ឆាប់ៗនេះ អ្នកអាចជួបលាភធំ! បើកបៀមួយ​សន្លឹកដែលអ្នកចាប់អារម្មណ៍បំផុត ដើម្បីដឹងនរណានាំសំណាងមកឲ្យ

ទំនាយសំណាងលើកនេះ យើងបាននាំមកនូវឈុតសន្លឹកបៀអ្នកប្រើថាមពលវេទមន្ត មកឲ្យប្រិយមិត្តជ្រើសរើស ដើម្បីបើកមើលថា អ្នកណានឹងមានសំណាង មានជោគមានលាភធំ ក្នុងពេលឆាប់ៗនេះ ដូច្នេះសូមទៅបើកសំណាងរបស់អ្នក។

របៀបលេង

២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។

២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។

Pick1

សូមឲ្យអ្នកជួបតែសំណាងល្អ

បៀសន្លឹក A៖ Nine of Pentacles

Pick3

សួរអំពីររឿងលាភសំណាងរបស់អ្នកមែនទេ! ប្រាកដជាមានហើយ ទោះបីជាវាមិនមែនជារង្វាន់ធំបំផុតក៏ដោយ ប៉ុន្តែក៏មានរង្វាន់តូចៗ បើរួមបញ្ចូលគ្នាគឺមិនតិចទេ ។ បើទោះអ្នកមិន Lucky in Love តែអ្នកតែងតែ Lucky in Game ដូច្នេះបើនិយាយពីរឿងផ្សងសំណាង អ្នកនឹងជាមនុស្សមានសំណាង ម្ល៉ោះហើយគួររង់ចាំសញ្ញាល្អៗ ពីស្ត្រីវ័យកណ្តាលម្នាក់ ស្ត្រីម្នាក់នោះតែងតែផ្តល់សញ្ញាសំណាងដល់អ្នក សូមកត់សំគាល់ ឬស្តាប់សញ្ញានោះឱ្យបានល្អដើម្បីកុំឲ្យខកខានឱកាសល្អៗ ។

បៀសន្លឹក B៖ King of Swords

Pick2

តើអ្នកសង្ឃឹមលើលាភសំណាងទេ? អាចនិយាយបាន ក្នុងជម្រៅចិត្តអ្នកក៏មានក្តីសង្ឃឹមខ្លះៗដែរ បើទទួលបានលាភសំណាងក៏ល្អដែរ តែបើឲ្យអ្នកលះបង់ច្រើន មិនយកទេ! បើតាមទឹកបៀបានឲ្យដឹងថា អ្នកគឺជាមនុស្សម្នាក់ដែលជឿជាក់លើកម្លាំងផ្ទាល់ខ្លួនច្រើនជាង។ អ្នកក៏រំពឹងលើសំណាងល្អដែរ ប៉ុន្តែប្រសិនបើឲ្យអ្នកសង្ឃឹមសម្រាប់គ្រោះរាំងស្ងួតនោះ សូមកុំស្រមៃ វាមិនបានផលសម្រាប់មនុស្សដូចអ្នកទេ ។ សរុបមក ប្រសិនបើសួរថាអ្នកមានសំណាងឬអត់? មានដែរតែមិនលើសលប់ទេ តែអ្នកមិនខ្វល់ទេ ទោះបីអ្នកត្រូវរង្វាន់ធំក៏ដោយ ក៏អ្នកមិនមានការរំភើបខ្លាំងអំពីវាប៉ុន្មានដែរ ព្រោះអ្នកជឿថា អ្នកពិតជាអាចរកបានច្រើនដោយខ្លួនឯងបាន ។

បៀសន្លឹក C៖The Wheel of Fortune

Pick4

សូមអបអរសាទរ ព្រោះអ្នកជាមនុស្សម្នាក់ដែលទំនងទទួលបានសំណាងធំ បៀមួយសន្លឹកនេះប្រាប់អ្នកថា អ្នកគឺជាអ្នកមានសំណាងបំផុតនាសម័យនេះ ។ ប្រសិនបើអ្នកមិនមានសំណាងពីការផ្សងសំណាងក៏ដោយ ក៏អ្នកនឹងមានសំណាងពីមរតកដែលអ្នកមិនដែលរំពឹងទុកពីមុនមក ហើយទ្រព្យសម្បត្តិដែលនឹងទទួលបានគឺមិនតិចតួចប៉ុន្មានទេ ។ ហើយអ្នកដែលនឹងនាំសំណាងដល់អ្នក គេមានវ័យក្មេងជាង សូមព្យាយាមសង្កេតបន្តិច ហើយសំណាងនោះនឹងនៅជាមួយអ្នកហើយ ។

បៀសន្លឹក D៖ Knight of Swords

Pick5

អ្នកហាក់ដូចជា ចាប់អារម្មណ៍នឹងការផ្សងសំណាងមិនតិចទេ ហើយអ្នកតែងតែរីករាយជាមួយវា ទោះបីជាដឹងថាវាមិនមានតម្លៃក៏ដោយ ។ បើសួរពីសំណាងថាមានឬអត់? អាចប្រាប់ថាមាន ប៉ុន្តែប្រសិនបើអ្នករំពឹងសំណាងធំ អ្នកនឹងត្រូវរង់ចាំដោយអត់ធ្មត់បន្តិចទៀត ដោយសារតែសំណាងរបស់អ្នក ច្រើនតែមានឧបសគ្គមករារាំង ។ ម្ល៉ោះហើយអ្នកត្រូវចេះអត់ធ្មត់ក្នុងការប្រើជីវិតបន្តិច កុំចាយវាយខ្ជះខ្ជាយ និងធ្វើបុណ្យកុសលឲ្យបានច្រើនពេលនោះ អ្នកនឹងជួប​លាភសំណាងយ៉ាងពិតប្រាកដមិនខាន ៕

ប្រភព៖ Knongsrok