ក្នុងជីវិតត្រូវចងចាំរឿង ៥ យ៉ាងដែលអ្នកមិនគួរធ្វើ ដើម្បីកុំឲ្យអ្នកធុញទ្រាន់និងខកចិត្តក្នុងរយៈពេលយូរ

នៅក្នុងជីវិតនរណាៗក៏តែងតែបានសាងកំហុសដែរ មិនថាកំហុសតិចតួចក្ដីឬច្រើនក្ដី ឬ ធ្លាប់ធ្វើខុសចំពោះគ្រួសារ ស្នេហាជាដើម។ ដោយឡែក ពេលខ្លះអ្នកអាចខុសដោយសារស្រលាញ់មនុស្សខុស អ្នកក៏អាចយំដោយសារតែរឿងដែលមិនចាំបាច់។ ទោះជាយ៉ាងណា រឿងមួយដែលធ្វើឲ្យជីវិតអ្នកប្រសើរគឺត្រូវតែអភ័យទោសឱ្យខ្លួនឯងជានិច្ច។

កុំកុហកខ្លួនឯង

ព្រះពុទ្ធបានបង្រៀនថាក្នុងនាមជាមនុស្សម្នាក់ដែលរស់នៅក្នុងពិភពលោកនេះកុំបញ្ឆោតខ្លួនឯង សូមប្រើកែវភ្នែកត្រឹមត្រូវដើម្បីមើលខ្លួនឯង។ មនុស្សដែលបញ្ឆោតខ្លួនឯងគ្រប់ពេលនឹងពិបាកដឹងថា សមត្ថភាពនិងទីតាំងរបស់គេនៅឯណា។ ប្រសិនបើអ្នកចង់ជួបមនុស្សដែលមានឱកាសល្អ សូមចាប់ផ្តើមពីភាពស្មោះត្រង់ជាមួយខ្លួនឯង។

កុំខ្ជះខ្ជាយពេលវេលាលើមនុស្សខុស

ជីវិតមនុស្សមិនទៀងទេ ដូច្នេះកុំផ្តល់ថ្ងៃដ៏មានតម្លៃរបស់អ្នកទៅមនុស្សខុស។ ប្រសិនបើអ្នកផ្សេងទៀតត្រូវការអ្នកមែន ពួកគេប្រាកដជាផ្តល់កន្លែងទំនេរដល់អ្នក។ អ្នកមិនត្រូវតស៊ូក្នុងស្ថានភាពរងទុក្ខវេទនាទេ តែគួរតែជ្រើសរើសយកការចាកចេញទើបប្រសើរ។ សូមចងចាំថាមិត្តល្អគឺជាមនុស្សដែលបង្ហាញខ្លួននៅពេលអ្នកត្រូវការពួកគេ។ ប៉ុន្តែ មិត្តដែលតែងតែមករកអ្នកនៅពេលដែលអ្នករុងរឿង មិនចាំបាច់សេពគប់ក៏បានដែរចំពោះមិត្តប្រភេទនោះ។

កុំបន្ទោសខ្លួនឯង

អ្នកអាចស្រលាញ់មនុស្សខុស ហើយអ្នកក៏អាចយំដោយសារតែរឿងដែលមិនមានតម្លៃ។ ប៉ុន្តែរឿងមួយគឺថា អ្នកត្រូវអភ័យទោសឱ្យខ្លួនឯងជានិច្ច។ ព្រោះកំហុសទាំងនោះអាចជាបទពិសោធន៍សម្រាប់ឲ្យអ្នកចងចាំទុក ដើម្បីកុំឲ្យជួបនៅពេលក្រោយម្ដងទៀត ហេតុនេះក៏អាចជួយអ្នកឱ្យមានភាពចាស់ទុំជាងមុនផងដែរ។

កុំខ្លាចក្នុងការធ្វើខុស

ដើម្បីទទួលបានជោគជ័យក្នុងជីវិតមនុស្សគ្រប់រូបយ៉ាងហោចណាស់តែងតែមានកំហុស។ ប៉ុន្តែ នៅចំណុចខ្លះ អាចធ្វើឲ្យអ្នកដឹងថា "នឹងវាធ្វើឱ្យអ្នកស្តាយក្រោយ" រហូតមិនហ៊ានសូម្បីតែធ្វើវា៕

ប្រភព៖ បរទេស

ដោយ៖ សុភាព