ហោរាសាស្ត្រ៖ ១១-១២ ​កញ្ញា អ្នក​កើត​ឆ្នាំ ៣ នឹង​ឈរ​លើ​គំនរ​ទ្រព្យ រាប់​លុយ​ហត់

តាម​ក្បួន​ហោរាសាស្ត្រ​បាន​តំណាង​មក​ថា សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ នៅ​ចុង​សប្តាហ៍​ថ្ងៃ​ទី ១១-១២ ​កញ្ញា​នេះ នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត​អាច​មាន​លាភ​សំណាង​កាន់​លុយ​ទាំង​បាច់ៗ​ចូល​ផ្ទះ៖

អ្នក​កើត​ឆ្នាំ​រកា (មាន់)

1

មនុស្ស​ដែល​កើត​ឆ្នាំ​មាន់ តែងតែ​មាន​ភាព​ឧស្សាហ៍​ព្យាយាម ចង់​មាន​ចង់​បាន មិន​ដែល​ចេះ​នៅ​ស្ងៀម​មួយ​កន្លែង​នោះ​ទេ។ ពួក​គេ​មិន​ខ្លាច​ប្រឈម​នឹង​ការ​លំបាក ឧបសគ្គ​ក្នុង​ជីវិត​ឡើយ ឲ្យ​តែ​អាច​កសាង​ភាព​ពេញលេញ​និង​វិបុលភាព​ដ៏​រុងរឿង​បាន។

មនុស្ស​ជា​ច្រើន​ដែល​កើត​ឆ្នាំ​រកា តែង​ផ្តើម​ចេញ​ពី​ត្រកូល​អ្នក​ក្រ ហើយ​ដុះ​ខាត់​ខ្លួន​ក្លាយ​ជា​អ្នក​មាន។ តាម​ហោរាសាស្រ្ត​នៅ​ចុង​សប្តាហ៍​ខាង​មុខ​នេះ ពួក​គេ​នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ច្រើន ដោយ​ទទួល​បាន​ភាព​កក់ក្តៅ​នៃ​ទ្រព្យ មាន​ន័យ​ថា ផ្នែក​ការ​ចាយវាយ​គឺ​មិន​ខ្វះ​ចាយ ហើយ​បើ​និយាយ​ពី​ទំនាក់ទំនង​ស្នេហា ក៏​រលូន គ្មាន​អ្វី​ដែល​ត្រូវ​បារម្ភ​នោះ​ទេ។

អ្នក​កើត​ឆ្នាំ​ខាល (ខ្លា)

2

ជា​មនុស្ស​ដែល​មាន​បុគ្គលិក​លក្ខណៈ​ឯករាជ្យ ហើយ​តែងតែ​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ប្រឈម​នឹង​ការ​លំបាក ព្រោះ​ពួក​គេ​មាន​គោលដៅ​ច្បាស់​ក្នុង​ជីវិត។ មនុស្ស​មាន​មហិច្ឆតា​ច្រើន​ណាស់ ចង់​បាន​មិន​ចេះ​ចប់ ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​ខំ​មិន​ចង់​សម្រាក​ខ្លួន​ឡើយ។

យ៉ាង​ណា​បើ​តាម​ហោរាសាស្រ្ត​ចាប់​ពី​ចុង​សប្តាហ៍​នេះ​ត​ទៅ ជា​ពិសេស​ថ្ងៃ​សៅរ៍-អាទិត្យ​នេះ​ផ្ទាល់ គឺ​ពេញ​លាភ​ចូល​សម្រាប់​គេ លុយ​ចូល​គ្រប់​ទិស បើ​អ្នក​ធ្វើ​ការ​រកស៊ី​ធំ លក់​ដី​លក់​ឡាន់ គឺ​ហត់​នឹង​រាប់​លុយ​ថែម​ទៀត ព្រោះ​មាន​អតិថិជន​ចូល​មក​ច្រើន​ជាង​សប្តាហ៍​ដទៃ។

នេះ​គឺ​ជា​ពេលវេលា​កើប​ទ្រព្យ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក ដូច្នេះ​ចូល​ឆ្លៀត​ឱកាស​ចាប់​យក​វា​ឲ្យ​បាន​ល្អ ហើយ​ត្រូវ​ប្រកាន់​ខ្ជាប់​គំនិត​ចេះ​សន្សំសំចៃ​ជាប់​ខ្លួន​ជានិច្ច ពោល​កុំ​ខ្ជះខ្ជាយ​ពេក។

អ្នក​កើត​ឆ្នាំ​វក (ស្វា)

3

មនុស្ស​ដែល​កើត​ឆ្នាំ​ស្វា រមែង​ជា​មនុស្ស​ឆ្លាត ចេះ​ខិតខំ មាន​ការ​អត់ធ្មត់​ក្នុង​ការងារ ហើយ​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​ណាស់ ពោល​ជា​មនុស្ស​ល្អិតល្អន់ ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច។

គួប​ផ្សំ​នឹង​សមត្ថភាព​ដែល​គេ​មាន​ផង ក៏​ដូច​ជា​ទេពកោសល្យ​ពី​កំណើត នៅ​ចុង​សប្តាហ៍​នេះ តាម​ហោរាសាស្រ្ត​បាន​ដំណាល​មក​ថា អ្នក​កើត​ឆ្នាំ​វក នឹង​អាច​មាន​ជីវភាព​ល្អ​ប្រសើរ​ឡើង​ច្រើន ហើយ​បញ្ហា​បញ្ច្រាស​មក​ជា​លាភ អាច​ផ្តល់​ភាព​ស្រណុកស្រណាន​សម្រាប់​ពួក​គេ​​បាន។

យ៉ាង​ណា​អ្នក​ត្រូវ​តែ​រក្សា​ភាព​ស្ងប់ស្ងាត់ ពេល​បាន​លាភ​ធំ កុំ​ដើរ​ស្រែក​ដើរ​សប្បាយ​ខ្លាំង​ពេក ហើយ​ចេះ​ក្តោបក្តាប់​ទាញ​ឱកាស​នោះ ឲ្យ​ក្លាយ​ជា​ប្រយោជន៍​ទៅ​មុខ​បន្ត​ទៀត មិន​ត្រូវ​គិត​ថា មាន​មួយ​សារ​ចាយ​មួយ​សារ​សិន​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក