មនុស្សប្រុសដែលស្រលាញ់អ្នកពិត គេមិនអាចសួរនាំអ្នកនឹងរឿងទាំង៤យ៉ាងនេះទេ

បច្ចុប្បន្ននេះ មនុស្សស្រីជាច្រើនឱ្យតែដល់វ័យរៀបការ គឺមិនចង់រៀបការឡើយ ពីព្រោះនាងមិនទាន់បានជួបមនុស្សប្រុសដែលស្រលាញ់នាងពិតប្រាកដ។ ភាគច្រើនមនុស្សស្រីតែងតែសួរទៅមនុស្សជុំវិញខ្លួនថា “អ្នកស្រលាញ់ខ្ញុំទេ?” ព្រោះមនុស្សស្រីត្រូវការក្តីស្រលាញ់ខ្លាំងណាស់។

ផ្ទុយមកវិញ បើមនុស្សប្រុសម្នាក់ស្រលាញ់នាងដោយចិត្តស្មោះនោះ ពិតណាស់អ្នកមិនចាំបាច់សួរគេច្រើនពេកនោះទេ ព្រោះទង្វើរបស់គេនឹងបង្ហាញឱ្យអ្នកឃើញច្បាស់ៗ សំខាន់ជាងនេះទៅទៀតនោះ បើមនុស្សប្រុសម្នាក់ស្រលាញ់អ្នកដោយពិតប្រាកដ គឺគេមិនដែលសួរសំណួរទាំង៤នេះឡើយ តើគេធ្លាប់សួរអ្នកដែលឬទេ?

១. សួរនាំពីប្រាក់ខែ លុយដែលអ្នករកបាន ឬការចាយវាយរបស់អ្នក

បើមនុស្សប្រុសម្នាក់ពិតជាស្រលាញ់អ្នកពិតមែននោះ គេមិនខ្វល់ថាអ្នករកបានប្រាក់ប៉ុន្មាននោះទេ ពីព្រោះគេស្រលាញ់អ្នក គេគ្រាន់តែចង់រកប្រាក់ខ្លះដើម្បីជួយឧបត្ថម្ភដល់អ្នកតែប៉ុណ្ណោះ គេក៏មិនខ្វល់ថាអ្នកចំណាយអស់ប្រាក់ប៉ុន្មានដែរ គេមិនចង់ឃើញអ្នកសន្សំត្បិតត្បៀតព្រោះតែរូបគេឡើយ។

366968deb8bb32b2932d515a9274b0c1

២. សួរនាំពីសកម្មភាពរបស់អ្នក ដេញដោល ដោយការមិនទុកចិត្ត

ស្នេហាដែលពិតប្រាកដមួយ គេមិនទៅដេញដោលគ្រប់ពេលថាអ្នកបានទៅកន្លែងណាខ្លះនោះទេ ព្រោះគេមិនចូលចិត្តទៅជ្រៀតជ្រែតសេរីភាពរបស់អ្នកឡើយ គេផ្តល់ពេលវេលា និងសេរីភាពគ្រប់គ្រាន់ដល់អ្នក ទុកចិត្តអ្នកទាំងស្រុង។ នៅក្នុងរឿងស្នេហា ការទុកចិត្តគ្នា គឺជាកត្តាចម្បងបំផុត ក៏អាចធ្វើឱ្យស្នេហារបស់អ្នកទាំងពីរមានភាពគង់វង្សយូរអង្វែងផងដែរ។

៣. សួរនាំពីទំនាក់ទំនងកាលពីមុន ជាពិសេស ចង់ដឹងថា អ្នកធ្លាប់ទាក់ទងអ្នកណាខ្លះ

មនុស្សប្រុសដែលស្រលាញ់អ្នកពិត មិនអាចទៅសួរដេញដោលរឿងអតីតកាលរបស់អ្នកគ្រប់យ៉ាងឡើយ ជាពិសេសរឿងទំនាក់ទំនងស្នេហាដែលអ្នកធ្លាប់មានកាលពីមុន ព្រោះអ្វីដែលគេស្រលាញ់គឺជាចិត្ត និងស្មារតីរបស់អ្នក តែមិនមែនគ្រាន់តែជាខ្លួនប្រាណអ្នកប៉ុណ្ណោះទេ ព្រោះគេយល់ថាមនុស្សទាំងពីរនាក់នៅជាមួយគ្នាឱ្យតែមានសុភមង្គលទៅបានហើយ។

B008ad2d733f4157fe30c213dcb5411a

ចំពោះមនុស្សស្រីវិញ នេះក៏ជាបញ្ហាផ្ទាល់ខ្លួនរបស់នាងផងដែរ ព្រោះមនុស្សស្រីគ្រប់រូបពិបាកនឹងឆ្លើយសំណួរនេះណាស់ នេះប្រហែលជាការចងចាំដ៏ល្អ ឬក៏ជាការចងចាំដ៏ឈឺចាប់របស់នាងក៏ថាបាន ដូច្នេះនាងមិនចង់ទៅរំឭករឿងដែលកន្លងផុតកាលមុននោះដែរ ដូច្នេះមនុស្សម្នាក់ដែលមិនខ្វល់ពីអតីតកាលរបស់នាង ក៏បានន័យថាគេគោរពចំពោះនាងដែរ។

៤. សួរនាំពីបញ្ហាធ្វើម្ហូបអាហារ

មនុស្សប្រុសដែលស្រលាញ់អ្នកពិត គេមិនអាចខ្វល់ថាអ្នកចេះធ្វើម្ហូបឬក៏អត់នោះទេ ព្រោះគេស្រលាញ់អ្នក គេនឹងធ្វើម្ហូបដើម្បីអ្នក គេមិនប្រកាន់នូវរឿងតូចៗទាំងនេះឡើយ ព្រោះគេគិតថាគេដណ្តើមអ្នកមកធ្វើជាប្រពន្ធ មិនមែនយកមកធ្វើជាអ្នកដាំស្លឡើយ ហើយបើមនុស្សប្រុសម្នាក់សុខចិត្តនៅក្បែរចង្ក្រានមិនព្រមទៅណា ដាំស្លដើម្បីអ្នក គេប្រាកដជាស្រលាញ់អ្នកខ្លាំងណាស់ហើយ៕

Ca89e4eac7bfdc0c4821d37432ba957b

អត្ថបទ ៖​ Mythical Bird / Knongsrok