើល​ឃើញ​ចក្ខុវិស័យ​ថ្មី គំនិត​ថ្មី​ជា​រៀងរាល់​ថ្ងៃ​ក្នុង​ជីវិត។

ពេល​ខ្លះ​របស់​តូច​មួយ​ទេ តែ​ក្នុង​កែវភ្នែក​របស់​អ្នក​បាន​មើល​ឃើញ​ពី​តម្លៃ​ពិត​ប្រាកដ​របស់​វា ហើយ​ចេះ​កែច្នៃ​របស់​នោះ ឲ្យ​មាន​តម្លៃ​ជាង​អ្វី​ដែល​មនុស្ស​ទូទៅ​មើល​ឃើញ។ នេះ​ហើយ​ជា​ចំណុច​ខ្លាំង​របស់​អ្នក​ដែល​បាន​ជ្រើសរើស​រូបភាព​ទី ១។

រូបភាព​ទី ២

2

អ្នក​ត្រូវ​បាន​គេ​ចាត់​ទុក ថា​ជា​មនុស្ស​ដែល​រមែង​មាន​សកម្មភាព និង​ការ​គិត​វិជ្ជមាន ហើយ​តែងតែ​ទទួល​បាន​អារម្មណ៍​កក់ក្តៅ សុវត្ថិភាព និង​គិត​ថា​អ្នក​ជា​មនុស្ស​រួសរាយ​រាក់ទាក់។

ដូច្នេះ​ហើយ​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចូលចិត្ត​នៅ​ក្បែរ​អ្នក ពោល​ចំណុច​ខ្លាំង​របស់​អ្នក គឺ​ទាក់ទាញ​មនុស្ស ទាក់ទាញ​ការ​គិត​អវិជ្ជមាន ឲ្យ​ប្រែ​ក្លាយ​ជា​វិជ្ជមាន។ គ្រប់​កិច្ច​ការពារ​ពាក់ព័ន្ធ​នឹង​ប្រាស្រ័យ​ទាក់ទង​ជា​ធំ គឺ​អ្នក​រមែង​មាន​ប្រៀប​ជាង​មនុស្ស​ដទៃ។

រូបភាព​ទី ៣

3

អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ភាព​រឹងមាំ​ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត អ្នក​មាន​ការ​តស៊ូ ការ​អត់ធន់​ខ្ពស់ ហើយ​តែងតែ​មិន​រុញរា​ក្នុង​ការ​ឆ្លង​កាត់​ឧបសគ្គ​អ្វី​មួយ ព្រោះ​អ្នក​ជឿ​ថា បញ្ហា​ជា​កត្តា​ដែល​នាំ​ឲ្យ​អ្នក​អាច​សម្រេច​គោលដៅ​ពិត​ក្នុង​ជីវិត។

ភាព​អត់ធ្មត់​ខ្ពស់​នេះ​ហើយ ជា​ចំណុច​លេចធ្លោ​របស់​អ្នក​ពី​ធម្មតា ដោយ​គ្មាន​នរណា​អាច​មក​កាត់ផ្តាច់​វា​បាន​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក