លក្ខណៈទម្រង់មុខ នារីមានហុងស៊ុយ! បុរសៗណាបានមកធ្វើជាភរិយា ដឹងតែសំណាងធំ

ថ្ងៃនេះគេហទំព័រ Knongsrok នឹងនាំអារម្មណ៍ប្រិយមិត្ត ទៅមើលទម្រង់មុខនារីៗដែលមានហុងស៊ុយ ស័ក្តិសមនឹងដណ្តឹងមកធ្វើជាភរិយា តោះទៅមើលទាំងអស់គ្នា ថាតើពួកគាត់មានទម្រង់មុខបែបណា ។

Ox78a0fn6uY6MniS6fB O

ថ្ងាសខ្ពស់ស្រឡះ

Gtrgrrre

ស្ត្រីដែលមានថ្ងាសខ្ពស់ នឹងជាមនុស្សម្នាក់ដែលមិនចេះនៅស្ងៀម តែងតែស្វែងរកចំណេះដឹងសម្រាប់ខ្លួនឯង ហើយក៏ជាមនុស្សម្នាក់ដែលចេះគិតបានវែងឆ្ងាយ។ ប្រសិនបើបុរសៗណា ដែលកំពុងទាក់ទង់ជាមួយនារី ដែលមានមុខទម្រង់ថ្ងាសបែបនេះ អាចប្រាប់បានថា អ្នកពិតជាសំណាងណាស់ នាងប្រាកដជានាំមកនូវភាពរុងរឿងជាមិនខាន។

ថ្ងាសធំទូលាយ

Screenshot_20210909 180436_Samsung Internet

ស្ត្រីដែលមានថ្ងាសធំទូលាយ គឺជាចរិតលក្ខណៈដែលមិនខ្សត់ពិបាក មានប្រវត្តិគ្រួសារសម្បូរបែប និងធូធារ ។

មុខ​មូលក្រឡង់

ทรงผมคนหน้าบาน_main

នារីភាគច្រើនមិនចូលចិត្តទម្រង់មុខមូលទេ តែបើតាមក្បួនហុងស៊ុយ វាគឺជាទម្រង់មុខល្អបំផុត ព្រោះនារីមានទម្រង់មុខមូលរមែងទទួលបានស្វាមីផ្គាប់ផ្គុនចិត្ត ផ្តល់នូវជីវិតសុខស្រួលឲ្យនាង ។

រោមចិញ្ចើមក្រាស់ មិនក្រវេមក្រវាម

12 24

ចំណុចមួយនេះគឺឲ្យសង្កេតមើលចិញ្ចើមមុនពេលតុបតែងមុខ ប្រសិនបើនារីមានរោមចិញ្ចើមក្រាស់ មានន័យថានាងជាមនុស្សឧស្សាហ៍ព្យាយាម សម្រាប់បុរសៗដែលបាននារីប្រភេទនេះជាភរិយា ច្បាស់ជាសំណាងធំហើយ ។

កន្ទុយភ្នែកគ្រវាត់ឡើង មានភ្នែកភ្លឺថ្លា

5BA30719803A4156AF3C4D550BFE4DF7_750x500

នារីដែលមានលក្ខណៈភ្នែកទាំងនេះ គឺជាលក្ខណៈរបស់ស្ត្រីដែលមានភាពរឹងមាំ និងមានកិត្យានុភាព បើបុរសចង់បានប្រពន្ធល្អ កសាងគ្រួសារជាមួយគ្នា ស្ត្រីប្រភេទនេះគឺល្អឥតខ្ចោះ។

ចុងច្រមុះមានរាងមូលក្រាស់ មិនស្រួចស្តើង

D2a51a5bc69e454789f0d2d1f5c27d31

យោងតាមក្បួនហុងស៊ុយ ច្រមុះត្រូវបានគេចាត់ទុកថា ថង់ទ្រព្យនៃផ្ទៃមុខ ដូច្នេះស្ត្រីដែលមានច្រមុះមូល អាចរក្សារបស់របរបានគង់វង្ស អាចកសាងឋានៈឲ្យប្រសើរឡើង លើសពីនេះនាងក៏ជាមនុស្សដែលស្រឡាញ់គ្រួសារដែរ ។

បបូរមាត់ពេញតឹងណែន

1616668428_female Lips Close Up_240092 72

នារីដែលមានបបូរមាត់ពេញ ធំល្មម នាងជាមនុស្សពូកែរកចំណូល ពូកែនិយាយបញ្ចុះបញ្ចូលមនុស្សឱ្យស្លុងតាម ។

ចង្ការាងមូល

Screenshot_20210909 180626_Samsung Internet

នារីដែលមានចង្ការាងមូល ជាមនុស្សដែលមានចិត្តសប្បុរស ហើយតែងតែជាមនុស្សដែលមានគំនិតថ្មីៗរហូត ៕

ប្រភព៖ Knongsrok