១០ ​ថ្ងៃ​ពាក់​កណ្ដាល​ខែ​កញ្ញា អ្នក​កើត​ឆ្នាំ ៣ នឹង​កើន​មាស​កើន​ប្រាក់ មាន​លុយ​កាន់​ពេញ​ដៃ

បើ​តាម​ក្បួន​ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​ជោគជតា​រាសី​សម្រាប់​អ្នក​កើត​ឆ្នាំ ៣ ដែល​នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត នៅ​ចន្លោះ​ខែ​កញ្ញា ​ចាប់​ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី ២០ ដូច​ខាង​ក្រោម៖

អ្នក​កើត​ឆ្នាំ​រោង (នាគ)

1

មនុស្ស​ដែល​កើត​ឆ្នាំ​នាគ គឺ​រមែង​ជា​មនុស្ស​ឈ្លាសវៃ រហ័សរហួន ដោយ​ពួក​គេ​តែងតែ​មាន​គោលដៅ​ដឹកនាំ ត្រួសត្រាយ​ផ្លូវ​ខ្លួន​ឯង​ឲ្យ​ទទួល​បាន​ភាព​រីក​ចម្រើន​ជា​បន្តបន្ទាប់។ ដូច្នេះ​ពួក​គេ​គឺ​ជា​មនុស្ស​ដែល​ច្រើន​តែ​មាន​សំណាង មិន​ខ្វះ​លុយ​ចាយ​នោះ​ទេ។

ដោយឡែក​នៅ​ចន្លោះ​ពេល ១០ ​ថ្ងៃ រាប់​ពី​ថ្ងៃ​ទី ១០ ដល់ ២០​ កញ្ញា​នៃ​ពាក់​កណ្តាល​ខែ​នេះ គឺ​ពួក​គេ​នឹង​ជួប​តែ​សេចក្តី​សុខ ហើយ​ទទួល​បាន​លាភ​សំណាង​ពរជ័យ​ច្រើន​មក​ក្នុង​ជីវិត ហើយ​ក៏​មាន​គេ​ស្រលាញ់​គាំទ្រ នៅ​សកម្មភាព​ដែល​បម្រុង​នឹង​ធ្វើ។ រាសី​ស្តេច​នាគ មិន​ស្រុត​ចុះ​ទេ គឺ​ហោះ​ឡើង​ទៅ​លើ​ជានិច្ច ហើយ​ត្រជាក់ត្រជំ​ដូច​មហាសមុទ្រ​សាគរ។

អ្នក​កើត​ឆ្នាំ​រកា (មាន់)

2

តាម​ពិត​ទៅ​នៅ​ខែ​កញ្ញា អ្នក​កើត​ឆ្នាំ​រកា បាន​ជាប់​ក្នុង​បញ្ជី​ឆ្នាំ​ឡើង​រាសី​សឹង​តែ​រាល់​សប្តាហ៍ តែ​នៅ​ចន្លោះ​ ១០ ​ថ្ងៃ​ខាង​មុខ​នេះ ពួក​គេ​អាច​មាន​ឱកាស​ក្លាយ​ជា​អ្នក​ដឹកនាំ ក្លាយ​ជា​ថៅកែ​ធំ ក្នុង​អាជីព​ការងារ ឬ​ស្ថាប័ន​ណា​មួយ​ទៀត​ផង។

ក្រៅ​ពី​នេះ មនុស្ស​ដែល​កើត​ឆ្នាំ​រកា បន្ទាប់​ពី​ទទួល​បាន​ការ​ផ្លាស់ប្តូរ​ធំ​ក្នុង​ជីវិត​ហើយ ទៀត​សោត​ក៏​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ច្រណែន​ចង់​បាន​ជីវិត​ដូច​អ្នក ព្រោះ​អ្នក​ដទៃ​ខ្លះ​គេ​ខំ​ដូច​ជា​អ្នក​ដែរ តែ​វាសនា​គេ​មិន​អំណោយ​ទាន​នៅ​ពេល​នេះ ទើប​គេ​មិន​អាច​សម្រេច​បំណង​ធំ​បាន។

អ្នក​កើត​ឆ្នាំ​ទន្សាយ (ថោះ)

3

អ្នក​កើត​ឆ្នាំ​ថោះ គឺ​នឹង​មាន​ភាព​រលូន ដោយសារ​មាន​គេ​ជួយ​ជ្រោមជ្រែង​ច្រើន​នៅ​ពេល​ខាង​មុខ។ ក្នុង​រយៈ​ពេល ១០ ​ថ្ងៃ​នៃ​ពាក់​កណ្តាល​ខែ​កញ្ញា សម្រាប់​អ្នក​កើត​ឆ្នាំ​ថោះ នឹង​មាន​សំណាង​ចូល​មក​ផ្ទួនៗ ដោយ​មាន​មិត្ត​រួម​ការងារ​ស្រលាញ់​ចូលចិត្ត មាន​ថ្នាក់​លើ​សរសើរ​ឲ្យ​តម្លៃ​ខ្ពស់។

បើ​ក្នុង​កិច្ច​ការងារ​រកស៊ី​បោះ​ទុន​ធំ នឹង​មាន​កុងត្រា​លុយ​មូល​ចូល​មក​ដល់​ ហើយ​បញ្ហា​ស្មុគស្មាញ​ផ្នែក​ទ្រព្យ​ទាំង​ឡាយ​នឹង​រសាត់​បាត់​អស់។ តែ​បាន​លុយ​កាន់​នឹង​ដៃ​ហើយ កុំ​ចាយ​ខ្ជះខ្ជាយ​ពេល រៀន​សន្សំ​ទុក​ខ្លះ​ផង កាន់​តែ​សន្សំ​អ្នក​នឹង​កាន់​តែ​ឃើញ​លាភ​ចូល​ច្រើនៗ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក